ទីតាំងរបស់ CIA នៅអារ៉ាប៊ីសាអូឌីតរងការវាយប្រហារ - អ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើគោលដៅជាច្រើននៅអ៊ីរ៉ង់
(VOVWORLD) - កាលពីថ្ងៃទី ៣ ខែមីនា ទីតាំងស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក (CIA) នៅស្ថានទូតអាមេរិកប្រចាំនៅអារ៉ាប៊ីសាអូឌីត រងការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿង។ កាយវិការនេះ បានកើតឡើងក្នុងបរិបទដែលមានជម្លោះយោធាកាន់តែខ្លាំងឡើងនៅក្នុងតំបន់។
ក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ស្ថានទូតរងការវាយប្រហារដោយយន្តហោះដ្រូនពីរគ្រឿង ដែលបណ្តាលឱ្យមានអគ្គីភ័យ និងការខូចខាតសម្ភារៈមួយចំនួន។
បច្ចុប្បន្ន CIA មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។
មុននោះ អ៊ីរ៉ង់បានពង្រីកការវាយប្រហារសងសឹកជាមួយនឹងមីស៊ីល និងយន្តហោះដ្រូន សំដៅទៅលើគោលដៅនិងមូលដ្ឋានយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា។ ឧត្តមសេនីយ៍ Ebrahim Jabbari កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានព្រមានថា អ៊ីរ៉ង់នឹងបន្តសងសឹកយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើសង្គ្រាមនៅតែបន្ត ហើយក៏បានបិទច្រកសមុទ្រ Hormuz ផងដែរ។
ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាស បើក "រលកវាយប្រហារទ្រង់ទ្រាយធំ" ថ្មីមួយ សំដៅទៅលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់។ គោលដៅនៃការវាយប្រហារថ្មីទាំងនេះ រួមមាន "ទីតាំងបាញ់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែម" របស់អ៊ីរ៉ង់៕