ពង្រីករាល់ប្រភពកម្លាំងពលំដើម្បីអនុវត្តប្រកបដោយជោគជ័យកិច្ចការផ្លាស់ប្តូរថ្មី

(VOVworld)-សិក្ខាសាលាវិទ្យាសាស្ត្រ “ដំណោះស្រាយលោតផ្លោះសម្រាប់ការ
ប្រ​មូលផ្តុំនិងពង្រីកយ៉ាងខ្លាំងប្រភពកម្លាំងពលំទាំងអស់និងការច្នៃប្រឌិតរបស់
ប្រជាជន សំដៅអនុវត្តប្រកបដោយជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ”
ដោយបណ្ឌិតសភានយោបាយជាតិហូជីមិញរៀបចំឡើងនាសប្តាហ៍មុននៅ
ទីក្រុងហាណូយ។ ក្នុង សិក្ខាសាលានេះ អ្នកជំនាញការ អ្នកវិទ្យាសាស្ត្រនានា
បានផ្តល់នូវទឡ្ហីករណ៍សំដៅ បំពេញនូវដំណោះស្រាយលោតផ្លោះដើម្បីអនុវត្ត
ប្រកបដោយជោគជ័យកិច្ចការ ផ្លាស់ប្តូរថ្មី ក្នុងនោះសង្កត់ធ្ងន់ជាពិសេសទៅលើ
ការពង្រីកតួនាទីរបស់ប្រជាជន។

ពង្រីករាល់ប្រភពកម្លាំងពលំដើម្បីអនុវត្តប្រកបដោយជោគជ័យកិច្ចការផ្លាស់ប្តូរថ្មី - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលាវិទ្យាសាស្ត្រ “ដំណោះស្រាយលោតផ្លោះសម្រាប់ការប្រមូលផ្តុំនិងពង្រីកយ៉ាងខ្លាំងប្រភពកម្លាំងពលំទាំងអស់និងការច្នៃប្រឌិតរបស់ប្រជាជនសំដៅអនុវត្តប្រកបដោយជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ”


        ក្រោយរយៈពេល៣០ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិ
​យ៉ាងធំធេងជាច្រើនលើគ្រប់វិស័យដែលមានអត្តន័យជាប្រវត្តិសាស្ត្រ។ នោះគឺ
ប្រទេសជាតិរួចផុតពីវិបត្តសេដ្ឋកិច្ចសង្គម​ ឈានចូលក្នុងក្រុមប្រទេសមាន
ចំណូល មធ្យម។ ក្នុងដំណាក់កាលទាំងស្រុងនោះ កំណើន GDP ជាមធ្យមគឺ
ស្ថិតក្នុងកម្រិត ខ្ពស់ហើយជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកកំពស់
ដោយឥតឈប់ឈរដែរ។ ទទួលបានលទ្ធផលទាំងអស់នេះគឺដោយសារវៀត
ណាមអនុវត្តល្អការពង្រីករាល់ប្រ ភពកម្លាំងពលំពីប្រជាជនផងដែរ។

        សមិទ្ធិក្នុងការទាក់ទាញប្រភពកម្លាំងពីប្រជាជន

        អស់រយៈពេលច្រើនឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មី រួមជាមួយការជម្រុញអភិវឌ្ឍន៍
សេដ្ឋកិច្ចនោះ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ថែទាំ
ការអភិវឌ្ឍន៍លើគ្រប់វិស័យនៃជីវភាពរស់នៅរបស់ប្រជាជន ពង្រីកភាពជាម្ចាស់
ជាក់ស្តែងរបស់ប្រជាជនឈរលើមូលដ្ឋានបង្កើនផែនមហាសាមគ្គីជាតិទាំងមូល
និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ។ ពោលគឺ
ក្នុង រយៈពេល២៥ឆ្នាំ (១៩៩០-២០១៥) អត្រាជនក្រីក្រនៅវៀតណាមមានការថយ
ចុះ ពី៦០%ចុះត្រឹម៥,៩៧% ដោយមានជនក្រីក្រ៣០លាននាក់រួចផុតពីភាពក្រី
ក្រ។ វៀត ណាមក៏ទទួលបានសមិទ្ធិគួរឲ្យកត់សម្គាល់អំពីវិស័យអប់រំនិងសុខាភិ
បាលផងដែរ។ រួមជាមួយដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ តួនាទីជាម្ចាស់
របស់ប្រជាជនក៏ត្រូវ បានគោរពនិងអនុវត្តលើស្ថានភាពជាក់ស្តែងផងដែរ។ ហើយ
ពាក្យស្លោក “ប្រជាជនដឹង ប្រជាជនពិភាគ្សានិងប្រជាជនត្រួតពិនិត្យ” ក៏ត្រូវបាន
អនុវត្តយ៉ាងល្អនៅគ្រប់ជាន់ ថ្នាក់ តាមនោះជួយឲ្យប្រជាជនមានលទ្ធភាពចូលរួម
រាល់សកម្មភាពនយោបាយ សេដ្ឋកិច្ច  វប្បធម៌ សង្គមក្នុងនាមជាម្ចាស់។ ទន្ទឹម
ជាមួយគ្នានោះ ផែនមហាសាមគ្គី ជាតិទាំងមូលជានិច្ចកាលបានពង្រឹងនិងពង្រីក
 រួមចំណែកបង្កើតការស្រុះចិត្តគំនិត ក្នុងប្រជាជនគ្រប់ស្រទាប់។

        បន្តពង្រីករាល់ប្រភពកម្លាំងពលំក្នុងការផ្លាស់ប្តូរថ្មី

        បញ្ហាសំខាន់នៃការបន្តបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិបច្ចុប្បន្នគឺ នាំវៀត
ណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប។​ដំណោះស្រាយលោតផ្លោះគឺយក
 វិទ្យាសាស្ត្រ បច្ចេកវិទ្យា ចំណេះដឹងនិងប្រភពធនធានមនុស្សគុណភាពខ្ពស់ធ្វើជា
 កម្លាំងស្នូល។  សាស្ត្រាចារ្យ បណ្ឌិត Do The Tung អតីតប្រធានវិទ្យាស្ថានសេដ្ឋកិច្ច
 នយោ​បាយ ​នៃសភាបណ្ឌិតនយោបាយជាតិហូជីមិញបានលើកដំណោះស្រាយ៖

        “ចង់មានបច្ចេកវិទ្យាខ្ពស់គឺត្រូវជម្រុញការស្រាវជ្រាវវិទ្យាសាស្ត្រឬនាំចូល
បច្ចេកវិទ្យា។​សំណួរបានចោទឡើងគឺ តើគួរធ្វើយ៉ាងម៉េចដើម្បីមានប្រភពធនធាន
មនុស្ស មានបច្ចេកវិទ្យាខ្ពស់និងចំណាយសម្រាប់ការស្រាវជ្រាវឬនាំចូលបច្ចេកវិទ្យា។
 ប្រសិនបើគ្រាន់តែយល់ថា ត្រូវធ្វើយ៉ាងម៉េចខណៈដែលចាប់ផ្តើមដំណើរការចាប់
ផ្តើមថ្មីនោះគឺមិនអាចផ្លាស់ប្តូរលើគ្រប់ជ្រុងជ្រោយនិងព្រមៗគ្នាទេ គឺត្រូវយកប្រភព
 ធនធានមនុស្ស ជាពិសេសប្រភពបច្ចេកវិទ្យាខ្ពស់សម្រាប់អនុវត្តកិច្ចការផ្លាស់ប្តូរថ្មី”

        ក្នុងអាណត្តិមហាសន្និបាតលើកទី១២ បក្សកុម្មុយនិស្តវៀតណាមបានកំណត់​ថា
 “ត្រូវជម្រុញលើគ្រប់ជ្រុងជ្រោយនិងព្រមៗគ្នាកិច្ចការផ្លាស់ប្តូរថ្មី ដោយពង្រីករាល់
ប្រភពកម្លាំងពលំនិងកម្លាំងចលករដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរ
ភាព”។ ពីទ្រឹស្តីទៅដល់ស្ថានភាពជាក់ស្តែងសុទ្ធតែសរឲ្យឃើញថា បញ្ហាស្វែងរកនិង
អនុវត្តសមស្របគឺដើរទន្ទឹមនឹងកិច្ចការពារ បង្កើតឡើងវិញនិងពង្រីកដោយឥតឈប់
 ឈររាល់ប្រភពកម្លាំងពលំ ជាពិសេសប្រភពកម្លាំងប្រជាជន សំដៅធានានូវ
លក្ខណៈចាប់រហ័សនិងនិរន្តរភាពរបស់វៀតណាមបច្ចុប្បន្ននិងនាពេលអនាគត
 ជាប្រការពោរពេញទៅដោយអត្ថន័យសម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មីបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ