សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េស្វែងរកដៃគូថ្មី នៅទ្វីបអឺរ៉ុប។

Vovworld-ក្នុងដំណើរទស្សកិច្ចជាង១សប្តាហ៍ចាប់ពីថ្ងៃទី៦កញ្ញា​នេះ លោក Kang
Sok-juទៅបំពេញទស្សនកិច្ចនៅប្រទេសប៊ែលហ្សិក​ស្វីសនិងប្រទេសអឺរ៉ុប​ដ៏ទៃ​
ផ្សេង​ទៀត។នេះជាដំណើរទស្សន​កិច្ចដើមដំបូងរបស់លោកតាំងពីពេលកាន់
ដំណែងជា លាខាទទួលបន្ទុកកិច្ចការបរទេសរបស់បក្សពលករកូរ៉េនាខែមេសា
ឆ្នាំ២០១៤កន្លងមក។

ស្វែងរកវិធិរួចផុតពីភាពឯកោភាគីខាងការទូត និងសេដ្ឋកិច្ច។

                        

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េស្វែងរកដៃគូថ្មី នៅទ្វីបអឺរ៉ុប។ - ảnh 1
លោក Kang Sokjuលាខាទទួលបន្ទុកកិច្ចការបរទេសរបស់បក្សពលករកូរ៉េ(រូបថត អិនធឺណែត)

ដំណើរទស្សកិច្ចនៅទ្វីបអឺរ៉ុបរបស់លោក Kang Sokjuគឺសំដៅរួចផុតពីភាពឯកោភាគី។តាមទស្សនាវដ្តីនយោបាយពិភាពលោករបស់បារាំងក្នុងច្បាប់ចេញផ្សាយនាខែកុម្ភះ
២០១៤ថា៖ក្នុងតំលៃប្រាក់នាំចូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េ
នោះតំលៃប្រាក់នាំចូលរបស់ចិនស្មើជាង៦៧%   កូរ៉េខាងត្បូង​​ជាង១៩%និងសហភាព
អឺរ៉ុប(EU)៣,៦%។ក្នុងពេលនោះទំនិញនាំចេញនៃសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិត្យកូរ៉េទៅប្រទេសចិនគឺជិត៦២%ទៅ កូរ៉េខាងត្បូង២០%និងទៅ EUស្រូ​ប
យក៤%តែប៉ណ្ណោះ។នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េនាបច្ចុប្បន្ន
នេះមានមណ្ឌលឧស្សាហកម្មចំនួន៣និងមណ្ឌលសេរដ្ឋកិច្ចផ្តាច់មុខផ្សេងៗដែលនឹង
បានសាងសង់នាពេលខាងមុខដើម្បីទាក់ទាញវិនិយោគិនបរទេស។ក្នុងពេល​នោះ​បទដាក់ទណ្ឌកម្មនៃសគមន៍អន្ត​រជាតិជះឥទ្ឋិពលទៅលើប្រទេស​យ៉ាងច្រើន។ក្នុង
កាលះទេសះនោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េបានគិតគូដល់ការកែ
លំអរជាមួយប្រទេសចំនួន៣គឺកូរ៉េខាងត្បូងអាមេរិកនិងចិន។ក្នុងគោលនោយបាយ
ចំពោះប្រទេសទាំង៣នេះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េបាន​មានការ
ខំប្រឹងប្រែងធានាសន្តិសុខជាតិនិងអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច។ប៉ុន្តែប្រទេសនេះ
ជួបប្រទះនឹងបញ្ហាមួយចំនួនក្នុងទំនាក់ទំនងការទូត។ចំពោះអាមេរិកលក្ខណះបុព្វបទ
ក្នុងការកែលំអរជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េគឺប្រទេសនេះ
ត្រូវលុបបំបាត់ចោលកម្មវិធីអាវុធនុ​យក្លេអ៊ែរ។ប៉ន្តែសាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិត្យកូរ៉េចាត់ទុកថា៖នេះគឺជាការទាមទារមិនអាចយល់ព្រមបានឡើយ។
ទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យកូរ៉េជាមួយចិននាពេលថ្មី
ៗនេះមិនបានល្អទេ។ដំណើរទស្សកិច្ចនៅកូ​រ៉េខាងត្បូងរបស់លោក Xi Jinpinh ក្រោយ
ពីទទួលដំណែងជាប្រធានរដ្ឋចិនបានសឲ្យឃើញថា៖ទំនាក់ទំនងរវាងប្រទេសទាំង២
មិនបានកក់ក្តៅដូចមុននេះឡើយ។ការដែលនេពេលថ្មីនេះព្យុងយ៉ាងបានខំប្រឹងប្រែង
កែលំអរទំនាក់ទំនងជាមួយរុស្ស៊ី។ប៉ុន្តែវិបត្តិនៅអ៊ុយក្រែននិងទំនាក់ទំនងរវាងរុស្ស៊ីជា
មួយលោកខាងលិចគឺអាក្រក់ទៅៗបានជះឥទ្ឋិពលដល់ការយកចិត្តទុកដាក់របស់
មូស្គូចំពោះព្យុងយ៉ាង។អ្វីៗទាំង​អស់នេះបានធ្វើឲ្យព្យុងយ៉ាងបង្វែរទិសទៅទ្វីបអឺរ៉ុប។

        យថាទស្សន៍នៃកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបដ៏ស្តួចស្តើង

មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា គឺពិបាកពា្យករណ៍ចំពោះរាល់ការខំប្រឹងប្រែង របស់ព្យុងយ៉ាងក្នុងការជម្រុញកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបនឹងទទួលបានជោគ ជ័យដល់ត្រឹមណា។ ទោះបីជាថ្នាក់ដឹកនាំអឺរ៉ុបមិនសូវមានការប្រកាន់ចំពោះ​ព្យុង
យ៉ាងដូចជាថ្នាក់ដឹកនាំអាមេរិកឬកូរ៉េខាងត្បូងទេ ប៉ុន្តែ បញ្ហានុយក្លរអ៊ែររបស់ព្រុង
យ៉ាងក៏អាចក្លាយទៅជាឧបសគ្គមួយសម្រាប់កែលំអរទំនាក់ទំនងរវាងភាគីទាំងពីរ
ដែរ។ លើសពីនេះទៅទៀត គម្លាតអំពីភូមិសាស្រ្តរវាងព្យុងយ៉ាងជាមួយអឺរ៉ុប ក៏ដូច
ជាការខ្វះផលប្រយោជន៍សេដ្ឋកិច្ចក្នុងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកក៏ជា
បញ្ហាមិនស្រួលសម្រាប់ភាគីទាំងពីរឡើយ។

        មានប្រភពព័ត៌មាន១បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជា ធិបតេយ្យប្រជាមានិតកូរ៉េលោក Ri Su Rong គ្រោងនឹងទៅកាន់ New York នាចុង
ខែកញ្ញាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំនៃមហាសន្និបាតអ.ស.ប។ប្រសិនបើផែន
ការ នេះបានអនុវត្តន៍ នឹងជាសញ្ញាសកម្មពីសំណាក់ព្យុងយ៉ាងដែរ។

       រាល់ការខំប្រឹងប្រែងរបស់ព្យុងយ៉ាងសំដៅធ្វើឲ្យជាក់ស្តែងទំនាក់ទំនងទៅវិញ
ទៅ មករបស់គេជាមួយពិភពខាងក្រៅ ត្រូវបានចាត់ទុកជាកម្លាំងចលករថ្មីក្នុងដំណើ
ការ កាត់បន្ថយស្ថានភាពស្មុគ្រស្មាញ់ជុំវិញឧបទ្វីបកូរ៉េ។ តើរាល់ការខិតខំប្រឹងប្រែង
នេះ នឹងទទួលបានលទ្ធផលវិជ្ជមានដែរឬទេ គឺផ្អែកទៅលើកត្តាជាច្រើនក្នុងនោះមាន ទាំងសុចន្ទៈរបស់ព្យុងយ៉ាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ