ហាណូយ ដំណើរប្រែផ្លាស់តាមរយៈស្ថាបត្យកម្មបារាំង
(VOVWORLD) - ជ្រាបចូលទីក្រុងហាណូយកាលពី ១០០ ឆ្នាំមុន ស្ថាបត្យកម្មអ៊ឺរ៉ុប ជាពិសេសស្ថាបត្យកម្មបារាំង តាមរយៈដៃរបស់ជាងក្នុងស្រុកបាននាំយកនូវលក្ខណៈវប្បធម៌ដោយឡែករបស់វៀតណាម។ ឆ្លងកាត់រយៈពេលពីរសតវត្សជាមួយប្រជាជនហាណូយ ស្ថាបត្យកម្មបារាំងបានបង្កប់ក្នុងនោះគឺរចនាបថ ម៉ូដផ្ទះ របស់ប្រជាជនហាណូយ ជាតំណភ្ជាប់លំអតីតកាល និងអនាគតនៃទីក្រុងដ៏រស់រវើក ប៉ុន្តែបង្កប់ដោយភាពរុងរឿងផង និងបុរាណផងដែរ។
“សម្រាប់ខ្ញុំ ទីក្រុងហាណូយគឺស្រស់ស្អាតបំផុតនៅពេលព្រឹកព្រលឹម។ ខ្ញុំចូលចិត្ត គយគន់ទីក្រុងហាណូយនៅពេលនេះ ខ្ញុំឃើញផ្ទះចាស់ៗដែលមានស្ថាបត្យកម្មដ៏ពិសេស មានដំបូលប្រក់ក្បឿងទឹកថ្នាំលាបចាស់ៗ ដុះស្លែ ហើយអ្នករស់នៅក្នុងផ្ទះទាំងនោះដើរយឺតៗនៅរានហាលដើម្បីហាត់ប្រាណ ឬទទួលអារម្មណ៍ស្ងប់ស្ងាត់តាមដងផ្លូវ។ ទាំងនេះគឺជាលក្ខណៈពិសេសរបស់ហាណូយ”។
នេះជាការសំណេះសំណាលរបស់លោក Pham Hoang Chien ជាអ្នករស់នៅទីក្រុងហាណូយ។ សម្រាប់លោក ផ្ទះស្ថាបត្យកម្មបារាំងដែលមានស្រមោលពណ៌លឿងខុសៗគ្នា ធ្វើឱ្យផ្លូវនានាក្នុងទីក្រុងហាណូយមានភាពស្រស់ស្អាតដោយឡែកពីគេ។ នោះគឺភាពឡើងចុះ និងលក្ខណៈបុរាណនៃទីក្រុងហាណូយដ៏ចំណាស់។
រោងមហោស្រពទីក្រុងហាណូយ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ ១៩១១ ។ រូបថត៖ Quang Hung/vovgiaothong.vn |
ទីក្រុងហាណូយមានវិថីបុរាណនិងវិថីចាស់ៗ (ត្រូវបានគេស្គាល់ថាជាទីប្រជុំជន់បារាំង) ដែលនៅតែរក្សាបាននូវស្នាដៃជាច្រើនដែលត្រូវបានចាត់ទុកថាជាបេតិកភណ្ឌដ៏មានតម្លៃនៃស្ថាបត្យកម្មរបស់រដ្ឋធានី។ ជាង ១០០ ឆ្នាំមុន ស្ថាបត្យកម្មលោកខាងលិច រួមទាំងស្ថាបត្យកម្មបារាំង ត្រូវបានជ្រាបចូលទីក្រុងហាណូយ ប៉ុន្តែត្រូវបានធ្វើមូលដ្ឋានីយកម្ម និងក្លាយជាស្ថាបត្យកម្មឥណ្ឌូចិន។ រចនាសម្ព័ន និងសមាមាត្រនៃស្នាដៃធ្វើតាមវិមាត្ររបស់បារាំង ប៉ុន្តែរចនាបថតុប់តែងលម្អិត មានលក្ខណ់វប្បធម៌ភូមិសាស្ត្រ រួមផ្សំជាមួយស្ថាបត្យកម្មសមរភូមិនៃរាជវង្សង្វៀនផងដែរ។ ឆ្លងកាត់រយៈពេលឡើងពេលចុះនៃប្រវត្តិសាស្ត្រនិងពេលវេលា រចនាបថស្ថាបត្យកម្មនេះនៅតែត្រូវបានអភិរក្ស ដើម្បីលើកកំពស់រូបភាពទំនើបនៃទីក្រុងហាណូយ។ ស្ថាបត្យករ Tran Huy Anh បាននិយាយថា៖ “ហាណូយជាទីក្រុងដែលមានប្រវត្តិសាស្ត្រជាង ១០០ ឆ្នាំនៃការធ្វើនគរូបនីយកម្មតាមបែបបស្ចិមប្រទេស ប៉ុន្តែក្នុងរយៈពេល ១០០ ឆ្នាំនោះ ដំណាក់កាលផ្សេងៗគ្នា ក៏បានបង្កើតរូបរាងនិងរចនាបថស្ថាបត្យកម្មផ្សេងៗគ្នា។ រូបភាពនៃអគារក្នុងវិថីបារាំង ឬវិថីចាស់ហាណូយ គឺមានច្រើនផ្នែកផ្សេងៗគ្នា។ វាមានរូបរាងឆើតឆាយនិងប្រណិត ទើបយើងអាចមើលទៅ មានរបៀបរស់នៅប្រកបដោយផាសុខភាព ទំនើប។ ក៏ប៉ុន្តែ ដោយសារភាពស្រស់ស្អាតដែលទីក្រុងអាស៊ីជាច្រើនបានបាត់បង់ក្នុងដំណើរការនគរូបនីយកម្ម"។
ផ្ទះបែបបារាំងបានក្លាយជាប្រភពសម្ភារៈ និងការបំផុសគំនិតសម្រាប់វិចិត្រករជាច្រើន ក្នុងនោះ មានវិចិត្រករ Bui Quang Khiem ដែលកើតមក និងធំធាត់នៅវិថីបុរាណ ក្នុងទីក្រុងហាណូយ។ វិចិត្រកររូបនេះបានគូរផ្ទះបែបបារាំងជាច្រើនដែលលាយឡំនឹងជីវភាពទំនើប។ វិចិត្រករ Bui Quang Khiem បានឲ្យដឹងថា៖ “ប្រសិនបើទីក្រុងហាណូយមិនមានវិថីបុរាណ គឺសិល្បករនឹងមិនមានការបំផុសគំនិតច្រើនក្នុងការនិពន្ធ ប្រសិនបើវិចិត្រករ Bui Xuan Phai មិនបានឃើញភាពស្រស់ស្អាតនោះ ច្បាស់ណាស់ថាគ្រប់គ្នានឹងបំភ្លេចចោល។ ផ្ទះចាស់ៗដែលតន្ត្រីករ Trinh Cong Son បានសរសេរអំពីក្នុងបទចម្រៀង “ចងចាំរដូវស្លឹកឈើជ្រុះនៅហាណូយ” មានពណ៌ត្នោត សាមញ្ញបំផុត ឬមិនលំអៀងដូចក្នុងបទចម្រៀង “អូនអើយវិថីហាណូយ” របស់តន្ត្រីករ Phu Quang នាំមកឱ្យយើងនូវអារម្មណ៍ជាច្រើន រូបផាពទាំងនោះ ខុសប្លែកពីទីក្រុងផ្សេងៗ”។
ស្នាដៃស្ថាបត្យកម្មបារាំងជាច្រើនបន្ទាប់ពីអធិប្បាយក្រោយរយៈពេល ១០០ឆ្នាំ បានក្លាយជាកន្លែងដែលមានមុខងារផ្សេងៗគ្នាជាច្រើន ដូច្នេះ មនុស្សអាចចូលទៅជិត និងស្វែងយល់អំពីស្ថាបត្យកម្ម និងជីវភាពរបស់ហាណូយចាស់។ នោះគឺជារោងមហោស្រពហាណូយ ដែលមានស្ថាបត្យកម្មបារាំងបុរាណ សាងសង់ពីឆ្នាំ ១៩០១ ដល់ឆ្នាំ ១៩១១ ដោយផ្អែកលើការរចនារបស់រោងមហោស្រព Garnier នៅទីក្រងុប៉ារីស។ រោងមហោស្រព គឺជារោងមហោស្រពដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម។ នេះជាកន្លែងដែលប្រព្រឹត្តទៅ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់រដ្ឋធានីហាណូយ ហើយល្បីល្បាញដោយសារការសំដែងសិល្បៈ។
វីឡាបុរាណបារាំងនៅលេខ ៤៦ វិថី Hang Bai - ៤៩ វិថី Tran Hung Dao បានបញ្ចប់ការស្តារឡើងវិញជាផ្លូវការនៅឆ្នាំ ២០២២។ រូបថត៖ Quang Hung/vovgiaothong.vn |
ក្នុងពេលជាមួយគ្នានោះ វីឡាមួយចំនួនក្នុងវិថីចាស់ត្រូវបានគេជួសជុលឱ្យក្លាយទៅជាកន្លែងវប្បធម៌។ អាចនិយាយអំពីវីឡាបារាំងចាស់នៅលេខ ៤៩ វិថី Tran Hung Dao។ នោះគឺជាផ្ទះវីឡាសួនរបស់វេជ្ជបណ្ឌិតបារាំងសង់ដោយកម្មករវៀតណាម។ ឆ្លងកាត់តាមរយៈភ្លៀង ខ្យល់ ព្រះអាទិត្យ និងពេលវេលា ផ្ទះវីឡាថ្មនៅតែរឹងមាំ ហើយឥឡូវនេះបានក្លាយទៅជាកន្លែងផ្លាស់ប្តូរវប្បធម៌នៅវិថីចាស់របស់ហាណូយ ដើម្បីអភិរក្សបេតិកភណ្ឌស្ថាបត្យកម្មនៃទីក្រុងហាណូយបុរាណ ហើយទន្ទឹមនឹងនោះ នេះក៏ជាកន្លែងមួយដែលប្រជាជនអាច ផ្លាស់ប្តូរវប្បធម៌ រួមទាំងការជួបប្រាស្រ័យរវាងវៀតណាម និងបារាំង។ ស្ថាបត្យករជនជាតិបារាំង Emma Reix បានឲ្យដឹងថា៖ "វីឡានៅទីក្រុងហាណូយត្រូវបានសាងសង់ដូចជាផ្ទះឯកជននៅជនបទបារាំង។ ពោលគឺពួកគេមិនត្រូវបានសាងសង់តាមបណ្តាញដែលបានគ្រោងទុកជាមុននោះទេ។ ពួកគេមិនមែនជាផ្ទះនៅទីក្រុង ប៉ុន្តែជាផ្ទះសួនច្បារ ឬរមណីយដ្ឋាន។ លើសពីនេះ វីឡានៅប្រទេសបារាំងដែលបានសាងសង់នៅតំបន់ផ្សេងៗគ្នានឹងប្រើប្រាស់សម្ភារៈនៃតំបន់នោះ ហើយមានទម្រង់ស្ថាបត្យកម្មនៃតំបន់នោះ។ វីឡានៅទីក្រុងហាណូយមានលក្ខណៈដូចគ្នា និងសម្ភារៈសំណង់ដូចគ្នា”។
ផ្ទះចាស់ វីឡា ឬអគារដែលមានស្ថាបត្យកម្មបារាំង ប្រៀបបាននឹងកំណត់ចំណាំទាបនៅកណ្តាលផ្លូវដ៏អ៊ូអរនៅទីក្រុងហាណូយ។ ក្រឡេកមកមើលលំហរទាំងនេះ មនុស្សជាច្រើនចង់ត្រលប់ទៅអតីតកាល ដើម្បីស្វែងយល់ពីជីវិតរស់នៅទីក្រុងហាណូយកាលពីអតីតកាល ដើម្បីស្វែងយល់ និងស្រលាញ់តំបន់ដីនេះបន្ថែមទៀត៕