ជំរុញឌីជីថលបនីយកម្មក្នុងការលុបបំបាត់កាតលឿង IUU

(VOVWORLD) - ដើម្បីគ្រប់គ្រងនាវាជាង ៧៩.០០០ គ្រឿង ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកដ៏ធំល្វឹងល្វើយ ការអនុវត្តឌីជីថលូបនីយកម្មនិងតម្លាភាពទិន្នន័យក្នុងការគ្រប់គ្រងនាវានេសាទ និងផលិតកម្មអាហារសមុទ្រគឺមានសារៈសំខាន់ណាស់។ 
ជំរុញឌីជីថលបនីយកម្មក្នុងការលុបបំបាត់កាតលឿង IUU - ảnh 1ខេត្តនិងទីក្រុងជាប់ឆ្នេរសមុទ្រកំពុងបង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងនាវានេសាទដែលចូលនិងចេញពីកំពង់ផែ (រូបថត៖ nhandan.vn)

នេះក៏ជាខ្លឹមសារមួយដែលគណៈកម្មការអឺរ៉ុប (EC) បានសង្កត់ធ្ងន់ជាបន្តបន្ទាប់ ដោយតម្រូវវៀតណាមលើកកម្ពស់សមត្ថភាពគ្រប់គ្រង ធានាលក្ខណៈខ្ជាប់ខ្ជួននៃទិន្នន័យក្នុងខ្សែសង្វាក់ធ្វើអាជីវកម្ម និងប្រើប្រាស់ជលផលទាំងមូល។

វរសេនីយ៍ឯក កាវ អាញ់ សឺន អនុប្រធានក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា Viettel បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការតភ្ជាប់និងអន្តរប្រតិបត្តិការនៃមូលដ្ឋានទិន្នន័យ ដែលបម្រើការគ្រប់គ្រងការនេសាទ ត្រូវបានបង្ហើយជាបណ្តើរៗ ដោយប្រើ VNFishbase ជាមូលដ្ឋានទិន្នន័យដើម។ នៅលើវេទិកានេះ ប្រព័ន្ធគ្រប់គ្រងរបស់កម្លាំងការពារព្រំដែន ប្រព័ន្ធតាមដាននាវារបស់ក្រសួងកសិកម្មនិងបរិស្ថាន ក៏ដូចជា ប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត ត្រូវបានធ្វើសមកាលកម្ម និងចែក រំលែកទិន្នន័យនៅលើប្រព័ន្ធបង្រួបបង្រួមមួយ។

“ក្រសួងនគរបាលបានសហការជាមួយ Viettel ដើម្បីបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងច្រកចូល និងចេញកំពង់ផែ ដោយផ្អែកលើកម្មវិធី VNeID។ ប្រព័ន្ធនេះបានដំណើរការអស់រយៈពេលពីរសប្តាហ៍មកហើយ។ តាមរយៈនេះ ប្រជាជន និងម្ចាស់កប៉ាល់ដែលមានអាជ្ញាប័ណ្ណប្រតិបត្តិការអាចចុះឈ្មោះសម្រាប់ការចូលនិងចេញកំពង់ផែអនឡាញ តាមរយៈ VneID”។

ជារួម ដំណោះស្រាយបច្ចេកទេសដែលបម្រើដល់ការគ្រប់គ្រង និងតម្លាភាពនៃទិន្នន័យនេសាទត្រូវបានបង្ហើយជាស្រេច ដែលបង្កើតជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រងសកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ កត្តាស្នូលឥឡូវនេះ ស្ថិតនៅក្នុងការអនុវត្តដោយអាជ្ញាធរមូលដ្ឋាន ដែលត្រូវតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងជាប្រព័ន្ធ ដោយធានាថា ការប្រកាសនិងការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើប្រព័ន្ធគឺត្រឹមត្រូវ និងពេញលេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ