ដើម្បីគោលដៅកសាងដំបូលអាស៊ានរួម១។

Vovworld- សន្និសីទកំពូល អាស៊ាន លើកទី២៥មានសារសំខាន់និងជាបុព្វបទត្រៀម
រៀបចំឲ្យដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ានក្រោយឆ្នាំ២០១៥។សន្និសីទលើកនេះ
ប្រមូលផ្តុំពិភាក្សាអំពីដំណើរកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥បូកសរុបនិងដាក់
ចេញបណ្តាវិធានការស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយ​​ដៃគូនានាដែល
ក្នុងនោះមានចិនជប៉ុនឥណ្ឌានិងអាមេរិកជាដើម។តាមគំរោងអង្គសន្និសីទអនុម័តទៅ
លើឯកសារសំខាន់ៗស្តីពីទិសដៅសំរាប់ដំណាក់កាលក្រោយឆ្នាំ២០១៥និង ឯកសារ
មួយចំនួនទៀតផង។
សហគមន៍១សាមគ្គីភាពនិងមាំមួន
តាមគំរោងនឹងប្រកាសការបង្កើតសហគម​ន៍អាសាននាថ្ងៃទី៣១ធ្នូ២០១៥។​នេះជារបត់
ដ៍មានអត្ថន័យ​ក្នុងប្រវត្តិសាស្រ្តអភិវឌ្ឍន៍របស់អាស៊ាន។គិតរហូតមកដល់ពេលនេះកិច្ច
ការចំនួន៨០%នៃដំណើរក​សាងសហគមន៍អាស៊ានលើសសរទាំង៣នយោបាយសន្តិ
សុខសេដ្ឋកិច្ចនិ​ងវប្បធម៌សង្គមត្រូវបានសម្រេចរួចរាល់។ការចាប់បដិសន្ឋិរបស់សហ
គមន៍អាស៊ានជារបត់ ១ប៉ុន្តែទស្សនវិស័យរបស់អាស៊ានក្រោយឆ្នាំ២០១៥ជាប្រការដ៍
សែនសំខាន់។ហេតុនេះហើយបណ្តាថ្នាក់ដឹកនាំអាស៊ានប្តេជ្ញាកសាងទស្សនវិស័យ
អភិវឌ្ឍន៍នៃសហគមន៍អាស៊ាន១ ក្រោយឆ្នាំ២០១៥។ក្នុងនោះមានគោលដៅស្នូលគឺ
កាត់បន្ថយភាពក្រីក្រចុះឲ្យបានពាក់កណ្តាល​ផលិតផលក្នុងស្រុកសរុប(GDP)កើនជា
២ដងនិងពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ល។នៅក្នុងសន្និសីទនេះដែរ
ក្រុមទទួលបន្ទុកសន្និសីទជាន់ខ្ពស់អាស៊ាននឹងដា​ក់ជូនញ្ញត្តិស្តីពីការបង្កើ​នសមត្ថភាព
សំរាប់លេខាធិការដ្ឋានអាស៊ានព្រមទាំងលើកកំពស់​ប្រសិទ្ឋភាពនៃបណ្តាស្ថាប័ន
អាស៊ានទៀតផង។

                     

ដើម្បីគោលដៅកសាងដំបូលអាស៊ានរួម១។ - ảnh 1

 វៀតណាមមានការរួមវិភាកទានសំរាប់អាស៊ានតទៅទៀត។
ក្នុងរយះពេល១៩ឆ្នាំចូលជាសមាជិកអាស៊ានវៀតណាមបានធ្វើសមហរណកម្ម ទៅ
ក្នុងការខំប្រឹងប្រែងរបស់អាស៊ានដ៍ទូលំទូលាយជាជំហានៗរួមជាមួយសមាជិកអាស៊ាន
ផ្សេងទៀតមានការរួមវិភាកទានយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន។វៀត
ណាមនិងសមាជិកអាស៊ាននានាបានធានាសាមគ្គីភាពបង្ហាញពីភាពម្ចាស់ការរបស់
អាស៊ាននិងរក្សាមាំមួនរាល់គោលការណ៍នៃច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហា
ស្មុគស្មាញ។
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់អាស៊ានវៀតណាមនឹងសកម្មចូលរួមកិច្ចសហប្រតិ
បត្តិការអាស៊ានតទៅទៀតដោយឈរលើស្មារតីម្ចាស់ការសកម្មនិងមានការទទួលខុស
ត្រូវសំដៅដោះស្រាយរាល់បញ្ហាដ៍ស្មុគស្មាញការសាកល្បងដែលកំពុងចោទឡើង
ដើម្បីរក្សាកំលាំងរស់និងតំលៃរបស់អាស៊ាន។​ចូលរួមសន្និសីទកំពូលអាស៊ានលើក
ទី២៥នេះវៀតណាមរួមចំណែក​​ក្នុងការ​ពង្រឹងសាមគ្គីភាពនិងលក្ខណះឯកភាពរបស់
អាស៊ានពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននិងជំរុញការសម្រេចគោលដៅ
កសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ