សហគមន៍បណ្តាជនជាតិភាគតិចឆ្ពោះទៅទិវាបុណ្យរបស់ប្រទេសជាតិទាំងមូល

(VOVWORLD) - ការបោះឆ្នោតជ្រើសរើសសមាជិ កសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា គឺជាឱកាស សម្រាប់ប្រជាជនអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន។ សព្វថ្ងៃនេះ ប្រជាជនបណ្តាជនជាតិទូទាំងប្រទេស កំពុង ផ្តោតអារម្មណ៍ទៅថ្ងៃបោះឆ្នោតជាមួយនឹងជំនឿ ការរំពឹងទុក និងស្មារតីទទួលខុសត្រូវខ្ពស់។

សហគមន៍បណ្តាជនជាតិភាគតិចឆ្ពោះទៅទិវាបុណ្យរបស់ប្រទេសជាតិទាំងមូល - ảnh 1អ្នកបោះឆ្នោតមើលបញ្ជីឈ្មោះបេក្ខជនដែលបានបិទផ្សាយជាសាធារណៈនៅមជ្ឈមណ្ឌលវប្បធម៌ភូមិញ៉ាមដាម ឃុំក្វាន់បា (ខេត្ត ទ្វៀន ក្វាង) (រូបថត៖TTXVN)

វៀតណាមគឺជាដំបូលផ្ទះរួមរបស់ក្រុមជនជាតិភាគតិចចំនួន ៥៤។ នៅ ពេលដែលថ្ងៃបោះឆ្នោតខិតជិតមកដល់ ចាប់ពីភូមិៗនៅតំបន់ព្រៃភ្នំ និងភូមិតូចៗ នៃតំបន់ទំនាប រហូតដល់កោះដាច់ស្រយាល ប្រជាជនសុទ្ធតែមានអារម្មណ៍អន្ទះសារ ត្រៀមខ្លួនទៅបោះឆ្នោត។ បញ្ជីឈ្មោះអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនត្រូវបានបង្ហាញយ៉ាងលេចធ្លោ នៅក្នុងមជ្ឈមណ្ឌល សហគមន៍ ដើម្បីប្រជាជនអាចស្វែងយល់អំពីទិវាបុណ្យដ៏ធំនេះរបស់ប្រទេសជាតិ។

ជាសក្ខីភាពនៃស្មារតីទទួលខុសត្រូវ និងសេចក្តីជំនឿ

ក្នុងប៉ុន្មានថ្ងៃនេះ ព័ណ៌នៃទង់ជាតិ និងបដាបោះឆ្នោតត្រូវបានបង្ហាញយ៉ាងត្រចេះត្រចង់នៅក្នុងបណ្តាភូមិព្រៃភ្នំភាគខាងលិចនៃទីក្រុងដាណាំង។ បរិយាកាសសម្រាប់ថ្ងៃបោះឆ្នោតបានរីកសាយភាយដល់សហគមន៍បណ្តាជនជាតិកឺ ទូ នៅទីនេះ។ សម្រាប់ពួកគេ ទៅបោះឆ្នោតមិនគ្រាន់តែជាសិទ្ធិនោះទេ ប៉ុន្តែជាការទទួលខុសត្រូវដ៏ពិសិដ្ឋមួយដើម្បីបង្ហាញពីសេចក្តីប្រាថ្នាអំពីតំបន់ព្រំដែនដ៏រុងរឿងមួយ។ លោក អា ឡាង អា រ៉េយ មកពីភូមិ អា ផឡូ ឃុំ អាវឿង (ពីមុនជា តីយ៉ាង ខេត្ត ក្វាង ណាម) បាននិយាយថា៖ “ក្នុងនាមជាពលរដ្ឋម្នាក់ នៅថ្ងៃបោះឆ្នោត ខ្ញុំទទួលស្គាល់ថា នេះជាការទទួលខុសត្រូវផ្ទាល់ខ្លួន និងសិទ្ធិរបស់ខ្ញុំ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងដែលខ្ញុំរំពឹងថា នឹងតំណាងឱ្យសំឡេងរបស់តំបន់ និងយកចិត្តទុកដាក់ចំពោះជីវភាពរបស់ប្រជាជននាពេលអនាគត។ ដូច្នេះ មិនថាខ្ញុំរវល់យ៉ាងណាក៏ដោយ ខ្ញុំនឹងចំណាយពេលវេលាដើម្បីចូលរួមក្នុងការបោះឆ្នោតឱ្យបានពេញលេញ”។

នៅក្នុងឃុំដែលមានជនជាតិចាមរស់នៅច្រើន ដូចជាឃុំ បាក់ បិញ ស្រុក ទ្វី ផុង ខេត្តឡឹម ដុង (ពីមុនជាខេត្ត ប៊ិញ ធួន) ការៀបចំសម្រាប់ទិវាបុណ្យធំរបស់ប្រទេសជាតិទាំងមូលក៏កំពុងដំណើរការយ៉ាងមមារញឹកផងដែរ។ កិច្ចប្រជុំជួបប្រាស្រ័យរវាងអ្នកបោះឆ្នោតជាមួយបេក្ខជន ឬពាក្យស្លោកផ្សព្វ ផ្សាយថ្ងៃបោះឆ្នោត ការប្រកាសតាមឧបករណ៍បំពងសម្លេងប្រចាំថ្ងៃ... ទាំងអស់នេះកំពុងបង្កើតបរិយាកាសរស់រវើកមុនពេលថ្ងៃបោះឆ្នោត។ លោក ហួញ គឹង អ្នកមុខអ្នកការសាសនាចាមម្នាក់នៅក្នុងភូមិ ប៊ិញ ទៀន ឃុំ បាក់ ប៊ិញ បានចែករំលែកថា៖  “ក្នុងនាមជាអ្នកមុខអ្នកការសាសនាម្នាក់ ខ្ញុំបានផ្សព្វផ្សាយយុទ្ធនាការនេះយ៉ាងសកម្ម ដំបូងឡើយគឺផ្សព្វផ្សាយសម្រាប់សាច់ញាតិ ដោយរំលឹកពួកគេឱ្យចំថ្ងៃបោះឆ្នោត និងជ្រើសរើសអ្នកដែលមានគុណធម៌ និងទេពកោសល្យ ដូច្នេះនៅពេលជាប់ឆ្នោត ពួកគេនឹងបំពេញតាមការសន្យារបស់ពួកគេក្នុងការចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែង និងបញ្ញាសម្រាប់ស្រុកកំណើត”។

ពិនិត្យឈ្មោះខ្លួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតយ៉ាងប្រុងប្រយ័ត្ន យល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ ស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីបេក្ខជន គឺជារបៀបដែលជនជាតិភាគតិច ហឹរ៉េ និងក៏ នៅក្នុងឃុំព្រៃភ្នំនៃខេត្ត ក្វាង ងាយ អនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ជ្រើសរើសអ្នកដែលមានគុណធម៌ មានទេពកោសល្យ និងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រៃភ្នំ៖  

 “ខ្ញុំសង្ឃឹមថា នឹងជ្រើសរើសបានអ្នកដែលមានទេពកោសល្យនិងមានគុណធម៌ អ្នកដែលអាចធ្វើបានការងារបានល្អៗសម្រាប់ប្រជាជន និងអ្នកដែលមានប្រយោជន៍ដល់សង្គម និងប្រជាជន។ ពោលគឺ អ្នកដែលអាចធ្វើការងារល្អៗ នឹងជួយកែលម្អជីវភាពរស់នរបស់ប្រជាជន”។  

“ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើសតំណាងរបស់ខ្លួន ដូច្នេះ ត្រូវតែបោះឆ្នោតឱ្យបានត្រឹមត្រូវ និងជ្រើសរើសមនុស្សត្រឹមត្រូវ។ ក្នុងនាមជាអ្នកបោះឆ្នោត មនុស្សគ្រប់គ្នាសង្ឃឹមថា តំណាងដែលត្រូវបានជ្រើសរើសនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះសេចក្តីប្រាថ្នារបស់ប្រជាជន និង យកចិត្តទុកដាក់លើការធានាជីវភាពរស់នៅរបស់ប្រជាជនប្រកប ដោយភាពរុងរឿង និងសប្បាយរីករាយ”។

ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល

ប្រជាជនបណ្តាជនជាតិឆ្ពោះទៅថ្ងៃបោះឆ្នោត ដោយបង្ហាញពីស្មារតីសាមគ្គីភាព សេចក្តីជំនឿ និងការទទួលខុសត្រូវចំពោះអនាគតរបស់ប្រទេសជាតិ។ ថ្ងៃបោះឆ្នោតមិនត្រឹមតែជាឱកាសសម្រាប់ប្រជាពលរដ្ឋម្នាក់ៗក្នុងការអនុវត្តសិទ្ធិជាម្ចាស់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូលទៀតផង។ សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗគឺជាជុំជ្រើសរើសចុងក្រោយ និងសំខាន់បំផុត។ លោកស្រី តា ធិ អៀន អនុប្រធានគណៈកម្មាធិការកិច្ចការប្រតិភូនៃរដ្ឋសភា បានបញ្ជាក់ថា៖ “គោលដៅរួមគឺធានាបានលក្ខណៈតំណាងយ៉ាងទូលំទូលាយរបស់ប្រជាជន ខណៈពេលដែលជ្រើសរើសតំណាងដ៏លេចធ្លោពិតប្រាកដដែលមានសមត្ថភាពបញ្ញា និងសមត្ថភាពក្នុងការបំពេញតាមតម្រូវការសកម្ម ភាព និងធ្វើការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ នៅក្នុងសម័យកាលថ្មី”។

សន្លឹកឆ្នោតនិមួយៗ ត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់មិនត្រឹមតែឆ្លុះបញ្ចាំងពីសិទ្ធិជាម្ចាស់របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការជ្រើសរើសតំណាងដ៏សក្តិសមដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនផងដែរ។ ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់អ្នកបោះឆ្នោត ក្នុងនោះមានជនជាតិភាគតិច  គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅក្នុងសម័យកាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ