ខ្សែបន្ទាត់មូលដ្ឋានរបស់វៀតណាមនៅឈូងសមុទ្រខាងជើងគឺស្របតាមច្បាប់អន្តរជាតិ

(VOVWORLD) - វៀតណាមទើបតែបានសម្រេចជាផ្លូវការនូវនីតិវិធីតម្កល់ទុកផែនទីដែនសមុទ្រ និងបញ្ជីនិយាមកាភូមិសាស្ត្រទាក់ទងនឹងខ្សែបន្ទាត់មូលដ្ឋានដែលប្រើសម្រាប់គណនារយៈទទឹងដែនទឹកក្នុង
ឈូងសមុទ្រខាងជើង (ឈូងសមុទ្រតុងកឹង) បន្ទាប់ពីត្រូវបានអង្គការសហ ប្រជាជាតិជូនដំណឹង និងបង្ហោះនៅលើគេហទំព័ររបស់អង្គការនេះ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបោះជំហានសំខាន់ក្នុងការបញ្ជាក់អធិបតេយ្យភាពជាតិ និងបម្រើការ អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពម្ចាស់ការរបស់វៀតណាមក្នុងការ ពង្រឹងមូលដ្ឋានគតិយុត្តរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិទៀតផង។

ខ្សែបន្ទាត់មូលដ្ឋានរបស់វៀតណាមនៅឈូងសមុទ្រខាងជើងគឺស្របតាមច្បាប់អន្តរជាតិ - ảnh 1ផែនទីបង្ហាញពីខ្សែបន្ទាត់មូលដ្ឋានដែលត្រូវបានប្រើដើម្បីគណនារយៈទទឹងដែនសមុទ្ររបស់វៀតណាមនៅឈូងសមុទ្រតុង។
(រូបថត៖ ក្រសួងការបរទេស)
ក្នុងសេចក្ដីជូនដំណឹងនាថ្ងៃទី១២ ខែមីនា របស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិដែលផ្ញើជូនប្រទេសជាសមាជិក បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមីនា វៀត ណាមបានធ្វើការតម្កល់ទុកនៅអង្គការសហប្រជាជាតិផែនទីដែនសមុទ្រ រួមជាមួយ នឹងបញ្ជីនិយាមកាភូមិសាស្ត្រសម្រាប់កំណត់ខ្សែបន្ទាត់មូលដ្ឋានត្រង់សម្រាប់ទឹកដីដីគោកក្នុងឈូងសមុទ្រខាងជើងនិងព្រំដែនខាងក្រៅដែនសមុទ្រនៅក្នុងតំបន់នេះ។ ប្រការនេះគឺអនុលោមទាំងស្រុងនឹងវាក្យខ័ណ្ឌទី ២ មាត្រាទី ១៦ នៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
ព័ត៌មានលម្អិតក៏ត្រូវបានបង្ហោះលើគេហទំព័ររបស់អង្គការសហប្រជាជាតិនៅ អាស័យដ្ឋាន www.un.org/Depts/los ហើយត្រូវបានចុះផ្សាយនៅក្នុងស្នាដៃបោះពុម្ពផ្លូវ ការរបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា "ព្រឹត្តិបត្រច្បាប់សមុទ្រ"។
ភាពចាំបាច់នៃការកំណត់ខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រខាងជើង
មុនការប្រកាសខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រខាងជើង ខ្សែបន្ទាត់មូលដ្ឋាន តាមឆ្នេររបស់វៀតណាមត្រូវបានកំណត់តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ១៩៨២ ស្ដីពីខ្សែបន្ទាត់មូលដ្ឋាន ដោយតភ្ជាប់ចំណុចទាំង ១១ ដែលជាទីតាំងឆ្ងាយបំផុតនៃបណ្ដាកោះជិតឆ្នេរ និងឆ្នេរសមុទ្រវៀតណាមចាប់ពីចំណុច A០ ដល់ចំណុច A១១។ ក្នុងនោះ ចំណុច “០” ស្ថិតនៅលើព្រំប្រទល់ភាគនិរតីនៃ ដែនទឹកប្រវត្តិសាស្ត្ររវាងវៀតណាម និងកម្ពុជា; ចំណុចចុងក្រោយគឺចំណុច A១១ ស្ថិតនៅលើកោះ Con Co ខេត្ត Quang Tri។ នៅពេលចេញសេចក្តីថ្លែងការណ៍ឆ្នាំ ១៩៨២ វៀតណាមមិនទាន់កំណត់ខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រខាងជើងនៅឡើយទេ។ យោងតាមមាត្រាទី ៨ នៃច្បាប់សមុទ្រឆ្នាំ ២០១២ រដ្ឋាភិបាលនឹងកំណត់ និងប្រកាសខ្សែបន្ទាត់មូលដ្ឋាននៅក្នុងតំបន់ដែលមិនទាន់មានខ្សែបន្ទាត់មូលដ្ឋាន។
នៅក្នុងការអនុវត្តជាក់ស្តែង សម្រាប់ប្រទេសតាមមាត់សមុទ្រនិយាយរួម និង វៀតណាមនិយាយដោយឡែក ការមិនកំណត់យ៉ាងជាក់លាក់អំពីខ្សែបន្ទាត់មូលដ្ឋាន ដែលនាំឱ្យមិនអាច កំណត់ព្រំដែននិងវិសាលភាពនៃដែនសមុទ្រនោះ បានបង្កការ លំបាកដល់ការគ្រប់គ្រង និងការអនុវត្តច្បាប់នៅសមុទ្រក្នុងការដោះស្រាយករណីទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ រោគរាតត្បាត ការរត់ពន្ធ ជាពិសេសករណីពាក់ព័ន្ធនឹងកត្តាបរទេស។
ជាមួយនឹងការកំណត់ខ្សែបន្ទាត់មូលដ្ឋាន បណ្ដាប្រទេសតាមមាត់សមុទ្រអាច បង្កើតបានយ៉ាងច្បាស់នូវវិសាលភាពនៃដែនសមុទ្រ តាមនោះធានាសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់របស់ប្រទេសនោះ ព្រមទាំងគោរពសិទ្ធិរបស់ប្រទេសដទៃទៀត ដោយឈរលើមូលដ្ឋាននៃការអនុលោមតាមច្បាប់អន្តរជាតិ។ ក្នុងបរិបទដែលតម្រូវការ សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រកាន់តែកើនឡើង ការសុក្រិតប្រព័ន្ធ ខ្សែបន្ទាត់មូលដ្ឋានរបស់វៀតណាមគឺជាការចាំបាច់ ហើយនឹងរួមចំណែកដល់ការ សុក្រិតនិងបញ្ជាក់ខ្សែព្រំដែន និងវិសាលភាពនៃដែនសមុទ្ររបស់វៀតណាម តាម ច្បាប់អន្តរជាតិ។
ភាពស្របតាមច្បាប់អន្តរជាតិនៃខ្សែបន្ទាត់មូលដ្ឋានរបស់វៀតណាម
ប្រព័ន្ធខ្សែបន្ទាត់មូលដ្ឋានរបស់វៀតណាមនៅឈូងសមុទ្រខាងជើងត្រូវបានកំណត់ដោយវិធីសាស្រ្តចំនួនពីរគឺ ខ្សែបន្ទាត់មូលដ្ឋានត្រង់ និងខ្សែបន្ទាត់មូលដ្ឋាន ធម្មតា។
ខ្សែបន្ទាត់មូលដ្ឋាននៃដែនដីដីគោកនិងតំបន់ជាប់ឆ្នេរសមុទ្រនៅក្នុងឈូងសមុទ្រ ខាងជើង ត្រូវបានកំណត់ដោយវិធីសាស្ត្រខ្សែបន្ទាត់មូលដ្ឋានត្រង់ ដោយសារសណ្ឋាន ដីធម្មជាតិតាមឆ្នេរសមុទ្រវៀតណាមនៅក្នុងឈូងសមុទ្រខាងជើង មានរាងក្រវិច ក្រវៀន រដិបដរុប មានកោះរត់តាមឆ្នេរសមុទ្រ; រួមជាមួយនឹងកោះ និងថ្មប៉ប្រះទឹកតូច នៅខាងក្រៅបំផុតនៃឈូងសមុទ្រ Ha Long បង្កើតបានជាកញ្ចុំកោះ។ ជាមួយ នឹងលក្ខណៈភូមិសាស្ត្រ និងធម្មជាតិនេះ ខ្សែបន្ទាត់មូលដ្ឋាននៃដែនដីដីគោករបស់វៀត ណាមនៅក្នុងឈូងសមុទ្រខាងជើងត្រូវបានកំណត់ស្របតាមមាត្រាទី ៧ នៃ UNCLOS 1982។
នៅ Bach Long Vi វៀតណាមបានអនុវត្តន៍ខ្សែបន្ទាត់មូលដ្ឋានធម្មតា ដោយការ កំណត់ស្នាមទឹកទាបបំផុតនៅពេលជំនោរសមុទ្រស្រកចុះ។ ការអនុវត្តតាមរបៀបនេះ គឺស្របទាំងស្រុងជាមួយនឹងបទប្បញ្ញត្តិនៃមាត្រាទី ៥ នៃ UNCLOS 1982 នៅពេល កំណត់ខ្សែបន្ទាត់មូលដ្ឋានធម្មតាដែលបានប្រើសម្រាប់គណនារយៈទទឹងនៃដែន សមុទ្រ គឺកម្រិតជំនោរទាបបំផុតតាមបណ្តោយឆ្នេរសមុទ្រ។
ការដែលវៀតណាមអនុវត្តវិធីសាស្រ្តទាំងពីរគឺខ្សែបន្ទាត់មូលដ្ឋានត្រង់ និងខ្សែ បន្ទាត់មូលដ្ឋានធម្មតាក៏ស្របនឹងមាត្រាទី ១៤ នៃ UNCLOS 1982  ដែលចែងថា ប្រទេសជាប់មាត់សមុទ្រ អាស្រ័យលើកាលៈទេសៈផ្សេងៗគ្នា អាចគូសខ្សែបន្ទាត់ មូលដ្ឋានតាមវិធីសាស្ត្រតែមួយឬច្រើន ដែលបានកំណត់ក្នុងមាត្រាទី ៥ និងទី ៧ នៃ UNCLOS 1982។ ដច្នេះ ប្រការនេះបង្ហាញពីគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការប្រតិបត្តិនិងគោរព UNCLOS 1982 ដូច “រដ្ឋធម្មនុញ្ញនៃសមុទ្រនិងមហាសាគរ”។
ការកំណត់ខ្សែបន្ទាត់មូលដ្ឋាននៅក្នុងឈូងសមុទ្រខាងជើងរបស់វៀតណាម គឺស្របតាមការសន្យារបស់វៀតណាម ហើយមិនប៉ះពាល់ដល់សន្ធិសញ្ញាអន្តរជាតិ ដែលវៀតណាមបានចូលរួម ឬជាសមាជិក រួមទាំង UNCLOS និងកិច្ចព្រមព្រៀងស្តីពី ការកំណត់ព្រំដែនឈូងសមុទ្រខាងជើង។ ការកំណត់យ៉ាងច្បាស់នូវខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រខាងជើង និងសម្រេចនីតិវិធីតម្កល់ទុកនៅអង្គការសហប្រជាជាតិ បានបង្កើតមូលដ្ឋានច្បាប់ករឹងមាំ បន្ថែមទៀតដើម្បីការពារ និងអនុវត្តន៍អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តា ធិការរបស់វៀតណាម រួមចំណែកបម្រើការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងសមុទ្រ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ