កីឡាករវាយកូនហ្គោលពិភពលោក Gregory John Norman បន្តត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍លោក Ho An Phong បានប្រគល់សេចក្តីសម្រេចតែងតាំងជាផ្លូវការលោក Gregory John Norman (សញ្ជាតិអូស្ត្រាលី) ឲ្យទទួលតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ ២០២៥ - ២០៣០។

កីឡាករវាយកូនហ្គោលពិភពលោក Gregory John Norman បន្តត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម - ảnh 1លោក Gregory John Norman (អ្នកកំពុងឈរ) ថ្លែងក្នុងពិធីប្រគល់សេចក្តីសម្រេច (រូបថត៖ VOV៥)

លោក Gregory John Norman ត្រូវបានចាត់ទុកថាជា កីឡាករវាយកូនហ្គោលរឿងព្រេងពិភពលោក ដែលបានរួមដំណើរជាមួយវិស័យទេសចរណ៍វៀតណាម តាំងពីឆ្នាំ ២០១៨ ក្នុងតំណែងជាឯកអគ្គរដ្ឋទូតទេសចរណ៍។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន(២០១៨ - ២០២១) លោកបានគូសសញ្ញាសម្គាល់គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងដោយការរួមចំណែកនាំវៀតណាមក្លាយជា "គោលដៅវាយកូនហ្គោលល្អបំផុតរបស់អាស៊ី" ចំនួន ៨ ដងជាប់ៗ គ្នា (២០១៧ - ២០២៤) និង "គោលដៅកីឡាវាយកូនហ្គោលល្អបំផុតរបស់ពិភព លោក" ពីរដង (២០១៩ និង ២០២១) ដែលត្រូវបាន World Golfig Awards ជាពានរង្វាន់ផ្នែកអន្តរជាតិនៃវិស័យទេសចរណ៍ពិភពលោក បោះឆ្នោតជ្រើសរើស។

កីឡាករវាយកូនហ្គោលពិភពលោក Gregory John Norman បន្តត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម - ảnh 2ទិដ្ឋភាពនៃពិធីប្រគល់សេចក្តីសម្រេចចិត្តសម្រាប់ឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាមអាណត្តិ ២០២៥-២០៣០ (រូបថត៖ VOV៥)

លោកក៏បានចូលរួមក្នុងការផ្សព្វផ្សាយអំពីវៀតណាម នៅលើបណ្តាញសារព័ត៌មានអន្តរជាតិដូចជា៖ CNN, CNBC, Golf Channel, Golf Digest... រួមចំណែកក្នុងការកំណត់ប្រទេសវៀតណាមជាគោលដៅកីឡាវាយកូនហ្គោលដែលកំពុងលេចធ្លោនៅអាស៊ីអាគ្នេយ៍ និងទូទាំងពិភពលោក។ លោក Gregory John Norman ក៏ជាអ្នករចនាទីលានវាយកូនហ្គោលល្បីៗជាច្រើននៅប្រទេសវៀតណាមផងដែរ ដូចជា៖ The Bluffs Ho Tram, KN Golf Links Cam Ranh, Legend Da Nang Golf Resort... រួមចំណែកនាំវៀតណាមក្លាយជាគោលដៅវាយកូនហ្គោលដ៏ទាក់ទាញមួយនៅអាស៊ី។

កីឡាករវាយកូនហ្គោលពិភពលោក Gregory John Norman បន្តត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម - ảnh 3ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ VOV៥)

ថ្លែងមតិក្នុងពិធីប្រគល់សេចក្តីសម្រេច តែងតាំងឯកអគ្គរដ្ឋទូតទេសចរ ណ៍វៀតណាមអាណត្តិ ២០២៥ - ២០៣០ លោក Gregory John Norman បានសម្តែងនូវមោទនភាព និងការប្តេជ្ញាចិត្តក្នុងការបន្តរួមចំណែកដល់ទេសចរណ៍កីឡាវាយកូនហ្គោលវៀតណាម ជាពិសេសទេសចរណ៍វៀតណាមនិយាយរួម។

ការតែងតាំងលោក Gregory John Norman ជាឯកអគ្គរដ្ឋទូតទេសចរណ៍ វៀតណាម មានគោលបំណងលើកកំពស់តួនាទី និងកិត្យានុភាពដើម្បីលើកតម្កើងប្រទេសជាតិនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ