វៀតណាមអនុវត្តហូតពន្ធប្រឆាំងលក់បង្ខូចតំលៃជាលើកដំបូង

វៀតណាមអនុវត្តហូតពន្ធប្រឆាំងលក់បង្ខូចតំលៃជាលើកដំបូង - ảnh 1
វៀតណាមអនុវត្តហូតពន្ធប្រឆាំងលក់បង្ខូចតំលៃជាលើកដំបូង (tapchithep.com)

        Vovworld-មុខទំនិញដែកអ៊ីណុកនេះជាប្រភេទដែកដែលប្រើប្រាស់ក្នុង​ផ្នែក​ឧស្សាហកម្មផលិតកម្មវត្ថុប្រើប្រាស់ គ្រឿងបន្លាស់រថយន្ត វត្ថុធាតុសំណង់​ជាដើម។
នាឆ្នាំ២០១៣ ក្រុមហ៊ុន Posco VST និង Hoa Binh Inox បានស្នើរ​នាយកដ្ឋានគ្រប់
គ្រងការប្រកួតប្រជែង(ក្រសួងឧស្សាហ-ពាណិជ្ជកម្ម)ស៊ើប​អង្កេតការលក់បង្ខូចតំលៃ
មុខទំនិញដែកអ៊ីណុកដែលបាននាំចូលពីបណ្ដាប្រទេសនិងដំបន់ដែនដីរួមមានចិន
ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងតៃវាន់(ចិន) ក្នុង​ពេល​បានលក់ដោយតំលៃទាប បណ្ដាល
ការខូចខាតសំរាប់អង្គភាពអាជីវកម្ម​វៀតណាម។​ក្រោយរយៈពេល១ឆ្នាំស៊ើប
អង្កេតនិងសហការជាមួយប្រទេសទី៣​ដើម្បីប្រៀបធៀបតំលៃ នាយកដ្ឋានគ្រប់គ្រង
ការប្រកួតប្រជែងបានសន្នដ្ឋានថា​បណ្ដាអង្គភាពអាជីវកម្មនៃប្រទេសនិងដំបន់
ដែនដីទាំង៤នេះបានលក់ផលិត​ផលដោយតំលៃទាប ប្រកួតប្រជែងមិនសមភាព
ជាមួយអង្គភាពអាជីវកម្ម​ផលិតកម្ម​ក្នុង​ប្រទេស។

សេចក្តីសំរេចចិត្តអនុវត្តហូតពន្ធលក់បង្ខូចតំលៃរបស់វៀតណាមសមស្របនឹង
បទដ្ឋានអន្តរជាតិ

        ស្រូបយក៨០%នៃទីផ្សារផលិតកម្មដែកអ៊ីណុកក្នុងប្រទេស​ដល់ឥឡូវ​នេះ សមត្ថភាពផលិតកម្មរបស់ Posco VST និង Inox Hoa Binh បានឡើងដល់​៣៧០ពាន់
តោន។ ប៉ុន្តែការផលិតកម្មដែកអ៊ីណុកនៅបណ្ដាអង្គភាព​អាជីវកម្ម​នេះមិនទាន់
ទទួលបានពលានុភាពឡើយ ដោយជួបប្រទះនឹង​ការ​ប្រកួត​ប្រជែងពីបរិមាណ
ដែកអ៊ីណុកនាំចូលពីចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិង​តៃវាន់(ចិន)។ ហេតុនេះហើយ
ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម​អនុវត្ត​ហូតពន្ធប្រឆាំងលក់បង្ខូចតំលៃជា
ការងារគោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្ម​ពិភពលោក(WTO) ដើម្បីការពារ
ផលប្រយោជន៍ស្របច្បាប់របស់អ្នកផលិតកម្ម​ក្នុងប្រទេស។ ចូលរួម WTO តាំងពី
ឆ្នាំ២០០៧មក ដល់ឥឡូវនេះវៀតណាម​ត្រូវ​រងការស៊ើបអង្កេតរាប់រយអំពីការ
ប្រឆាំងលក់បង្ខូចតំលៃលើពិភពលោក ប៉ុន្តែ​នេះជាលើកដំបូងវៀតណាមបានអនុវត្ត
ហូតពន្ធប្រឆាំងលក់បង្ខូចតំលៃមុខទំនិញនាំចូល។​លោក Ho Nghia Dung ប្រធាន
សមាគមដែកថែបវៀតណាម​បានចាត់​ទុក​ថា ការសំរេចចិត្តរបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មគឺត្រឹមត្រូវនិងម៉ត់ចត់សម​ស្រប​នឹងបទដ្ឋានអន្តរជាតិ។

        “ទស្សនរបស់សមាគមគឺ នេះជាការងារចាំបាច់តាមទម្លាប់ងន្តរជាតិ​ដើម្បី​ការពារផលិតកម្មក្នុងប្រទេស ការពារមុខទំនិញដែកថែបក្នុងប្រទេស។ ត្រូវមាន​គោលនយោបាយពន្ធសមស្របដើម្បីវិនិយោគិនក្នុងនិងក្រៅប្រទេសវិនិយោគ​ចូលមកវៀតណាម។”

អនុវត្តពន្ធប្រឆាំងលក់បង្ខូចតំលៃដើម្បីបង្កើតបរិយាកាសប្រកួតប្រជែង
សមភាព

        លោកស្រី Pham Chau Giang ដំណាងនាយកដ្ឋានគ្រប់គ្រងការប្រកួត​ប្រជែង
(ក្រសួងឧស្សាហ-ពាណិជ្ជកម្ម)បានអះអាងថា គោលដៅនៃការ​អនុវត្ត​ពន្ធលក់
បង្ខូចតំលៃមិនត្រឹមតែការពារផលិតកម្មក្នុងប្រទេសប៉ុណ្ណោះទេ ថែម​ទាំង​ដើម្បី
បង្កើតការប្រកួតប្រជែងសមភាពរវាងទំនិញនាំចូលដែលកំពុងលក់​បង្ខូច​តំលៃ
ចូលមកវៀតណាមជាមួយទំនិញក្នុងប្រទេស។

      “អំពើរលក់បង្ខូចតំលៃគឺក្នុងពេលបរទេសមានចេតនាសំដៅនាំចូលមកវៀត
ណាម​ដោយមានតំលៃលក់ទាបជាងក្នុងទីផ្សារក្នុងប្រទេសគេ។​ហេតុនេះ​ហើយ
ស្ថាប័នស៊ើបអង្កេតនៃបណ្ដាប្រទេសអនុវត្តពន្ធប្រឆាំងលក់បង្ខូចតំលៃ​ដើម្បីនាំ
ការប្រកួតប្រជែងសមភាព។​ នាបច្ចុប្បន្នការនាំចេញដែកថែបចូលមក​វៀតណាម
មានប្រទេសជាច្រើន​ប៉ុន្តែក្នុងករណីនេះត្រឹមតែមានប្រទេសនិង​ដំបន់​ដែនដីចំនួន
៤ប៉ុណ្ណោះទេ។ អ្នកផលិតកម្មក្នុងប្រទេសអាចនាំចូលពីប្រភព​ផ្សេងៗ​ដែលមិនត្រូវ
បង់ពន្ធប្រឆាំងលក់បង្ខូចតំលៃ។”

        គិតមកដល់ដំណាក់កាលនេះ ដែកអ៊ីណុកជាផលិតផលនាំចូលទី៣​ចូលមក
វៀតណាមត្រូវប្តឹងតវ៉ា ប៉ុន្តែនេះជាមុខទំនិញដំបូងត្រូវអនុវត្តហូតពន្ធប្រឆាំង​លក់បង្ខូចតំលៃនៅវៀតណាម។ ក្នុងកាលៈទេសៈវៀតណាមកំពុងបង្កើនបើក​ទ្វារទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ ការប្តឹងប្រឆាំងលក់​បង្ខូចតំលៃត្រូវបានវាយតំលៃជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ចំនួន៣
ស្រប​ច្បាប់និងមានប្រយោជន៍ដែលអង្គភាពអាជីវកម្មនិងផ្នែកទំនិញអាចប្រើ
ប្រាស់​ដើម្បីការពារទីផ្សារក្នុងប្រទេសរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ