(VOVWORLD) - បញ្ហានៃការផ្លាស់ប្តូរថ្មី និងការរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យបង្រួម និងដំណើរការប្រកបដោយប្រសិទ្ធភាព គឺជាកិច្ចការសំខាន់ជាពិសេសរបស់បក្សនិងរដ្ឋ។ សេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមបក្សនីតិកាលទី ១៣ នៅថ្ងៃទី ២៥ ខែវិច្ឆិកាកន្លងមក និងប្រសាសន៍ នាពេលថ្មីៗនេះរបស់អគ្គលេខាបក្ស លោក តូ ឡឹមបានកំណត់យ៉ាងច្បាស់ថា នេះជាបដិវត្តន៍មួយដែលត្រូវការស្រុះចិត្តគំនិតខ្ពស់ លើការយល់ដឹងនិងសកម្មភាពរបស់បក្សទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។
ទិដ្ឋភាពនៃសន្និបាតមជ្ឈឹមបក្ស នីតិកាលទី ១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា (រូបថត៖ TTXVN) |
ក្នុងរយៈពេលជិត ២០ ឆ្នាំកន្លងមកនេះ ការរៀបចំ បង្រួមតួរម៉ាស៊ីនដឹកនាំ និងកាត់បន្ថយក្របខ័ណ្ឌបុគ្គលិកនៅវៀតណាម ទទួលបានលទ្ធផលជាក់ស្តែងមួយចំនួន ជាពិសេសចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលមានសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ៦ នីតិកាលទី ១២ លើបញ្ហាមួយចំនួន ស្តីពីការផ្លាស់ប្តូរថ្មីជាបន្ត និងការបង្រួមប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព។
ពេលវេលាសមស្រប
អញ្ជើញថ្លែងមតិក្នុងពិធីបិទសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ទី ១៣ (ថ្ងៃទី២៥ ខែវិច្ឆិកា) អគ្គលេខាបក្ស លោក តូ ឡឹមបានបញ្ជាក់ថា គណៈកម្មាធិការមជ្ឈិមមានការឯកភាពខ្ពស់លើការយល់ដឹង និងការប្តេជ្ញាចិត្តអនុវត្តន៍គោលនយោបាយបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២។ ជាមួយគ្នានោះ ប្តេជ្ញាបញ្ចប់ការងារបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ ហើយរាយការណ៍ជូនគណៈកម្មាធិការមជ្ឈិមអំពីផែនការត្រៀមរៀបចំ សុក្រិតអង្គការតួរក្បាល និងប្រព័ន្ធនយោបាយក្នុងត្រីមាសទី១ ឆ្នាំ ២០២៥។
តាមគោលនយោបាយរបស់បក្ស ក្នុងដំណើរការផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋទៅជាអភិបាលកិច្ចជាតិ រដ្ឋាភិបាលដើរតួនាទីសំខាន់និងស្នូល បន្ទាប់ មកគឺរណសិរ្សមាតុភូមិវៀតណាម អង្គការសំខាន់ៗ ដទៃទៀតដូចជា អង្គការនយោបាយសង្គម អង្គការសង្គមវិជ្ជាជីវៈ សង្គមនិងអង្គភាពអាជីវកម្ម។ ដើម្បីជំរុញការប្រមូលផ្តុំធនធានសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ការបង្រួមអង្គការតួរម៉ាស៊ីននៃប្រព័ន្ធនយោបាយទាំងមូលគឺចាំបាច់និងសមស្របតាមពេលវេលា។
ការបង្រួមអង្គការតួរម៉ាស៊ីនរដ្ឋប្រប្រព្រឹត្តទៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជាមួយនឹងការអនុវត្តយ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាព័ត៌មាននិងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត...។ នេះជាលក្ខខណ្ឌអំណោយផលដើម្បីធ្វើទំនើបកម្ម និងលើកកំពស់វិជ្ជាជីវៈនៃរបបសេវាសាធារណៈ លើកកំពស់ប្រសិទ្ធភាពរបស់ស្ថាប័ននិងអង្គការក្នុងការបម្រើប្រជាជន និងអភិវឌ្ឍន៍ប្រទេសជាតិ។
បដិវត្តន៍ក្នុងការបង្រួមតួរម៉ាស៊ីនរដ្ឋត្រូវអនុវត្តនៅឆ្នាំក្រោយ គឺឆ្នាំ ២០២៥ ដែលមហាសសន្និបាតបក្សគ្រប់ជាន់ថ្នាក់នឹងត្រូវបានប្រារព្ធឡើង។ ប្រសិនបើបដិវត្តន៍នេះត្រូវបានអនុវត្តយ៉ាងរហ័ស បង្រួម វិទ្យាសាស្រ្ត និងមានប្រសិទ្ធភាព នោះហើយនឹងបម្រើបានល្អដល់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ។ ការជ្រើសរើសកម្មាភិបាលត្រឹមត្រូវដើម្បីចូលរួមក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការបក្សនឹងធានាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងរយៈពេលយូរយ៉ាងហោចណាស់មួយអាណត្តិដែរ។
បដិវត្តន៍អំពីការបង្រួមអង្គការតួម៉ាស៊ីនរដ្ឋ
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងសន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា (រូបថត៖ VOV) |
ការបង្រួមអង្គការតួម៉ាស៊ីន មិនមែនគ្រាន់តែជាការបូកសរុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តធ្វើឱ្យការរៀបចំប្រព័ន្ធនយោបាយទាំងមូលស្របតាមសេចក្តីសម្រេចចិត្តលេខ ១៨។ ក្នុងប្រសាសន៍របស់ខ្លួន អគ្គលេខាបក្ស លោក តូ ឡឹមបានស្នើឲ្យត្រូវតែមានការស្រុះចិត្តគំនិតអំពីសតិអារម្មណ៍ មានការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងមានសកម្មភាពខ្លាំងក្លា; ត្រូវមាន សាមគ្គីភាព មានទឹកចិត្តក្លាហាន លះបង់ដើម្បីប្រយោជន៍រួមរបស់ប្រទេសជាតិនិងប្រជាជាជាតិ។
ការបង្រួមតួរម៉ាស៊ីនមិនគ្រាន់តែ ជាការកាត់បន្ថយបរិមាណបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែជាការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយ ការបំភ្លឺច្បាស់មុខងារនិងភារកិច្ច លុបបំបាត់ការត្រួតស៊ីគ្នា និងភាពមិនគ្រប់គ្រាន់ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ ប្រការនេះជួយកាត់បន្ថយបន្ទុកថវិកា បង្កើតការសម្របសម្រួលកាន់តែរលូនរវាងភ្នាក់ងារនិងកែលម្អគុណភាពនៃសេវាកម្មដល់ប្រជាជននិងអង្គភាពអាជីវកម្ម។ នេះជាកត្តាសំខាន់ដើម្បីបំពេញតាមការរំពឹងទុករបស់សង្គមក្នុងបរិបទនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅរបស់វៀតណាម និងសម្ពាធប្រកួតប្រជែងដែលកំពុងកើនឡើង។
ការបង្រួមអង្គការតួរម៉ាស៊ីនមិនត្រូវពន្យារពេលទេ ប៉ុន្តែត្រូវធានាឱ្យបានហ្មត់ចត់ និងការប្រុងប្រយ័ត្ន។ ត្រូវតែមានទិដ្ឋភាពបែបវិទ្យាសាស្ត្រ ទូលំទូលាយ និងតម្រូវការក្នុងបរិបទបច្ចុប្បន្ន ដើម្បីរៀបចំរចនាសម្ព័ន្ធអង្គការសមស្រប។ លោក Tran Anh Tuan ប្រធានសមាគមវិទ្យាសាស្ត្ររដ្ឋបាលវៀតណាមបានវាយតម្លៃថា៖ “គណៈកម្មាធិការមជ្ឈិមបានបង្កើតគណៈកម្មាធិការដឹកនាំ ដើម្បីបូកសរុបនិងវាយតម្លៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨; រដ្ឋាភិបាលនិងរដ្ឋសភាក៏បានបង្កើតគណៈកម្មាធិ ការដឹកនាំផងដែរ។ ទាំងនេះគឺជាការសក្ខីកម្មយ៉ាងច្បាស់បំផុតនៃការយល់ដឹង អំពីសតិអារម្មណ៍និងការណែនាំ ដែលធានានូវសកម្មភាពដ៏ខ្លាំងក្លា ដោយមិនអូសបន្លាយពេលវេលា ដើម្បីបម្រើតម្រូវការអភិវឌ្ឍន៍របស់ប្រទេសក្នុងសម័យកាលបច្ចុប្បន្ន”។
បដិវត្តន៍បង្រួមអង្គការតួម៉ាស៊ីនដើរតួរនាទីយ៉ាងសំខាន់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ធំជាងរបស់វៀតណាម។ ការរៀបចំអង្គការតួរក្បាលលើកនេះ គឺជាការយល់ដឹងពេញលេញ និងបរានុម័តតាមការកំណត់នៃច្បាប់អភិវឌ្ឍន៍ទូទៅរបស់សង្គម ហើយនឹងបើកចេញទំព័រថ្មីសម្រាប់អភិបាលកិច្ចប្រទេសជាតិ៕