(VOVWORLD) - ដោយចាប់អារម្មណ៍នឹងភាពស្រស់ស្អាតនៃបេតិកភណ្ឌវៀតណាម រួមជាមួយ នឹងការស្រាវជ្រាវឯកសារអំពីក្បាលតោប្រពៃណីនៅសារមន្ទីរបារាំង និងសាលាបារាំងចុងបូព៌ាប្រទេស អ្នកស្រាវជ្រាវខេវិន វឿង (Kevin Vuong) បន្ទាប់ពីរស់នៅនិងធ្វើការនៅប្រទេសបារាំងអស់រយៈពេលជាច្រើនឆ្នាំបានសម្រេចចិត្តវិលត្រឡប់មកវៀតណាមវិញ ហើយបន្តដំណើរដើម្បីស្ដារក្បាលតោបុរាណភាគខាងជើង។ តាម រយៈការតាំងពិព័រណ៌ "ព្រះច័ន្ទរបស់យើង" ដែលកំពុងប្រព្រឹត្តទៅនៅសាលាភូមិ Kim Ngan (លេខ ៤២-៤៤ វិថី Hang Bac នៃទីក្រុងហាណូយ) អ្នកស្រាវជ្រាវ Kevin Vuong និងសមាជិកនៃគម្រោង "ព្រះច័ន្ទរបស់យើង" បានផ្សព្វផ្សាយភាពស្រស់ស្អាតក៏ដូចជាអត្ថន័យនៃលំនាំនៅលើក្បាលតោបុរាណ។
អ្នកស្រាវជ្រាវ Kevin Vuong (ស្តាំ) ជាមួយអ្នកទស្សនា (រូបថត៖ Thuy Tien/VOV) |
“ពេលទាក់ទងផ្ទាល់នឹងឯកសារ និងរូបភាពដែលបារាំងបានរក្សាទុកអំពីពិធីបុណ្យសែនព្រះខែក្នុងសម័យឥណ្ឌូចិន ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៣០ និង ១៩៤០ ខ្ញុំសូមកោតសរសើរចំពោះប្រដាប់ប្រដាក្មេងលេងដែលសិប្បករ វៀតណាមនាសម័យនោះធ្វើឡើងដែលមានភាពស្រស់ស្អាត។ គួរឲ្យសោកស្តាយ ឥឡូវនេះ ប្រដាប់ប្រដាក្មេងលេងធ្វើដោយដៃបែបបុរាណទាំងនោះត្រូវបានបាត់បង់ និងជំនួសដោយប្រដាប់ក្មេងលេងប្លាស្ទិកវិញ។ ហេតុដូច្នេះ បំណងប្រាថ្នារបស់ខ្ញុំគឺដើម្បីស្តារប្រដាប់ប្រដាក្មេងលេងប្រជាប្រិយទាំងនេះ”។
នៅក្នុងលំហបុរាណនៃភូមិ Kim Ngan (លេខ ៤២-៤៤ វិថី Hang Bac ទីក្រុងហាណូយ) អ្នកស្រាវជ្រាវសិល្បៈ Kevin Vuong បានរៀបចំការតាំងពិពណ៌និងពិភាក្សា "ព្រះច័ន្ទរបស់យើង" បង្កើតឡើងវិញនូវបរិយាកាសបុណ្យតេតសែនព្រះខែប្រពៃណីនៃតំបន់ភាគខាងជើង និងការអនុវត្តន៍បេតិកភណ្ឌក្នុងជីវភាពរស់នៅសហសម័យ"។
ក្បាលតោបុរាណធ្វើនៅឆ្នាំ ១៩៣២ (រូបថត៖ Thuy Tien/VOV) |
ក្បាលសត្វតោនៃភាគខាងជើង គឺជាប្រដាប់ប្រដាក្មេងសម្រាប់ បុណ្យតេត សែនព្រះខែ តភ្ជាប់ជាមួយការចងចាំពីកុមារភាពនៃជំនាន់ជាច្រើន។ មិនដូចក្បាលតោភាគខាងត្បូងដែលរងឥទ្ធិពលពីជនជាតិចិនទេ ក្បាល តោភាគខាងជើងមាននិមិត្តសញ្ញានៃការច្នៃប្រឌិតរបស់វៀតណាម ជាពិសេសនៅចិញ្ចើមត្រីគល់រាំង ដែលជានិមិត្តសញ្ញានៃអរិយធម៌ស្រូវទឹក។ ឆ្លងកាត់ការផ្លាស់ប្តូរតាមរយៈពេលវេលា រូបភាពនៃក្បាលសត្វតោភាគខាងជើងបានរសាត់ឃ្លាតឆ្ងាយទៅៗ ហើយងាយយល់ច្រឡំ។ ពីការស្រាវជ្រាវ និងការស្តា
អ្នករាំតោ លោក Nguyen Xuan Hien ណែនាំរចនាសម្ព័ន្ធក្បាលតោបុរាណដល់ភ្ញៀវទេសចរណ៍ (រូបថត៖ Thuy Tien/VOV) |
រឡើងវិញរបស់អ្នកស្រាវជ្រាវសិល្បៈ Kevin Vuong ដោយផ្អែកលើឯកសារពីសារមន្ទីរបារាំង និងសាលាវៀតណាមចុងបូព៌ា ក្បាលតោភាគខាងជើងធ្វើពីផ្តៅ ក្រដាស និងម្រ័ក្សណ៍ខ្មុកត្រូវបានជួសជុលឡើងវិញយ៉ាងរស់រវើក និងជាក់ស្តែង។
ដើម្បីមានក្បាលសត្វតោវៀតណាមសុទ្ធសាធ អ្នកស្រាវជ្រាវសិល្បៈ Kevin Vuong បានចំណាយពេល ៥ ឆ្នាំក្នុងការស្រាវជ្រាវ សម្រាំង និងរៀបចំឯកសារផ្ទាល់ខ្លួន អំពីក្បាលតោភាគខាងជើង។ រំលឹកពីការលំបាកក្នុងដំណើរការស្វែងរកឯកសារ និងការស្រាវជ្រាវ អ្នកស្រាវជ្រាវសិល្បៈ Kevin Vuong បាននិយាយថា៖ “ទាក់ទងនឹងឯកសារពីបណ្ណសារបរទេសវិលត្រ ឡាប់ទៅវៀតណាមក៏ងាយស្រួល ប៉ុន្តែផ្នែកជាក់ស្តែងពិបាកណាស់។ ឥឡូវនេះគ្មានអ្នកណាធ្វើក្បាលតោទាំងនោះទៀតទេ ក្នុងការស្វែងរកសិប្បករចងស៊ុមគឺពិបាកណាស់ ក៏ត្រូវទៅសង្កាត់ចាស់របស់ហាណូយ ហើយចុះទៅភូមិសិប្បកម្ម Ha Dong, Ha Tay (ចាស់) Nam Dinh (ឥឡូវ Ninh Binh) រកមនុស្សធ្វើក៏ពិបាកខ្លាំងដែរ។ មានពេលខ្លះដែលខ្ញុំនៅបរទេស ធ្វើការពីចម្ងាយគឺស្ទើរតែមិនអាចទៅរួចទេ ដូច្នេះខ្ញុំត្រូវពិសោធន៍ច្រើន ហើយធ្វើខុស បន្ទាប់មកបោះបង់ចោលច្រើន។ មានតែពេលធ្វើការយ៉ាងជិតស្និទ្ធជាមួយសិប្បករទេ ទើបយើងអាចបង្កើតក្បាលសត្វតោដូចសព្វថ្ងៃនេះ”។
ក្បាលតោច្រើនជំនាន់ ដាក់តាំងនៅ ការតាំងពិពណ៌ “"ព្រះច័ន្ទរបស់យើង" (រូបថត៖ Thuy Tien/VOV) |
ការស្តាររចនាសម្ព័នរបស់ក្បាលតោបុរាណ គឺមិនងាយស្រួលនោះទេ ដោយតម្រូវឱ្យអ្នកស្រាវជ្រាវសិក្សាស៊ីជម្រៅ និងដោយប្រុងប្រយ័ត្នពីឯកសារប្រវត្តិសាស្ត្រ ក៏ដូចជាការអនុវត្តជាមួយសិប្បករ។ ដោយបានធ្វើការនៅបរទេសមួយរយៈ លោក Kevin Vuong បានឆ្លៀតឱកាសស្រាវជ្រាវនិងសិក្សាអំពីក្បាលសត្វតោវៀតណាមបុរាណ ដែលរក្សាទុកក្នុងសារមន្ទីរធំៗ។ ធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការស្រាវជ្រាវ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោក Kevin Vuong បណ្ឌិត និងជាអ្នកស្រាវជ្រាវ Tran Hau Yen The បាននិយាយថា៖“បេតិកភណ្ឌត្រូវបានបន្សល់ទុក និងផ្លាស់ប្តូរអំពីតម្រូវការស្វែងរកប្រភពដើមនៃបេតិកភណ្ឌវៀតណាម គឺពិតជាបន្ទាន់។ យើងបានយល់ពីការផ្លាស់ប្តូរប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាមក្នុងរយៈពេល១០០ឆ្នាំកន្លងទៅនេះ សង្គ្រាមផង ហើយការបែកបាក់វប្បធម៌ និងអក្សរសាស្ត្រដែលលែងបន្តនិងបាត់បង់ប្រភពដើម។ អ្វីដែល Kevin កំពុងធ្វើ គឺធ្វើដំណើរទៅកាន់ប្រទេសបារាំងផ្ទាល់ ទៅឃ្លាំងសារមន្ទីរ និងសិក្សាស្វែងយល់គឺមានតម្លៃខ្លាំងណាស់។ តាមទស្សនៈនៃការសិក្សាបេតិកភណ្ឌ យើងត្រូវធ្វើលើទិដ្ឋភាពជាច្រើនទៀត វត្ថុបុរាណកាន់តែច្រើន និងវិជ្ជាជីវៈជាច្រើនទៀត”។
នៅឯការតាំងពិពណ៌ “"ព្រះច័ន្ទរបស់យើង" លោក Kevin Vuong បានឧទ្ទេសនាមអំពីក្បាលសត្វតោភាគខាងជើងជាច្រើនប្រភេទ ចាប់ពីទំហំធំ មធ្យម ទៅទំហំតូច។ ជាពិសេស ព្រឹត្តិការណ៍នេះក៏មានការសម្តែងរបាំតោពិសេសរបស់លោក Nguyen Xuan Hien (អាយុ ៧៨ ឆ្នាំ) នៅ Phuong Ban ឃុំ Phung Chau សង្កាត់ Chuong My ទីក្រុងហាណូយ។ ក្បាលសត្វតោដែលសម្តែង ត្រូវបានធ្វើឡើងក្នុងឆ្នាំ ១៩៣២ ហើយបានរក្សាទុកជាច្រើនជំនាន់នៅឃុំ Phuong Ban ឃុំ Phung Chau។
លំនាំដ៏ល្អិតល្អន់នៅលើក្បាលតោបុរាណ និងក្បាលតោដែលដាក់តាំងនៅ "ព្រះច័ន្ទរបស់យើង" បានទាក់ទាញអារម្មណ៍ទស្សនិកជនជាច្រើនដែលមកកម្សាន្ត។
“នេះជាលើកទីមួយហើយដែលខ្ញុំបានជួបផ្ទាល់ជាមួយក្បាលតោបុរាណបែបនេះ ហើយបានឃើញសិល្បកររបាំតោដោយផ្ទាល់ភ្នែក។ ខ្ញុំមានអារម្មណ៍ថា មានទំនាក់ទំនងរវាងខ្លួនខ្ញុំ និងអ្នកជំនាន់មុន។ ក្បាលតោនេះធ្ងន់ណាស់ ខណៈសិល្បករមានអាយុជាង ៧០ឆ្នាំ ប៉ុន្តែនៅតែរាំយ៉ាងប៉ិនប្រសប់”។
ខ្ញុំឃើញថា ក្បាលតោគឺស្អាតណាស់ ហើយជិតស្និតនឹងដើម ស្រដៀងនឹងក្បាលតោបុរាណ ហើយពេលធ្វើប្រភេទតូចបែបនេះ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីខិតមកជិតមនុស្សកាន់តែច្រើន ហើយក៏ជាមធ្យោបាយអប់រំមនុស្សអំពីការស្រឡាញ់បេតិកភណ្ឌផងដែរ។ នេះគឺជាគម្រោងដ៏ល្អមួយ ហើយខ្ញុំគិតថា នឹងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅក្នុងសហគមន៍សម្រាប់យុវជន ក៏ដូចជាអ្នកស្រឡាញ់បេតិកភណ្ឌជាទូទៅ”។
ក្នុងដំណើរផ្សព្វផ្សាយភាពស្រស់ស្អាតនៃរូបភាពក្បាលតោភាគខាងជើងដល់សាធារណជន រដូវពិធីបុណ្យសំពះព្រះខែឆ្នាំនេះ អ្នកស្រាវជ្រាវសិល្បៈ Kevin Vuong និងគម្រោង "ព្រះច័ន្ទរបស់យើង" បន្តរៀបចំសិក្ខាសាលាជាច្រើនដើម្បីទទួលយកបទពិសោធន៍ធ្វើក្បាលសត្វតោខ្នាតតូចសម្រាប់ក្មេងៗនៅផ្ទះសហគមន៍ Kim Ngan និងណែនាំក្បាលតោបុរាណក្នុងការសម្តែងនៅ "ពិធីបុណ្យពេញបូណ៌មីខែ តុលា ដើរជុំវិញបឹង Ho Guom៕