កិច្ចពិភាក្សាការងារការពារជាតិវៀតណាម-អូស្ត្រាលី

(VOVWORLD) - ក្រៅពីការវាយតម្លៃឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការការពារជាតិ ឲ្យសមស្របនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។
កិច្ចពិភាក្សាការងារការពារជាតិវៀតណាម-អូស្ត្រាលី - ảnh 1កិច្ចពិភាក្សាការងារការពារជាតិវៀតណាម-អូស្ត្រាលី

 

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច និងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Donald Marles ។

នៅក្នុងជំនួបពិភាក្សា ក្រៅពីការវាយតម្លៃឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមក រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការការពារជាតិ ឲ្យសមស្របនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្នុងនោះ ផ្ដោតសំខាន់លើវិស័យស្នូលដូចជាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សាប្រសិទ្ធភាពនូវយន្តការកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី និងយន្តការពិគ្រោះយោបល់ដែលកំពុងដំណើរការ  ជំរុញកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាល  វេជ្ជសាស្ត្រយោធា  កិច្ចសហប្រតិបត្តិការយោធា ជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម និងសិក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែលភាគីទាំងពីរមានសក្តានុពល និងតម្រូវការ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ វៀតណាមបានស្នើឱ្យអូស្ត្រាលីជួយលើកកំពស់សមត្ថភាពរបស់មជ្ឈមណ្ឌលហ្វឺកហ្វឹន ថែរក្សាសន្តិភាពវៀតណាម និងគាំទ្រវៀតណាមឈរឈ្មោះសម្រាប់មុខតំណែងជាន់ខ្ពស់នៅស្ថានបេសកកម្ម និងនៅទីស្នាក់ការអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ