ទីក្រុងហូជីមិញ និងទីក្រុង Da Nang មានវឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងតារាងចាប់ផ្តើមអាជីវកម្មសកល

(VOVWORLD) - របាយការណ៍ "សន្ទស្សន៍ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៥” ដែលត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវនិងធ្វើផែនទីនៃប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកល StartupBlink ប្រកាសនាពេលថ្មីៗនេះ បានឲ្យដឹងថា ទីក្រុងហូជីមិញបានកើន ១កាំ ឡើងដល់ចំណាត់ថ្នាក់ទី ១១០ នៅក្នុងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកល ដោយសម្រេចបានចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន។ 

នេះក៏ជាលើកទីមួយហើយ ដែលទីក្រុងស្ថិតក្នុង Top៥ ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម នៅអាស៊ីអាគ្នេយ៍។ StartupBlink វាយតម្លៃទីក្រុងហូជីមិញជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មដ៏រស់រវើក និងសកម្មបំផុតនៅក្នុងប្រទេសវៀតណាម។ ទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ហើយកំពុងក្លាយជាគោលដៅគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ី ជាមួយនឹងសហគមន៍ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពស្វាហាប់និងច្នៃប្រឌិត ការគាំទ្រយ៉ាងសកម្មពីរដ្ឋបាលទីក្រុង និងបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង។

ទីក្រុងហូជីមិញ និងទីក្រុង Da Nang មានវឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងតារាងចាប់ផ្តើមអាជីវកម្មសកល - ảnh 1ទីក្រុងហូជីមិញបានកើន ១កាំ ឡើងដល់ចំណាត់ថ្នាក់ទី ១១០ នៅក្នុងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកល ហើយក៏ជាប់ចំណាត់ថ្នាក់ក្នុង Top៥ នៅអាស៊ីអាគ្នេយ៍ជាលើកដំបូងផងដែរ។ រូបភាព៖ VNA

យោងតាមរបាយការណ៍របស់ StartupBlink បានឱ្យដឹងថា ទីក្រុង Da Nang របស់វៀតណាមបានរីកចម្រើនយ៉ាងខ្លាំងដោយការកើនឡើង ១៣០កាំ ដោយឈានដល់ចំណាត់ថ្នាក់ទី ៧៦៦នៅទូទាំងពិភពលោក។

តារាងរៀបចំណាត់ថ្នាក់របស់ StartupBlink គឺជាឧបករណ៍វាយតម្លៃដ៏មានកិត្យានុភាពជាសកល ដែលវាស់ស្ទង់ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ ចំនួននៃការចាប់ផ្តើមអាជីវកម្ម គុណភាព និងទំហំនៃធនធានគាំទ្រ (ដូចជាមូលនិធិវិនិយោគ និងបរិយាកាសធ្វើការរួមគ្នា) កម្រិតនៃការតភ្ជាប់សកល គោលនយោបាយក្នុងស្រុក និងសមត្ថភាពនវានុវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ