ដាក់ពង្រាយអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ក្លាយជា “បង្គោលស៊ើន” នៅក្នុងអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលកំពុងកើតឡើងថ្មីៗនេះ។

ដាក់ពង្រាយអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ក្លាយជា “បង្គោលស៊ើន” នៅក្នុងអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម  មិញ ជីញ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី ឡរ៉េន វ៉ុង (រូបថត៖ ឡៃ ហ័រ/VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរម៉ូឌុលខ្នាតតូចៗ និងការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យឥណទានកាបូន និងសន្តិសុខស្បៀងអាហារ។ លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីបំណងប្រាថ្នា ចង់ឲ្យសិង្ហបុរីចូលរួមក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់វៀតណាមនៅទីក្រុងហូជីមិញ និងដាណាំង និងបន្តជួយវៀតណាមក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ធ្វើឱ្យទំនាក់ទំនងវៀតណាម-សិង្ហបុរីក្លាយជាគំរូនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសន្ទនានៅក្នុងតំបន់។

ដាក់ពង្រាយអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរី ក្លាយជា “បង្គោលស៊ើន” នៅក្នុងអាស៊ាន - ảnh 2ទិដ្ឋភាពនៃជំនួបសន្ទនា (រូបថត៖ ឡៃ ហ័រ/VOV)

ដោយយល់ស្របនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ឈីញ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់ប្រទេសសិង្ហបុរីក្នុងការរួមជាមួយវៀតណាមដើម្បីអនុវត្ត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបបង្កើតថ្មី ដោយក្លាយជា "បង្គោលម៉ាយ" នៅក្នុងអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការរួមការឈ្នះ រួមផលប្រយោជន៍។

ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងក្តីសង្ឃឹមថា ប្រទេសថៃនិងកម្ពុជានឹងអនុវត្តការអត់ធ្មត់ ចៀសវាងការប្រើប្រាស់កម្លាំង ចូលរួមក្នុងការសន្ទនា និងដោះស្រាយបញ្ហាតាមរយៈមធ្យោបាយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ