ជប៉ុន ហ្វីលីពីននិងអាមេរិកនឹងបើកកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសស្តីពីបញ្ហាដែនសមុទ្រ
(VOVWORLD) - យោងតាមក្រសួងការបរទេសជប៉ុន នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) នៅប្រទេសអ៊ីតាលី នាព្រឹកព្រលឹម ថ្ងៃទី ២៧ វិច្ឆិកា (ម៉ោងក្នុងស្រុក) រដ្ឋមន្ត្រីការបរទេសជប៉ុន និងសមភាគីហ្វីលីពីន បានជួបពិភាក្សាជាផ្លូវការ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីនិងពហុភាគី។
នៅទីនេះ ភាគីទាំងពីរបានផ្តោតសំខាន់លើការផ្លាស់ប្តូរមតិលើវិធានការពង្រឹងទំនាក់ទំនងទ្វេភាគីនិងមធ្យោបាយ ទិសដៅសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាពហុភាគី។ ទន្ទឹមនឹងនោះ យល់ព្រមអញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលរួមក្នុងកិច្ចសន្ទនាត្រីភាគីស្តីពីបញ្ហាសមុទ្រខាងកើតនាខែធ្នូខាងមុខនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
មុនពេលដំណើរការកិច្ចពិភាក្សាជាមួយហ្វីលីពីន នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេស G7 លោក Iwaya បានជួបប្រជុំដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីតាលី កាណាដា បារាំង និងចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីទិសដៅទ្វេភាគី និងពហុភាគីផងដែរ៕ អ្នកយកព័ត៌មាន VOV នៅប្រទេសជប៉ុន