ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល
(VOVWORLD) - នាថ្ងៃទី១៧ ខែធ្នូ ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម លោក Trinh Van Quyet បានអញ្ជើញទៅជូនពរបុណ្យណូអែលនៅឯព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ។
លោក Trinh Van Quyet ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈិមជូនពរបុណ្យណូអែលនៅព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ (រូបថត៖ Vu Huong/VOV-ទីក្រុងហូជីមិញ) |
ក្នុងជំនួបជាមួយលោកអាសឺវ៉ែក ប្រមុខព្រះសហគមន៍កាតូលិកទីក្រុង ហូជីមិញ Nguyen Nang រួមជាមួយបូជាចារ្យ អ្នកកាន់សាសនា និងតំណាងសហគមន៍កាតូលិក លោក Trinh Van Quyet បានកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតី “គោរពបូជាព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ” របស់សហគមន៍កាតូលិក ជាពិសេសសកម្មភាពសប្បុរសធម៌ និងការឧបត្ថម្ភដល់ប្រជាជននៅតំបន់រងគ្រោះមហន្តរាយក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ចំពោះអាសឺវ៉ែក Nguyen Nang បានបញ្ជាក់ថា ក្រៅពីលើសកម្មភាពផ្សព្វផ្សាយសាសនា សមាគមន៍សាសនា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការងារសុខុមាលភាពសង្គម ដោយផ្តោតលើគោលដៅដ៏ធំបំផុត៖ សុខសាន្តត្រានសម្រាប់គ្រួសារនីមួយៗ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
នៅថ្ងៃដដែលនោះ ក្នុងអំឡុងពេលទស្សនកិច្ច និងជូនពរព្រះវិហារប្រូតេស្តង់វៀតណាម ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យថ្នាក់ដឹកនាំសាសនាបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។ លោកបានបង្ហាញទំនុកចិត្តថា ការឯកភាពគ្នានៃសាសនានឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយដើម្បីអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋដោយជោគជ័យ ដោយនាំមកនូវជីវភាពដ៏រុងរឿង និងសុភមង្គលជូនប្រជាជន។
កាលពីម្សិលមិញផងដែរ នៅទីក្រុងកិន ធើ អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង បានទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែល ឆ្នាំ ២០២៥ នៅឯព្រះសហគមន៍ភូមិភាគកិនធើ។ នៅទីនោះ លោកអនុប្រធានរដ្ឋសភាបានទទួលស្គាល់ការចូលរួមចំណែករបស់ជនរួមជាតិកាតូលិក បូជាចារ្យ ប៊ីស្សព្វចំពោះបុព្វហេតុនៃការកសាង និងការពារជាតិ។
ក្នុងនាមគណៈប៊ីស្សព លោកបូជាចារ្យ PL Nguyen Van Vinh បានសម្តែងការដឹងគុណចំពោះភ្នាក់ងារមជ្ឈិម និងថ្នាក់ដឹកនាំនៃទីក្រុង កិន ធើ ចំពោះការយកចិត្តទុកដាក់ និងការបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសាសនាដែលមានស្ថិរភាព និងស្របច្បាប់របស់ភូមិភាគ ដោយរួមចំណែកដល់ការពង្រឹងស្មារតីសាមគ្គីជនជាតិទាំងមូល៕