វៀតណាមជាមួយសារសន្តិភាព

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិរបស់បណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ហើយបានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP ១១)។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្តនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណាម-កម្ពុជា។ ជាពិសេស វៀតណាមបានបង្ហាញសារអំពីការត្រៀមខ្លួនជាស្រេចគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

វៀតណាមជាមួយសារសន្តិភាព - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។ (រូបថត៖ VOV)

ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-កម្ពុជា

ដោយការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតដើម្បីស្វាគមន៍ប្រធានរដ្ឋសភា
វៀតណាមលោក ត្រិន ថាញ់មិន នោះ ប្រធានរដ្ឋសភាកម្ពុជា ប្រធាន IPTP ១១ សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា “វត្តមានរបស់ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋវៀតណាមគឺមានអត្ថន័យសំខាន់ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងមិត្តភាព អ្នកជិតខាងស្និទ្ធស្នាល ល្អប្រសើរ ក្នុងនាមជាមិត្តល្អ បងប្អូនជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំនិងយូរអង្វែង”។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ ដែលរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរលើទាំងកម្រិតទ្វេភាគី និងពហុភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ។ ដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋវៀតណាម សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា “នេះគឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តល្អ រួមគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។

ជាមួយនឹងការពិភាក្សាយ៉ាងជាក់ស្តែងរវាងប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងថ្នាក់ដឹកនាំកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ នាពេលខាងមុខ ប្រទេសទាំងពីរនឹងបង្កើនការជំរុញទំនាក់ទំនងដ៏ល្អប្រសើរស្របតាមបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

បង្ហាញសារស្ដីពីការកសាងទំនុកចិត្ត និងស្វែងរកដំណោះស្រាយសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព

នៅកម្ពុជា ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ក្នុងនាមបក្សកុម្មុយនិស្តវៀតណាមបានចូលរួមសន្និសីទ ICAPP ១២ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” ហើយបានចូលរួមសម័យបើក IPTP ១១ ដោយប្រធានបទ “ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន"។

មហាសន្និបាត ICAPP លើកទី១២ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយចំនួន ៥៩ មកពីប្រទេសចំនួន ៣៩ ក្នុងតំបន់ និងពិភពលោក។ នៅ ICAPP លើកនេះ គណៈ
ប្រតិភូវៀតណាមបានចូលរួមសម័យពិភាក្សា និងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្ដាគណបក្សនយោបាយនិងសភានៃប្រទេសនានាដែលចូលរួមសន្និសីទ។

ទន្ទឹមនឹងនោះ សម័យប្រជុំលើកទី ១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) មានការចូលរួមពីគណៈប្រតិភូចំនួន ២៦០ នាក់មកពី ប្រទេសចំនួន ៤៩ និងអង្គការតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា អគ្គលេខាធិការ IPU អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការ AIPA ចំនួន ១១ នាក់... នេះជាលើកទីមួយហើយដែលរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសម័យប្រជុំ IPTP ក្នុងឋានៈជាភ្ញៀវពិសេសរបស់កម្ពុជា ប្រធាន IPTP អាណត្តិ ២០២៣-២០២៤។

ថ្លែងសុន្ទរកថានៅសម័យប្រជុំ IPTP ១១ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា៖

“វៀតណាមគឺជាប្រជាជាតិស្រឡាញ់សន្តិភាពដែលមានប្រពៃណីអធ្យាស្រ័យ សុចរិតភាព និងមិត្តភាព។ ដោយបានឆ្លងកាត់សង្រ្គាមជាច្រើនដើម្បីដណ្ដើមឯករាជ្យនិងឯកភាពជាតិ វៀតណាមគោរពយ៉ាងខ្លាំងចំពោះតម្លៃនៃសន្តិភាព ស្ថិរភាព និងមិត្តភាព ដើម្បីឲ្យប្រជាពលរដ្ឋម្នាក់ៗ ទទួលបានឯករាជ្យ សេរីភាព វិបុលភាព និងសុភមង្គល។ យើងខ្ញុំក៏យល់យ៉ាងច្បាស់ណាស់ថា សន្តិភាព និងការអភិវឌ្ឍរបស់វៀតណាមត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់ និងពិភពលោក។ តាមនោះ វៀតណាមគាំទ្រគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងគាំទ្រការជំរុញការដោះស្រាយជម្លោះ និងវិវាទអន្តរជាតិដោយសន្តិវិធី មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ”។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីជំរុញការសន្ទនា ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជឿជាក់ថា បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងក្នុងតំបន់ នឹងរួមចំណែកជំរុញសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាលើពិភពលោកផងដែរ។ សាររបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលការឯកភាព និងកោតសរសើរជាច្រើន។ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា លោក កឹម ហ្គុនណាវ៉ាដ មានប្រសាសន៍ថា៖

 ដំណើរធុរកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បន្តនាំទំនាក់ទំនងវៀតណាម-កម្ពុជាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ទន្ទឹមនឹងនោះ ការចូលរួមលើកដំបូងរបស់រដ្ឋសភា

វៀតណាមនៅ IPTP ១១ បានអះអាងនូវទស្សនៈដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការរួមចំណែកនិងគាំទ្រជានិច្ចចំពោះគោលដៅរួមដើម្បីជំរុញសន្តិភាព និងកសាងទំនុកចិត្តរវាងប្រទេសនានាផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ