នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ចូលក្រាបបង្គុំគាល់ព្រះមហាក្សត្រគុយវ៉ែត

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរដ្ឋគុយវ៉ែត នាថ្ងៃទី១៧ ខែវិច្ឆិកា នៅវិមានបាយ៉ាន រដ្ឋធានីគុយវ៉ែត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលក្រាបបង្គុំគាល់ព្រះមហាក្សត្រគុយវ៉ែត សេកមេសាល អាល់-អាម៉ាដ អាល់-ចាប៊ើរ អាល់-សាបា។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ចូលក្រាបបង្គុំគាល់ព្រះមហាក្សត្រគុយវ៉ែត - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលក្រាបបង្គុំគាល់ព្រះមហាក្សត្រគុយវ៉ែត សេកមេសាល អាល់-អាម៉ាដ អាល់-ចាប៊ើរ អាល់-សាបា។ រូបថត៖ VGP/Nhat Bac

នៅក្នុងជំនួបនេះ ព្រះមហាក្សត្រគុយវ៉ែត សេកមេសាល អាល់-អាម៉ាដ អាល់-ចាប៊ើរ អាល់-សាបា បានបញ្ជាក់ថា វៀតណាមមានតួនាទីយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសរបស់គុយវ៉ែត។ លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ សន្តិសុខស្បៀងអាហារ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាសម្របសម្រួលគោលជំហរលើបញ្ហាអន្តរជាតិ។ ព្រះមហាក្សត្របានបញ្ជាក់ថា ក្នុងតួនាទីជាប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GGC) គុយវ៉ែតមានការយកចិត្តទយកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង GCC ជាមួយវៀតណាម និងអាស៊ាន ដោយចាត់ទុកវៀតណាមជាច្រកផ្លូវយុទ្ធសាស្ត្រដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ចូលក្រាបបង្គុំគាល់ព្រះមហាក្សត្រគុយវ៉ែត - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងគណៈប្រតិភូវៀតណាម ថតរូបជាមួយព្រះមហាក្សត្រគុយវ៉ែត។ រូបថត៖ VGP/Nhat Bac

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យព្រះមហាក្សត្រគុយវ៉ែតបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ; សង្ឃឹមថា ព្រះមហាក្សត្រនឹងដឹកនាំអាជ្ញាធរវិនិយោគគុយវ៉ែតឱ្យបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ; ស្នើសុំព្រះមហាក្សត្រជួយគាំទ្រការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-GCC ឱ្យបានឆាប់; ដំណើរការកិច្ចចរចាលើកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខស្បៀងអាហារ និងគម្រោងគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហាឡាលនៅវៀតណាមឱ្យបានឆាប់; ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍឧបករណ៍ការពារជាតិ គ្នុងនោះមានយន្តហោះដ្រូន (UAV) និងសង្ឃឹមថាគុយវ៉ែតនឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត; ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យផ្សេងៗ; និងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍។

នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានជួបជាមួយព្រះអង្គម្ចាស់រាជទាយាទគុយវ៉ែត សេក សាបា ខាលេដ អាល់-ហាម៉ាដ អាល់-សាបា; បានទៅទស្សនារោងចក្រចម្រាញ់ប្រេងឥន្ធនៈអាល់-ហ្សួរ និងបានធ្វើការជាមួយមូលនិធិគុយវ៉ែតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ