អ្នកដែលផ្សព្វផ្សាយផលិតផលធ្វើពីផ្តៅឫស្សីវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - ដោយបានផ្សាភ្ជាប់ជាមួយនឹងមុខរបរត្បាញផ្តៅឫស្សីអស់រយៈពេល ៥០ឆ្នាំមក សិប្បករ ង្វៀន វ៉ាន់ ទីញ  (ឃុំ ភូងៀ ទីក្រុងហាណូយ) មិនត្រឹមតែថែរក្សា និងពង្រីកតម្លៃប្រពៃណីនៃភូមិសិប្បកម្មដែលមានអាយុកាល ៤៥០ ឆ្នាំប៉ុណ្ណោះទេ ថែមទាំងបង្រៀនឲ្យយុវជនជំនាន់ក្រោយអំពីសេចក្តីស្រឡាញ់ និងការយល់ដឹងលើការអភិរក្ស និងអភិវឌ្ឍន៍សិប្បកម្មភណ្ឌវៀតណាមទៀតផង។ លោកត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងនិងក្រសួងនានា ប្រគល់ជូនប័ណ្ណសរសើរជាច្រើន ហើយនៅឆ្នាំ ២០២៥ សិប្បករ ង្វៀន វ៉ាន់ ទីញ ត្រូវបានផ្តល់កិត្តិយសជាពលរដ្ឋ១ក្នុងចំណោមពលរដ្ឋទាំង១០ ជា “ពលរដ្ឋឆ្នើមនៃរដ្ឋធានី"។

អ្នកដែលផ្សព្វផ្សាយផលិតផលធ្វើពីផ្តៅឫស្សីវៀតណាមទៅកាន់ពិភពលោក - ảnh 1សិប្បករ ង្វៀន វ៉ាន់ ទីញ បានចូលរួមក្នុងវិជ្ជាជីវៈត្បាញឫស្សី និងផ្តៅអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ (រូបថត៖ គីម លីវ/VOV5)

កើតមកនិងធំដឹងក្តីក្នុងគ្រួសារដែលមាន ៦ ជំនាន់ប្រកបមុខរបរត្បាញផ្តៅ ឫស្សី  នៅក្នុងភូមិភូវិញ (ឃុំ ភូងៀ ទីក្រុងហាណូយ)។  តាំងពីកុមារភាព លោក ង្វៀន វ៉ាន់ ទីញ បានស្គាល់ការត្បាញ ជាពិសេសពីឪពុករបស់ខ្លួនគឺសិប្បករ ង្វៀន វ៉ាន់ ឃីវ  ដែលជាមនុស្សដំបូងគេនៅក្នុងប្រទេសវៀតណាម បានត្បាញរូបឆាយាលក្ខណ៍លោកប្រធានហូជីមិញពីផ្តៅឫស្សី។ ដោយសារតែមោទនភាពអំពីលោកឪពុក និងប្រភពដើមគឺភូមិសិប្បកម្មដែលបានចិញ្ចឹមបីបាច់ចំណង់ចំណូលចិត្តលើមុខរបរត្បាញ របស់សិប្បករ ង្វៀន វ៉ាន់ ទីញ។ លោកចាត់ទុកថា លោកមិនមែនជាមនុស្សដែលមានបាតដៃប៉ិន ប្រសពទេ ប៉ុន្តែការតស៊ូ និងសេចក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈនេះគឺជា “ទីបង្អែក” សម្រាប់រូបលោកផ្ទាល់ក្នុងដំណើរដើម្បីថែរក្សា និងអភិវឌ្ឍន៍មុខរបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក៖    

“យើងមានបច្ចេកទេសនិងសម្ភារៈត្បាញពិសេស។ នៅទីនេះ មានរចនាប័ទ្មត្បាញសម្បូរបែបណាស់ មានរហូតដល់ ៨០% ការងារត្បាញ់ប្រើប្រាស់ផ្តៅ ប្ញស្សី ជាវត្ថុធាតុដើម។ បច្ចេកទេសត្បាញត្រូវការការសម្របសម្រួលរលូនដោយដៃ ដោយភ្នែក និងសូម្បីតែអារម្មណ៍ ដូច្នេះបច្ចេកទេសត្បាញនៅទីនេះមានលក្ខណៈពិសេសដោយឡែក”។

អ្នកដែលផ្សព្វផ្សាយផលិតផលធ្វើពីផ្តៅឫស្សីវៀតណាមទៅកាន់ពិភពលោក - ảnh 2នៅឆ្នាំ ២០២៥ សិប្បករ ង្វៀន វ៉ាន់ ទីញ ទទួលបានកិត្តនាមជា “ពលរដ្ឋឆ្នើមទាំង ១០ រូបនៃរដ្ឋធានី” (រូបថត៖ គីម លីវ/VOV5)

នៅឆ្នាំ ២០០៦ ផលិតផល "ចង្កៀងព្យួរ" របស់សិប្បករ ង្វៀន វ៉ាន់ ទីញ បានឈ្នះរង្វាន់លេខមួយនៃពានរង្វាន់ច្នៃប្រឌិតរចនាផលិតផល "Golden-V" ដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមប្រគល់ជូន។ ពីរឆ្នាំក្រោយមក "ថូឫស្សី" ដែលលោកត្បាញបានបន្តឈ្នះរង្វាន់លេខមួយក្នុងការប្រកួតប្រជែងផលិតផលសិប្បកម្មវៀតណាមដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ឥឡូវជាក្រសួងកសិកម្ម និងបរិស្ថាន) រៀបចំឡើង។ រង្វាន់ទាំងនេះជំរុញឲ្យសិប្បករ ង្វៀន វ៉ាន់ ទីញ មានកម្លាំងចិត្តលើការច្នៃប្រឌិតរបស់ខ្លួន ដោយដាក់ផលិតផលផ្តៅឫស្សីវៀតណាមនៅលើផែនទីសិប្បកម្មពិភពលោក។ សិប្បករ ង្វៀន វ៉ាន់ ទីញ ចែករំលែកថា៖   “នៅពេលដែលប្រទេសបើកទ្វារ ការធ្វើសមាហរណកម្មនោះនាំមកនូវតម្លៃពាណិជ្ជកម្មជាច្រើន ដូច្នេះយើងត្រូវរៀន ត្រូវការផ្លាស់ប្តូរ ពោលគឺបង្កើតឡើងផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជន”។

យោងតាមសិប្បករ ង្វៀន វ៉ាន់ ទីញ ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព សិប្បករនៅក្នុងភូមិសិប្បកម្មត្រូវតែច្នៃប្រឌិតឥតឈប់ឈរ តាមដានជាប់ការនិយមចូលចិត្តរបស់អតិថិជន ប៉ុន្តែមិនត្រូវបាត់បង់ស្មារតីប្រពៃណីឡើយ។ ទស្សនៈនោះដែលបានជួយផលិតផលផ្តៅឫស្សី ភូ ងៀ បញ្ជាក់ពីម៉ាកយីហោនៅក្នុងព្រឹត្តិការណ៍វប្បធម៌ និងការតាំងពិព័រណ៍នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដូចជាអូស្ត្រាលី ចិន ថៃ..៖

  “យើងមានជំនាញវិជ្ជាជីវៈ ដូច្នេះយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យ និងការរចនារបស់អតិថិជន។ រហូតដល់ ៨០% គឺសម្រាប់នាំចេញ មានតែ ២០% ប៉ុណ្ណោះដែលបំពេញតម្រូវការក្នុងស្រុក។ គ្រួសារខ្ញុំផលិតទំនិញនាំចេញ បម្រើដល់ការនាំចេញទៅកាន់ប្រទេសមួយចំនួន”។

មិនត្រឹមតែទទួលបានជោគជ័យក្នុងការអភិរក្ស អភិវឌ្ឍ និងនាំយកផលិតផលផ្តៅឫស្សី  របស់ភូមិសិប្បកម្មទៅកាន់ទីឆ្ងាយ និងទូលំទូលាយប៉ុណ្ណោះទេ សិប្បករ ង្វៀន វ៉ាន់ ទីញ ក៏បង្រៀនយ៉ាងយកចិត្តទុកដាក់ដល់យុវជនជំនាន់ក្រោយនៃភូមិ ក៏ដូចជាអ្នកដែលចូលចិត្តបង្កើតផលិតផលប្រពៃណីនេះផងដែរ។

 

ចំណង់ចំណូលចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សិប្បករ ង្វៀន វ៉ាន់ ទីញ បានរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃភូមិសិប្បកម្មត្បាញផ្តៅ ឫស្សី  ភូ វិញ ដោយបង្កើតការងារសម្រាប់កម្មកររាប់ពាន់នាក់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងស្រុក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិត្បាញផ្តៅឫស្សី  ភូ វិញ តែងតែទទួលបានការបញ្ជាទិញពីទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចិន... ជាមួយនឹងបរិមាណច្រើន និងតម្លៃនាំចេញខ្ពស់។ លោក ង្វៀន វ៉ាន់ ឃឿង កម្មាភិបាលម្នាក់នៃភូមិ ភូ ង្វៀទីក្រុងហាណូយ បានបញ្ជាក់ថា៖  

“ជារៀងរាល់ឆ្នាំ ការរួមចំណែកសេដ្ឋកិច្ចសម្រាប់តំបន់នេះគឺធំធេងណាស់។ មានឆ្នាំខ្លះ ដែលមានកំណើនខ្ពស់បំផុត ផលិតផលត្បាញផ្តៅ ឫស្សី  របស់ភូមិនាំចេញបានឈានដល់ ៦០០ ទៅ ៧០០ ពាន់លានដុល្លារ (២៤ លានដុល្លារអាមេរិក - ២៨ លានដុល្លារអាមេរិក)/ឆ្នាំ។ ប្រាក់ចំណេញនៅពេលនោះគឺខ្ពស់ណាស់ ពី ១០-១៥%។ ហើយការនាំចេញទៅកាន់ពិភពលោកទាំងមូល”។

ជាក់ស្តែង នៅក្នុងទីផ្សារ ក្នុងចង្វាក់រស់នៅទំនើប  ហើយនៅពេលដែលភូមិសិប្បកម្មជាច្រើនកំពុងខិតខំប្រឹងប្រែងរក្សាមុខរបររបស់ខ្លួនកុំឲ្យរសាត់បាត់ទៅតាមពេលវេលា ប៉ុន្តែភូមិត្បាញផ្តៅ ឫស្សី  ភូ វីញ នៅតែខិតខំ ផ្លាស់ប្តូរយ៉ាងខ្លាំង ដែលបញ្ជាក់បន្ថែមទៀតអំពីការរួមចំណែករបស់សិប្បករដូចជាលោក ង្វៀនវ៉ាន់ ទីញ ផងដែរ។  អ្នកទាំងនោះ ត្រឹមតែជាព្រលឹងនៃភូមិសិប្បកម្មវៀតណាមប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការសម្របខ្លួន ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ