(VOV)_ខ្លឹមសារ១ក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសន្និបាតលើកទី៧គណះ
កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១១ ដែលទើបនឹងបាន បញ្ចប់នៅទីក្រុងហាណូយ គឺជាការផ្លាស់ប្តូរថ្មី សុក្រិដ្ឋប្រព័ន្ធនយោបាយពីមជ្ឈឹម ដល់មូលដ្ឋាន ដើម្បីកសាង រៀបចំក្បាលម៉ាស៊ីនព្រមៗគ្នា សមស្រប មានចរិត
លក្ខណះស្ថិរភាព។ ក្នុងដំណោះស្រាយផ្លាស់ប្តូរថ្មីជាច្រើន បញ្ហាលើកកំពស់គុណ
ភាព កម្មាភិបាល មន្ត្រី រដ្ឋការត្រូវបានចាត់ទុកជាទិសដៅសំខាន់បំផុត។
|
សន្និបាតលើកទី៧គណះ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១១( vtc.vn ) |
នៅសន្និបាត លើកទី ៧ នាពេលថ្មីៗនេះ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនី
វៀតណាម នីតិកាលទី១១ បានអះអាងថា÷ ក្បាលម៉ាស៊ីនរដ្ឋរបស់វៀតណាមពី
មជ្ឈឹមដល់មូលដ្ឋានបានមានការផ្លាស់ប្តូរថ្មីជាច្រើនប៉ុន្តែនៅមិនសមស្របមានអជ្ញា
កណ្ដាល ជាចច្រើនដំណាក់ គុណភាពនៃកម្មាភិបាល មន្ត្រី រដ្ឋការមួយចំនួនមិន
ទាន់បំពេញ បានតម្រូវការ និងភារកិច្ចក្នុងសភាពការណ៍ថ្មី។ នេះគឺជាស្ថានភាព
ជាក់ស្ដែងមួយ។ លោក Nguyen The Trung សមាជិកមជ្ឈឹមបក្ស និងជាអនុប្រ
ធាន គណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការចលនាប្រជាជនមជ្ឈឹម បាន
អោយដឹងថា÷
“ ប្រព័ន្ធនយោបាយនៅវៀតណាមដ៏ធំធេង ប៉ុន្តែ ប្រសិទ្ធិភាព សមត្ថភាព
មិនទាន់ខ្ពស់។ ទីពីរគឺ ថវិកាតិច ប៉ុន្តែក្របខ័ណ្ឌការងារកម្មាភិបាល មន្ត្រី រដ្ឋការ
ពីមជ្ឈឹមដល់ឃុំ សង្កាត់គឺធំធេងណាស់។ ដូច្នេះ ប្រាក់ខែរបស់កម្មាភិបាល មន្ត្រី
រដ្ឋការទាប។ នេះគឺជាការជំនាស់១ត្រូវបានដោះស្រាយ។ ប្រព័ន្ធនយោបាយនេះ
គឺសំដៅបំរើប្រជាជន។ ដូច្នេះ ដើម្បីទទួលបានគោលដៅនោះ ដំបូងបង្អស់យើង ត្រូវកសាងក្បាលម៉ាស៊ីន តភ្ជាប់ជាមួយប្រសិទ្ធភាពការងារ លើកកំពស់គុណភាព ធ្វើសកម្មភាព។”
តាមស្មារតីនៃសន្និបាត លើកទី ៧ គណះកម្មាធិការមជ្ឈឹមថា ការរៀបចំ
ក្បាលម៉ាស៊ីនឡើងវិញ លើកកំពស់គុណភាព ប្រសិទ្ធិភាពនៃជួរកម្មាភិបាល
មន្ត្រី រដ្ឋការនៅជាបញ្ហាសំខាន់ត្រូវបានដោះស្រាយក្នុងដំណាក់កាលនាបច្ចុ
ប្បន្ន។ សាស្ត្រាចារ្យរង បណ្ឌិត Le Quoc Ly នាយករង សាលាសភាបណ្ឌិត
នយោបាយ រដ្ឋបាលជាតិហូជីមិញ បានចាត់ទុកថា÷
“ ដើម្បីរៀបចំក្បាលម៉ាស៊ីនឡើងវិញ ដើមដំបូង បង្អស់យើងត្រូវត្រួតពិ
និត្យ ក្បាលម៉ាស៊ីនឡើងវិញ ដើម្បីស្វែងរកក្បាលម៉ាស៊ីនណាចាំបាច់ និងមុខ ងារត្រូវកំណត់ច្បាស់លាស់។ ទីពីរគឺ កំណត់តួនាទីនិមួយៗ ដើម្បីអ្នកបំពេញ ភារកិច្ចនោះដឹងថាគេកំពុងធ្វើអ្វី …ជាដើម។”
ដើម្បីលើកកំពស់គុណភាពជួរកម្មាភិបាលក្នុងប្រព័ន្ធនយោបាយ ត្រូវឯក
ភាពទស្សនះ ពីព្រោះថា÷ការងារជ្រើសរើសមនុស្សមិនមែនជាមនុស្សជ្រើសរើស
ការងារទេ។ ការទាមទាររបស់ការងារដល់ទីណា គឺត្រូវចាត់តាំងកម្មាភិបាលដល់
ទីនោះ។ សាស្ត្រាចាររង បណ្ឌិត Tran Khac Viet នាយក សាលាសភាបណ្ឌិតស្ថាប
នាបក្ស នៃ សាលាសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ បានស្នើថា÷
“ ដើម្បីលើកកំពស់គុណភាពនៃក្បាលម៉ាស៊ីនកម្មាភិបាល មន្ត្រីរដ្ឋការយើង
ខ្ញុំស្នើថា÷ ត្រូវកសាងប្រព័ន្ធបទដ្ឋាន មុខដំណែង ដើម្បីវាយតំលៃថាអ្នកណាបំ
ពេញ ការងារល្អ អ្នកណាធ្វើមិនល្អ។ ទន្ទឹមនឹងនោះ បន្តស្រាវជ្រាវអំពីការកំណត់ ថវិការប្រាក់ខែ។ នៅតំបន់មួយចំនួនបានអនុវត្តនិងទទួលបានប្រសិទ្ធិភាពខ្ពស់។ យើងខ្ញុំស្នើថា÷ ត្រូវបូកសរុបរូបសណ្ឋាននេះ ដើម្បីបន្តពង្រីកនៅតំបន់ផ្សេងៗ។”
ការផ្លាស់ប្តូរថ្មីប្រព័ន្ធនយោបាយ តាមស្មារតីនៃសន្និបាត លើកទី ៧ គណះ
កម្មាធិការ មជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមនីតិកាលទី១១ រួមមាន ការងារជា ច្រើនត្រូវធ្វើគឺ÷ ផ្លាស់ប្តូរថ្មីរបៀបដឹកនាំរបស់បក្ស ពង្រឹងរចនាសម្ព័ន្ធក្បាលម៉ា
ស៊ីន រួមជាមួយការសម្រេចរាល់ភារកិច្ចលើកកំពស់គុណភាពកម្មាភិបាល មន្ត្រី
…។ល។ ដែលក្នុងនោះ ការរៀបចំក្បាលម៉ាស៊ីនឡើងវិញ លើកកំពស់គុណភាព ប្រសិទ្ធភាពនៃជួរកម្មាភិបាល មន្ត្រីរដ្ឋការ ជាបណ្ដាបញ្ហាសំខាន់ បាននិង កំ ពុងបានអនុវត្ត ដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃប្រព័ន្ធនយោបាយទាំងមូល៕