បំពេញតាមតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - នៅថ្ងៃទី៣០ ខែវិច្ឆិកា សម័យប្រជុំលើកទី៨ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបិទបញ្ចប់។ រាល់ការសម្រេចចិត្តនៅក្នុងសម័យប្រជុំលើកនេះ នឹងរួមចំណែកដល់ ការបំពេញតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ដោះស្រាយការលំបាកឧបសគ្គ រំដោះធន ធានដោយទាន់ពេលវេលា ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

បំពេញតាមតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1នៅថ្ងៃទី៣០ ខែវិច្ឆិកា សម័យប្រជុំលើកទី៨ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបិទបញ្ចប់។

សម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ មានបន្ទុកការងារច្រើនជាងគេ ចាប់តាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ន។ សម័យប្រជុំបានអនុម័តលើច្បាប់ និងសេចក្តីព្រាងច្បាប់សំខាន់ៗជាច្រើន ហើយក៏ជាសម័យប្រជុំដំបូងដើម្បីអនុវត្តន៍ជាក់ ស្ដែងនូវសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ១០ នីតិកាលទី១៣ ដោយដោះ ស្រាយបញ្ហាសំខាន់ៗជាច្រើន បង្កើតបុព្វបទដើម្បីនាំប្រទេសជាតិឈានចូលយុគ សម័យថ្មី ដែលជាយុគសម័យឆ្ពោះឈានទៅមុខរបស់ប្រជាជនវៀតណាម។

ស្មារតីផ្លាស់ប្ដូរថ្មីការត្រិះរិះយ៉ាងខ្លាំងក្លា

នៅថ្ងៃដំបូងនៃសម័យប្រជុំ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោក Luong Cuong ជាប្រធានរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦។ លោកប្រធានរដ្ឋក៏បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងតាមបទប្បញ្ញត្តិ។

បរិយាកាសនៃកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម សេចក្តីព្រាងច្បាប់និងសេចក្ដីព្រាងសេចក្ដីសម្រេចចិត្ត ក៏ដូចជាសកម្មភាពឃ្លាំមើល បានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ទៀងត្រង់ ហើយបានឆ្លុះបញ្ចាំងដោយទាន់ពេល វេលា សត្យានុម័ត និងទូលំទូលាយពីបញ្ហាជាក់ស្តែងដែលបានលើកឡើង។ ចំពោះ សម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលដែលបានធ្វើឡើងរយៈពេលពីរថ្ងៃ បានទាក់ទាញសំណួរនិងការជជែកដេញដោលរាប់រយ។ លោក Tran Hoang Ngan សមាជិករដ្ឋសភាទីក្រុងហូជីមិញបានធ្វើអធិប្បាយថា៖

“យើងបានឃើញថា សម័យសួរដេញដោលបានប្រព្រឹត្តទៅប្រកបដោយជោគ ជ័យ និងគួរឱ្យរំភើប ព្រោះ ពីសំណួរដំបូងមានការជជែកដេញដោលគ្នា រវាងសមាជិក សភានិងអ្នកឆ្លើយ។ នេះគឺជាសញ្ញាវិជ្ជមាននៃកិច្ចប្រជុំរដ្ឋសភា ដោយធានាបាននូវភាពបើកចំហ យុត្តិធម៌ តម្លាភាព បង្ហាញពីកង្វល់របស់ប្រជាពលរដ្ឋទៅកាន់សាលប្រជុំ រដ្ឋសភា ហើយត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលឆ្លើយតបយ៉ាងពេញលេញ”។

បំពេញតាមតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 2លោក Phan Duc Hieu គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា។

ការសម្រេចចិត្តដែលផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ចំណុចសំខាន់មួយនៅក្នុងសម័យប្រជុំលើកនេះគឺថា រដ្ឋសភាបានអនុម័តជាផ្លូវការលើសេចក្តីសម្រេចចិត្តស្តីពីគោលជំហរវិនិយោគសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង។ នេះជាគម្រោងដ៏ធំសម្បើមដែលមានសារៈសំខាន់ជាយុទ្ធ សាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការពារជាតិសន្តិសុខរបស់ប្រទេសជាតិ។ លោក Phan Duc Hieu គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានធ្វើអត្ថាធិប្បាយថា នេះជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីកសាងគម្រោងជានិមិត្តរូបក្នុងយុគសម័យស្ទុះ ឈានទៅមុខរបស់ប្រជាជាតិ៖

“ខ្ញុំគិតថា សម័យប្រជុំលើកនេះគឺជាពេលវេលាសមស្របដើម្បីសម្រេចចិត្តលើ គោលជំហរវិនិយោគគម្រោងផ្លូវដែកល្បឿនលឿន។ ព្រោះប្រសិនបើយើងពន្យារពេលដល់កិច្ចប្រជុំបន្ទាប់ៗ ការអនុវត្តគម្រោងក៏ត្រូវពន្យាពេលយ៉ាងហោចណាស់ ៦ ខែ ដែរ។ គម្រោងនេះគឺចាំបាច់ក្នុងបរិបទប្រទេសបច្ចុប្បន្ន ហើយការអនុវត្តត្រូវការពេល វេលាយូរណាស់។ នៅពេលនេះ នេះគឺជាគម្រោងដែលអាចធ្វើទៅបាន”។

ជាមួយនឹងដើមទុនជាង ៦៧ ពាន់លានដុល្លារអាមេរិក គម្រោងនេះគ្រោងនឹងត្រូវ បានសម្រេចនៅឆ្នាំ ២០៣៥ ដោយការបែងចែកប្រភពទុនក្នុងរយៈពេលប្រហែល ១២ ឆ្នាំ។ ដំណើរការអនុវត្តនឹងកៀរគរប្រភពដើមទុនស្របច្បាប់ជាច្រើន សម្រាប់ការវិនិ យោគ។ យោងតាមលោក Hoang Van Cuong សមាជិករដ្ឋសភាទីក្រុងហាណូយ ទាក់ទងនឹងដើមទុន គម្រោងនេះគឺអាចធ្វើទៅបានទាំងស្រុង៖

“យើងមានធនធានគ្រប់គ្រាន់ដើម្បីវិនិយោគកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែកទំនើប។ ពីព្រោះ បំណុលសាធារណៈរបស់វៀតណាមបច្ចុប្បន្នមានកម្រិត ទាបណាស់ ក្រោម ៤០% តែប៉ុណ្ណោះ។ គោលដៅរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍គឺ មិនមែនរក្សាបំណុលសាធារណៈឱ្យទាបនោះទេ ប៉ុន្តែនេះនឹងក្លាយជាលក្ខណៈងាយ ស្រួលដើម្បីកៀរគរធនធានសម្រាប់ការវិនិយោគគម្រោងផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង"។

នៅសម័យប្រជុំលើកនេះ រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តអំពី ការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងឃុំ សម្រាប់ដំណាក់កាលឆ្នាំ ២០២៣-២០២៥ នៃខេត្ត-ក្រុងចំនួន១២។ នេះគឺជាគោលជំហរដ៏ធំមួយនៃសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការបន្តផ្លាស់ប្ដូរថ្មី បង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man បានអះអាងថា៖

“តម្រូវការដែលបានដាក់ចេញគឺចាំបាច់បន្ទាន់ណាស់ ក្នុងនោះ ភាពជាគំរូ ការ ត្រួសត្រាយផ្លូវ និងភាពម៉ឹងម៉ាត់គឺជាកត្តាស្នូល។ យើងមិនត្រឹមតែធ្វើការកាត់បន្ថយ បរិមាណសុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងត្រូវផ្សារភ្ជាប់ការងារនេះជាមួយនឹងបញ្ហា រចនាសម្ព័ន្ធ ការរៀបចំ ចាត់តាំងក្បាលម៉ាស៊ីនឡើងវិញឲ្យកាន់តែខ្លាំង ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងភាពរលូន។ ខ្ញុំក្រើនរំលឹកការងារសំខាន់ៗមួយចំនួនដូច តទៅ នោះគឺ កសាង និងអនុវត្តគំរូរួមសម្រាប់ការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយវៀតណាម ដើម្បីបំពេញតាមតម្រូវការ និងភារកិច្ចក្នុងសម័យបដិវត្តន៍ថ្មី”។

  សម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ ប្រព្រឹត្តទៅនៅពេលវេលាដ៏ សំខាន់មួយ ដែលវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ ខិតខំបំពេញឱ្យបានល្អ បំផុតនូវគោលដៅ និងភារកិច្ចនៃមហាសន្និបាតបក្សលើកទី១៣ បង្កើតការផ្លាស់ប្តូរដ៏ ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។ ការសម្រេចចិត្តដោយឈរ លើស្មារតីផ្លាស់ប្ដូរថ្មី នៅកិច្ចប្រជុំលើកនេះ នឹងបង្កើតជំនឿជាក់សម្រាប់អ្នកបោះឆ្នោត និងប្រជាជនទូទាំងប្រទេសអំពីដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ