 |
ពង្រឹងទំនាក់ទំនងប្រពៃណីវៀតណាម-បេឡារុស (tgvn.com.vn) |
Vovworld-នេះជាដំណើរទស្សនកិច្ចដំបូងបង្អស់ក្នុងឋានៈជាអ្នកប្រមុខបក្ស
កុម្មុយនីស្តវៀតណាមទៅបេឡារុស។ ក្នុងដំណើរទស្សនកិច្ចលើកនេះ អគ្គលេខា
លោក Nguyen Phu Trong និងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko
បានផ្លាស់ប្តូរវិធានការជាក់ស្ដែងសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជា
ប្រពៃណីជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ នាំទំនាក់
ទំនងទ្វេភាគីអភិវឌ្ឍន៍ជាក់ស្ដែងនិងស៊ីជម្រៅ។
គ្រឹះស្ថានទំនាក់ទំនងប្រពៃណីល្អប្រសើរ
ទំនាក់ទំនងវៀតណាម-បេឡារុសដោយផ្អែកលើគ្រឹះស្ថាននៃទំនាក់ទំនង
ប្រពៃណីក្នុងប៉ុន្មានឆ្នាំពាក់កណ្ដាលចុងក្រោយនៃសតវត្សទី២០មុនពេលសហភាព
សូវៀត(មុននេះ)ត្រូវបែកបាក់។ នេះជាទំនាក់ទំនងលើគ្រប់វិស័យ។ ក្នុងប៉ុន្មានឆ្នាំ
កន្លងមកប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងមិត្តភក្តិជាប្រពៃណីដ៏ល្អប្រសើរនិង
កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម
-បេឡារុសក្នុងអំឡុង១០ឆ្នាំកន្លងមកបានកើនឡើង៧ដង នាបច្ចុប្បន្នទទួលបានជាង
២០០លានដុល្លារអាមេរិក។ ប៉ុន្តែសក្ដានុភាពរបស់ប្រទេសទាំងពីរមិនទាន់បាន
អាជីវកម្មឲ្យអស់ឡើយ។ ហេតុនេះហើយដំណើរទស្សនកិច្ចនៅបេឡារុសរបស់លោក
Nguyen Phu Trong ត្រូវបានសង្ឃឹមនឹងបង្កើតកំលាំងចលករថ្មីដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លាថែមទៀតនូវទំនាក់ទំនងនៃភាគីទាំងពីរ។ មុនដំណើរទស្សនកិច្ចពោលខាងលើ
ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំ
នៅវៀតណាមលោក Valery Sadokho បានអះអាងថា៖
“បេឡារុសយកចិត្តទុកដាក់ដល់ដំណើរទស្សនកិច្ចសំខាន់នេះ។ អំពីប្រវត្តិសាស្ត្រ
ប្រទេសទាំងពីរទទួលបានកំរិតអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ ជានិច្ចកាលជាមិត្តភក្តិ
ល្អជួយឧបត្ថម្ភគ្នាទៅវិញទៅមកនាពេលកន្លងមក។ យើងខ្ញុំសង្ឃឹមថាតាមរយៈដំណើរ
ទស្សនកិច្ចលើកនេះ ភាគីទាំងពីរអាចគិតគូលទ្ធភាពលើកកំរិតទំនាក់ទំនងដៃគូឡើង
កំរិតថ្មី។ ប្រទេសទាំងពីរកំពុងមានភាពងាយស្រួលដើម្បីជំរុញទំនាក់ទំនងសហប្រតិ
បត្តិការនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ។”
នាបច្ចុប្បន្ន វៀតណាមនិងបេឡារុសកំពុងសំរេចដមណើរការចរចារលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគី រវាងវៀតណាមជាមួយសម្ព័ន្ធភាពគយរួមមាន
រុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន។ ពេលសំរេច កិច្ចព្រមព្រៀងនឹងនាំមកផលប្រយោជន៍
ជាច្រើនសំរាប់ប្រទេសនីមួយៗដូចជាកាត់បន្ថយពន្ធនាំចូល លើកកំពស់កំលាំងប្រកួត
ប្រជែងជាដើម។ សំខាន់ជាងទៀតគឺសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនឹងជួយឧបត្ថម្ភល្អ
ជាងទៀត។
យថាទស្សន៍សហប្រតិបត្តិការទ្វេភាគីវៀតណាម-បេឡារុស
កួរឲ្យយកចិតត្ទុកដាក់គឺ នាបច្ចុប្បន្នប្រទេសទាំងពីរកំពុងចរចារអំពីការបើកជើង
ហោះហើរត្រង់។ ជើងហោះហើរត្រង់នេះគ្រោងនឹងបង្កភាពងាយស្រួលសំរាប់ការ
ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសគឺវិស័យទេសចរណ៍។ ឯកអគ្គរដ្ឋទូត
Valery Sadokho បានសង្កត់ធ្ងន់ថា៖
“នេះមិនត្រឹមតែជាជើងហោះហើរត្រង់រវាងវៀតណាមទៅបេឡារុសប៉ុណ្ណោះទេ
ថែមទាំងជាស្ពានទៅជើងហោះហើរផ្សេងៗទៀតនៅទ្វីបអឺរ៉ុប។ បេឡារុសក៏យកចិត្ត
ទុកដាក់ដល់ការបើកជើងហោះហើរទៅបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍និងនាំភ្ញៀវ
ទេសចរណ៍មកទីនេះ។ វៀតណាមកន្លែងទេសចរណ៍គួរឲ្យទាក់ទាញដើម្បីអភិវឌ្ឍន៍
ទេសចរណ៍ដូចជាសណ្ឋាគារល្អ ឆ្នេរសមុទ្រស្អាតជាដើម។”
ក្នុងប៉ុន្មានឆ្នាំកន្លងមកបេឡារុសបានសហប្រតិបត្តិការបណ្ដុះបណ្ដាលកម្មាភិបាល
អ្នកជំនាញការវៀតណាមជាច្រើនមានសមត្ថភាពឯកទេសខ្បស់។ រវាងប្រទេសទាំង
ពីរកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបានរក្សានិងអភិវឌ្ឍន៍គំរោងការ
ជាច្រើនត្រូវបានអនុវត្តនិងមានលទ្ធផលល្អ។ នាបច្ចុប្បន្នមានជនវៀតណាមប្រមាណ
១ពាន់នាក់កំពុងរស់នៅបេឡារុស។ ជារួម សហគមន៍ជនវៀតណាមត្រូវបានរដ្ឋអំនាច
បង្កលក្ខណៈងាយស្រួលក្នុងការរៀនសូត្រស្នាក់នៅនិងអាជីវកម្មតាមច្បាប់នៃប្រទេស
សាម៉ី។ តាមគំរោងក្នុងដំណើរទស្សនកិច្ចនៅបេឡារុសលើកនេះរបស់លោកអគ្គលេខា
Nguyen Phu Trong ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
មួយចំនួន។
ដំណើរទស្សនកិច្ចនៅបេឡារុសរបស់លោក Nguyen Phu Trong បានបង្ហាញនូវ
បំណង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ។
ក្រៅពីនោះនេះក៏ជាឱកាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិដែល
យកចិត្តទុកដាក់ដូចគ្នាសំដៅបង្កើនសហការប្រកបដោយប្រសិទ្ធភាពលើបណ្ដាវេទិការ
ពហុភាគី៕