កិច្ច​ប្រជុំ​ចង្អៀតថ្នាក់​រដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា និងសមុទ្រខាងកើត

(VOVWORLD) - អគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ី លោក Datuk Seri Amran Mohamed Zin បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយដោយបណ្តាប្រទេសសមាជិកអាស៊ាន ទន្ទឹមជាមួយនឹងបញ្ហាផ្សេងទៀតដូចជា បទល្មើសឆ្លងដែន ការបោកប្រាស់ការងារតាមអ៊ីនធឺណិត ឬការក្លែងបន្លំជាទូទៅ។

AMM Retreat - កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ ២០២៥ បានប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែមករា នៅប្រទេសម៉ាឡេស៊ី។ នៅក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទៅ ១៧ មករា អគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ី លោក Datuk Seri Amran Mohamed Zin បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយដោយបណ្តាប្រទេសសមាជិកអាស៊ាន ទន្ទឹមជាមួយនឹងបញ្ហាផ្សេងទៀតដូចជា បទល្មើសឆ្លងដែន ការបោកប្រាស់ការងារតាមអ៊ីនធឺណិត ឬការក្លែងបន្លំជាទូទៅ។

កិច្ច​ប្រជុំ​ចង្អៀតថ្នាក់​រដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីប្រទេសមីយ៉ាន់ម៉ា និងសមុទ្រខាងកើត - ảnh 1សន្និសីទសារព័ត៌មាននៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥  មុនកិច្ចប្រជុំពេញអង្គនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMMR) នៅថ្ងៃទី ១៨ ដល់ ១៩ ខែមករា ឆ្នាំ ២០២៥។ រូបថត៖ Ngoc Diep/VOV-Bangkok

បញ្ហាប្រឈមទាំងនេះបានក្លាយជាក្តីកង្វល់ធំមិនត្រឹមតែសម្រាប់សមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសផ្សេងទៀតដែលនៅក្រៅអាស៊ានផងដែរ។        ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាធិការនៃក្រសួងការបរទេសម៉ាឡេស៊ីបានអះអាងថា ការរក្សាសន្តិភាពនៅសមុទ្រខាងកើតមិនត្រឹមតែរួមចំណែកធានាសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់វិបុលភាពរួមទៀតផង។       

AMM Retreat មានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិកអាស៊ានទាំង១០។ រដ្ឋមន្ត្រីក្រសួងការបរទេសទីម័រឡេស្តេ បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ