គម្រោងចំនួន ២៥០ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសងសង់និងបើកសម្ពោធ ក្នុងពេលដំណាលគ្នា

(VOVWORLD) - ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវានុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នៅព្រឹកថ្ងៃទី ១៩ សីហានេះ គម្រោងនិងសំណង់សំខាន់ៗ ចំនួន ២៥០ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់ និងបើកសម្ពោធ ក្នុងពេលដំណាលគ្នា នៅក្នុងខេត្ត ក្រុងទាំង ៣៤ ទូទាំងប្រទេស។
គម្រោងចំនួន ២៥០ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសងសង់និងបើកសម្ពោធ ក្នុងពេលដំណាលគ្នា - ảnh 1មជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម (Dong Anh, Hanoi) បានបើកសម្ពោធនាថ្ងៃទី ១៩ សីហា។ រូបថត៖ Quoc Khanh/TTXVN

ក្នុងចំណោមគម្រោងដែលបានបើកសម្ពោធនៅថ្ងៃនេះ គឺមជ្ឈមណ្ឌលពិព័រណ៍ជាតិដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ ស្ថិតក្នុងមជ្ឈមណ្ឌលពិព័រណ៍ធំជាងគេទាំង ១០ ក្នុងពិភពលោក។ មានទីតាំងនៅភាគឦសាននៃទីក្រុងហាណូយ មជ្ឈមណ្ឌលតាំងពិព័រណ៍មានទំហំជាង ៩០០.០០០ ម៉ែត្រការ៉េ។ លោកស្រី Ly Hoa Lien អគ្គនាយិការរងនៃក្រុមហ៊ុនភាគហ៊ុនពិព័រណ៍ជាតិវៀតណាមបានមានប្រសាសន៍ថា៖ “នេះជានិមិត្តរូបរបស់ទីក្រុងហាណូយ របស់ប្រទេសជាតិ។ ការរចនានៃនិមិត្តសញ្ញានេះអាចមើលឃើញពីចម្ងាយ នៅលើយន្តហោះអ្នកអាចមើលឃើញរូបរាងដ៏ធំសម្បើមណាស់។ នេះជាមោទនភាពរបស់ប្រជាជនជាច្រើននៅក្នុងរដ្ឋធានី។ គម្រោងនេះមានមុខងារជាច្រើន ជាមួយនឹងទំហំផ្ទៃក្នុងផ្ទះជាង ១០០.០០០ម៉ែត្រការ៉េ អាចផ្ទុកនូវព្រឹត្តិការណ៍ជាច្រើន ការតាំងពិពណ៌ ពាណិជ្ជកម្ម សិល្បៈ កីឡា នយោបាយ។ នេះជាសំណង់មិនធ្លាប់មាននៅវៀតណាម”។

នៅថ្ងៃនេះផងដែរ មានគម្រោងនិងសំណង់ចំនួន ១៦១ ត្រូវបានចាប់ផ្តើមបើកការៈដ្ឋានសាងសង់ក្នុងពេលដំណាលគ្នា រួមទាំងអាកាសយានដ្ឋាន Gia Binh (មានទីតាំងនៅខេត្ត Bac Ninh) ផងដែរ។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលដែលបានធ្វើឡើងកាលពីខែឧសភាកន្លងទៅ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានមានប្រសាសន៍ថា៖ “អាកាសយានដ្ឋាន Gia Binh គឺជាគម្រោងដ៏សំខាន់មួយ រួមចំណែកក្នុងការសម្រាលបន្ទុកលើសចំណុះរបស់អាកាសយានដ្ឋាន Noi Bai។ ទី២ រួមចំណែកលើកកម្ពស់ឋានៈ របស់ប្រទេសដើម្បីស្វាគមន៍សន្និសីទ APEC ២០២៧។ ទី៣ លើកកំពស់មុខមាត់រដ្ឋធានី ទេសភាព សម្រាលការកកស្ទះចរាចរណ៍នៅរដ្ឋធានីហាណូយ។ ទាំងអស់ត្រូវធ្វើជាបន្ទាន់ដើម្បីឱ្យផ្លូវនិងព្រលានយន្តហោះអាចបង្ហើយរួសរាល់នៅឆ្នាំ២០២៦”។

គម្រោងចំនួន ២៥០ ត្រូវបានចាប់ផ្តើមបើកការដ្ឋានសងសង់និងបើកសម្ពោធ ក្នុងពេលដំណាលគ្នា - ảnh 2ទិដ្ឋភាពនៃអាកាសយានដ្ឋានអន្តរជាតិ Gia Binh ។ រូបថត៖ VNA

យោងតាមផែនការរបស់រដ្ឋាភិបាល និងក្រសួងនានា នៅតាមមូលដ្ឋាន នៅព្រឹកនេះនឹងតភ្ជាប់បណ្តាញ់ផ្សាយផ្ទាល់ និងអនឡាញចំនួន ៨០ រៀបចំពិធីបើកការដ្ឋានសាងសង់ និងសម្ពោធគម្រោងចំនួន ២៥០។ ស្ថានីយ៍កណ្តាលគឺនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ ឃុំ Dong Anh នៃទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ