តើនាយករដ្ឋមន្ត្រីថៃ ឆ្លងកាត់បានលើវិបត្តិបច្ចុប្បន្ននេះ

Vovworld-ក្នុងបំរែបំរួលថ្មីបំផុត​​ ការជជែក​បោះឆ្នោតមិនទុកចិត្ត និងសួរដេញដោល​
លោកស្រី នាយករដ្ឋមន្ត្រី​ថៃ Yingluck  Shinatrawat​  និងសមាជិចរដ្ឋាភិបាលរបស់
 លោកស្រី ចាប់ផ្តើមនាថ្ងៃទី២៦វិច្ឆិកា​ ។ការបោះឆ្នោតមិនទុកចិត្តនេះរួមជាមួយការ
ប្រឆាំង​តវ៉ា​ ចំពោះនាយករដ្ឋមន្ត្រីនិងបណ្តាសមាជិករដ្ឋាភិបាលជាកំលាំងកៀបសង្កត់
ដែលភាគីប្រឆាំងនាំចេញសំដៅផ្តួលរលំរដ្ឋាភិបាលរបស់លោកស្រី Yingluck 
Shinatrawat។

ដើម​ហេតុ​នៃ​ភ្លើង​បាតុកម្ម

ដើម​ហេតុ​នៃ​វិបត្តិនយោបាយថ្មីបំផុតនៅប្រទេសថៃ​ គឺ​មក​​ពី​ការដែលរដ្ឋាភិបាល​បានស្នើ​
បង្កើត​ពង្រាងច្បាប់​លើក​លែង​ទោស-ជាពង្រាងច្បាប់​១ដ៍រសើបជាមួយភាគីប្រឆាំង។តាម
ភាគីនេះ គឺប្រការពោលខាងលើមាន​ន័យ​ស្មើ​នឹង​ការ​អាច​វិល​ត្រលប់​ចូល​ស្រុក​វិញ​របស់​
លោកថាក់ស៊ីន ជាបងប្រុសរបស់លោកស្រី Yingluck  Shinatrawat។ប៉ុន្តែ​ទោះ​បី​ព្រឹទ្ធសភា​
បាន​ច្រាន​ចោល​ទៅ​ហើយ​ក្តី ក៏មិន​គ្រប់​គ្រាន់​សម្រាប់​ពន្លត់​​ភ្លើង​បាតុកម្ម។អាចនិយាយបាន
ថា៖អ្វីៗដែលមានការពាក់ព័ន្ឋដល់លោក ថាក់ស៊ីនពីមុនមកនៅជាបញ្ហានយោបាយរសើប
នៅប្រទេសថៃដដែល។ក្នុងច្រើនឆ្នាំកន្លងមកអ្នកផងបានសង្កេតឃើញការប្រឈម​មុខ​
ដាក់​គ្នារវាងកំលាំងគាំទ្រលោក ថាក់ស៊ីន(កំលាំងអាវក្រហម)ជាមួយកំលាំងប្រឆាំង(អាវ
លឿង)។ការប្រឈម​មុខ​ដាក់​គ្នានេះបានបង្កស្ថានភាពអស្ថិរភាព នាំមកនូវការផ្លាស់រដ្ឋ
អំណាច​ជាបន្តបន្ទាប់ព្រមទាំងជះឥទ្ឋិពលដ៍ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចនិងជីវភាពរស់នៅ
របស់ប្រជាជនទៀតផង។

​​​​​​​​​​​​​​​​​          

          
តើនាយករដ្ឋមន្ត្រីថៃ ឆ្លងកាត់បានលើវិបត្តិបច្ចុប្បន្ននេះ - ảnh 1


 តើ​​ថៃ​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​វិបត្តិ​ដូច​ឆ្នាំ​២០១០ដែរឬទេ ?
គណះ បក្ស​ប្រជាធិបតេយ្យកំពុងដើតួនាទីស្នូលក្នុងការរៀបចំបាតុកម្មប្រឆាំងរដ្ឋាភិ
បាលនាបច្ចុប្បន្ននេះ។សកម្មជន​បក្ស​ប្រជាធិបតេយ្យ និង​បាតុករ​ ចូល​កាន់​កាប់​ក្រសួង​
ហិរញ្ញវត្ថុ​ នា​ទីក្រុង​បាងកក ថ្ងៃ​ទី ២៥​ វិច្ឆិកា ២០១៣ សកម្មជន​បក្ស​ប្រជាធិបតេយ្យ
ជា​គណះបក្ស​ប្រឆាំង​ បាន​ទាមទារ​កាន់​តែ​ខ្លាំង​ឡើងៗ ឱ្យ​នាយក​រដ្ឋមន្ត្រី លោកស្រីយីង
ឡាក់ ស៊ីនណាវ៉ាត់ ចុះ​ចេញ​ពីតំណែង។ កម្លាំង​ និង​សម្ពាធ​បាតុកម្ម បាន​រីក​ធំធាត់​គួរ​ឱ្យ​
ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​កណ្តាល​ក្រុង​បាងកក។​ បាតុករ បាន​ចូល​ទៅ​លុក​លុយ​ក្នុង​
ក្រសួង​មួយ និង​គំរាម​ចូល​​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ផ្សេងៗ។ សន្ទុះ​ប្រឆាំង​​នា​រយៈ​ពេល​ប៉ុន្មាន​
ម៉ោង​ចុង​ក្រោយនេះ បានធ្វើ​ឱ្យ​​គេ​ នឹក​ឃើញ​ដល់​វិបត្តិ​នយោបាយ​បង្ក​ឡើង​ព្រឹត្តិការណ៍​
បាតុកម្ម​ទ្រង់ទ្រាយ​ធំ ​ កាលពី​ឆ្នាំ​២០១០។រហូតមកដល់ពេលនេះការធ្វើបាតុកម្មនៅ
ប្រព្រឹត្តទៅក្នុងសន្តិភាពប៉ុន្តែសាធារណមតិនៅព្រួបារម្មណ៍អំពី សេណារីយ៉ូនៃការធ្វើ
បាតុកម្មបង្ហូឈាម ដូច​ឆ្នាំ​២០១០កើតមានឡើងពេលដែលបាតុការប្រមាណ៩០នាក់
ត្រូវស្លាប់។ចំពោះមុខកំលាំងកៀបសង្កត់ដែលកាន់តែបានកើនឡើងនោះ លោកស្រី
នាយករដ្ឋមន្ត្រីYingluck  Shinatrawatបានអំពាវនាវអោយប្រជាជនអត់ធ្មត់ត្រៀមជាស្រេច
ដំណើរការជួបសន្ទនាជាមួយភាគីនានាសំដៅដោះស្រាយវិបត្តិនាបច្ចុប្បន្ននេះនិង បាន​
ពង្រីក​ការអនុវត្តន៍​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ពិសេស។
ការសាកល្បងចំពោះលោក្រីនាយករដ្ឋមន្ត្រីYingluck  Shinatrawat។
អ្នកជំនាញការជាច្រើននាក់និងមជ្ឈដ្ឋានអ្នកវិភាគព្រួយបារម្មណ៍ថា៖បំរែបំរួលលើឆាក
នយោបាយថៃឥឡូវនេះអាចនាំមកនូវការរំសាយរដ្ឋាភិបាលបើសិនជាគ្មានដំណោះ
ស្រាយសមស្រប។។ប៉ន្តែដោយអ្វីៗដែល លោក្រីនាយករដ្ឋមន្ត្រីYingluckShinatrawatដឹក
នាំក្នុងរយះពេល២ឆ្នាំកន្លងមក សាធារណមតិជឿជាក់ថា៖លោក្រី Yingluckនឹងទទួល
បានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ