ក្រុមប្រឹក្សាសន្តិភាពហ្គាហ្សានឹងបើកកិច្ចប្រជុំលើកដំបូង
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅចុងខែនេះ ដើម្បីដោះស្រាយស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំបើករបស់ក្រុមប្រឹក្សាសន្តិភាពនៅចុងខែនេះ (រូបថត៖ រ៉យទ័រ) |
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព ស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់ យ៉ាហ៊ូ ទៅកាន់សេតវិមាននៅថ្ងៃទី១៨ ខែកុម្ភៈ។ សន្និសីទនេះគ្រោងនឹងធ្វើឡើងនៅវិទ្យាស្ថានសន្តិភាពក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងមានគោលបំណង រៃអង្គាសថវិកាសម្រាប់ការកសាងឡើងវិញនូវតំបន់ហ្គាហ្សា។
យោងតាមផែនការ លោកប្រធានាធិបតី ត្រាំ នឹងធ្វើជាប្រធានអង្គការដែលទើបបង្កើតថ្មីនេះ ដោយមានភារកិច្ចត្រួតពិនិត្យដំណាក់កាលកសាងឡើងវិញក្រោយជម្លោះនៅក្នុងតំបន់ហ្គាហ្សា រួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស ដែលជាផ្នែកមួយនៃដំណាក់កាលទីពីរនៃផែនការសន្តិភាពចំនួន ២០ ចំណុចដែលបានស្នើឡើងរបស់លោក។
ប្រទេសជាង ២០ រួមទាំងអ៊ីស្រាអែលផងដែរ បានទទួលយកការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព៕