ទីក្រុង Can Tho (ថ្មី) ត្រូវលើកកម្ពស់តួនាទីឈានមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Longលើគ្រប់វិស័យ

(VOVWORLD) - បន្តកម្មវិធីការងារ នារសៀលថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងគណៈប្រតិភូរដ្ឋសភានៃទីក្រុង Can Tho បានជួបសំណេះ សំណាលជាមួយអ្នកបោះឆ្នោត ដែលជាតំណាងកម្មាភិបាល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ កម្មាភិបាល និងបុគ្គលិកសាធារណៈក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

ទីក្រុង Can Tho (ថ្មី) ត្រូវលើកកម្ពស់តួនាទីឈានមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Longលើគ្រប់វិស័យ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទៅជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho  (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានជូនដំណឹងដល់អ្នកបោះឆ្នោតអំពីចំណុចសំខាន់ៗនៃសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥ ដែលជាសម័យប្រជុំជាប្រវត្តិសាស្ត្រដែលមានសារសំខាន់ពិសេសក្នុងការរៀបចំស្ថាប័ននូវគោលនយោបាយសំខាន់ៗរបស់បក្ស; លទ្ធផលសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម...។

សំដៅលើភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ចំណុចសំខាន់ក្នុងការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិតគឺការផ្លាស់ប្តូររដ្ឋពីភាពអសកម្មទៅជាភាពសកម្មវិញ ដើម្បីបម្រើប្រជាជននិងធុរកិច្ច បង្កើតលំហរអភិវឌ្ឍន៍ថ្មីក្នុងការអភិវឌ្ឍប្រទេសជាតិ ធានាឱ្យប្រតិបត្តិការរលូននិងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវនូវសេចក្តីសម្រេចចិត្ត “សសរស្តម្ភ” របស់ការិយាល័យនយោបាយស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល; ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន; សមាហរណកម្មអន្តរជាតិ...។

ទីក្រុង Can Tho (ថ្មី) ត្រូវលើកកម្ពស់តួនាទីឈានមុខគេនៅតំបន់ដីសណ្ដទន្លេ Cuu Longលើគ្រប់វិស័យ - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងគណៈប្រតិភូរដ្ឋសភាទីក្រុង Can Tho ជួបសំណេះសំណាលជាមួយក្រោយសម័យប្រជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៥ (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជនរួមជាតិ និងម្ចាស់ឆ្នោតបន្តលើកតម្កើងស្មារតីម្ចាស់ការក្នុងការចូលរួមកសាង និងអនុវត្តរាល់គោលនយោបាយរបស់បក្សនិងរដ្ឋ ដើម្បីអនុវត្តគោលនយោបាយនានានាំមកជីវភាពរស់នៅប្រកបដោយភាពរុងរឿង និងសុភមង្គលជូនប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ជនរួមជាតិ និងអ្នកបោះឆ្នោតអាចរួមចំណែក និងផ្តល់យោបល់តាមរយៈផតថលព័ត៌មានអេឡិចត្រូនិករបស់បក្សកុម្មុយនិស្តវៀតណាម និងផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ