នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Mishustin ជួបសន្ទនាជាមួយធុរកិច្ច

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin (ថ្ងៃទី ១៤ ដល់ ១៥ មករា) នាព្រឹកថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានធ្វើជាសហប្រធានកិច្ចសន្ទនាធុរកិច្ចកំពូល វៀតណាម-សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ៖ “អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃពាណិជ្ជកម្ម - វិនិយោគ ថាមពល និងការដឹកជញ្ជូនរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី"។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Mishustin ជួបសន្ទនាជាមួយធុរកិច្ច - ảnh 1នៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានស្តាប់ និងឆ្លើយតបដោយផ្ទាល់ បង្ហាញពីចំណាប់អារម្មណ៍ពិសេស និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់ឧបសគ្គ និងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅឯកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា ភាគីទាំងពីរជំរុញការធ្វើពិពិធកម្មផលិតផល ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើពិពិធកម្មទីផ្សារដើម្បីឱ្យទំនិញកាន់តែច្រើនអាចជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងលើកកម្ពស់បញ្ញា ឆ្លៀត យកប្រយោជន៍ពីពេលវេលានិងការប្តេជ្ញាចិត្ត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ និងទំនាក់ទំនងទ្វេភាគី។

នាព្រឹកថ្ងៃទី ១៥ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោក Mikhail Mishustin បានអញ្ជើញចូលទស្សនាការសម្តែងសិល្បៈអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - រុស្ស៊ី ដែលរៀបចំដោយបណ្ឌិត្យសភាតន្ត្រីជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ