តម្លៃនៃការ​នាំចេញនាំចូល វៀតណាម-សិង្ហបុរី ឡើងដល់កំណត់ត្រា

(VOVWORLD) - ឆ្នាំ ២០២៤ បានឃើញកំណើនគួរឱ្យកត់សម្គាល់ក្នុងការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសសិង្ហបុរីជាមួយនឹងរយៈពេល ១០/១២ ខែដែលមានអត្រាកំណើនជាង ១៥% ។

នេះគឺជាកត្តាចម្បងដែលធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីឈានដល់ជិត ៣១,៧ ពាន់លានដុល្លារសិង្ហបុរី (SGD) (ប្រហែល ២៣,៥ ពាន់លានដុល្លារអាមេរិក) ដែលជាចំនួនខ្ពស់បំផុតតាំងពីមុនមក។ យោងតាមការស្ថិតិរបស់ទីភ្នាក់ងារគ្រប់គ្រងសហគ្រាសសិង្ហបុរីបានឲ្យដឹងថា វៀតណាមមានអតិរេកពាណិជ្ជកម្មប្រហែល ១,៥៩ ពាន់លាន SGD នៃក្រុមទំនិញដូចជា៖ ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន កញ្ចក់ និងកសិកម្ម។ កាលពីឆ្នាំកន្លងទៅ វៀតណាមបានកាន់តំណែងជាដៃគូពាណិជ្ជកម្មធំជាងគេទី ១១ របស់សិង្ហបុរី ទីផ្សារនាំចូលធំទី ១៨ និងទីផ្សារនាំចេញធំជាងគេទី ១០ របស់សិង្ហបុរី។

តម្លៃនៃការ​នាំចេញនាំចូល វៀតណាម-សិង្ហបុរី ឡើងដល់កំណត់ត្រា - ảnh 1ដំណើរការជ្រើសរើសពងមាន់នៅកសិដ្ឋានបសុបក្សីបច្ចេកវិទ្យាខ្ពស់ Ba Huan (ខេត្ត Long An ) សម្រាប់នាំចេញទៅកាន់ទីផ្សារសិង្ហបុរី។ រូបថត៖ Duc Hanh/VNA

បច្ចុប្បន្ននេះ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅសិង្ហបុរីកំពុងផ្តោតលើការជំរុញការបើកទ្វាទីផ្សារសម្រាប់ផលិតផលសាច់និងស៊ុតបក្សី របស់វៀតណាមនៅសិង្ហបុរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ