នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងលោកជំទាវ ចូលរួមកម្មវិធី “និទាឃរដូវស្រុកកំណើត ២០២៥”
(VOVWORLD) - កាលពីយប់ថ្ងៃទី ១៧ មករា (តាមម៉ោងក្នុងស្រុក) នៅរដ្ឋធានី Warsaw នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងលោកចំទាវ បានចូលរួមកម្មវិធី "និទាឃរដូវស្រុកកំណើត ២០២៥" អបអរសាទរបុណ្យតេតជាមួយសហគមន៍ជនវៀតណាមនៅប៉ូឡូញ។
ដោយទទួលស្គាល់ការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅប៉ូឡូញក្នុងការអភិវឌ្ឍប្រទេសសាមី និងជំរុញទំនាក់ទំនងវៀតណាម-ប៉ូឡូញឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពនោះ នាយករដ្ឋមន្ត្រីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅប៉ូឡូញនឹងបន្តសាមគ្គីគ្នា ខ្លួនទិពឹងខ្លួន និងបន្តពូនជ្រុំចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនទាំងពីរ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ ជាមួយសហគមន៍ជនវៀតណាមចូលរួមកម្មវិធី និទាឃរដូវស្រុកកំណើត ២០២៥ នៅប្រទេសប៉ូឡូញ។ រូបថត៖ VNA |
ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣ ដល់សមាគមជនវៀតណាមនៅប៉ូឡូញ ចំពោះការរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍន៍សហគមន៍ជនវៀតណាមនៅឯបរទេស និងសកម្មភាពឆ្ពោះទៅមាតុប្រទេសផងដែរ៕