នាយករដ្ឋមន្ត្រី Nguyen Tan Dung ៖វៀតណាមនឹងអនុវត្តរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ៖វៀតណាមនឹងអនុវត្តយ៉ាងមឹងមាត់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម |
(VOV)_លើកកំពស់សមត្ថភាពប្រកួតប្រជែង ជាបញ្ហាស្នូល ចំពោះអង្គភាពអា
ជីវកម្ម នាបច្ចុប្បន្ន ពេលដែលវៀតណាមបាន និងបន្តចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេស និងអង្គការអន្តរជាតិជាច្រើន។ នេះគឺជា
ប្រធានបទនៃវេទិកា អង្គភាពអាជីវកម្មវៀតណាម នាពាក់កណ្ដាលឆ្នាំ ដោយក្រ
សួងផែនការនិងវិនិយោគវៀតណាម ធនាគាពិភពលោក និងអង្គការហិរញ្ញវត្ថុអន្តរ
ជាតិរួមសហការរៀបចំឡើង នាថ្ងៃទី៩ មិថុនា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទី
នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក NguyenTan Dung បានសង្កត់ធ្ងន់ថា៖រដ្ឋាភិ
បាលវៀតណាមនឹងជំនះពុះពាលលើរាល់កំហិត ភាពអន់ខ្សោយនិងជំពាក់ជំពិន
ព្រមទាំងអនុវត្តរាល់ភារកិច្ច និងដំណោះស្រាយ ដើម្បីកែលំអរបរិស្ថានអាជីវកម្ម
លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចទៀតផង។ វៀតណាម
នឹងបង្កើនការបញ្ជាណែនាំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច អនុវត្តដំណោះស្រាយនានា
ដើម្បីបង្កើនស្ថិរភាព រឹងមាំរបស់ម៉ាក្រូសេដ្ឋកិច្ចធានាអតិផរណាអោយនៅកំរិតមិន
ហួសពី៥%។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung អោយដឹងថា៖វៀតណាម
ក៏ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធធនាគារ របបហិរញ្ញវត្ថុ នាំបំណុលខូចនៅកំរិត
ត្រឹមតែ៣% ដើម្បីធនាគារដំណើការប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងស្អាត
ស្អម។ វៀតណាមនឹងអនុវត្តយ៉ាងទៀងទាត់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែល
បានចុះហត្ថលេខា និងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន១៤ជាមួយដៃគូចំនួន៥៥ ដើម្បីធ្វើសមាហរណកម្ម នៅកំពស់ថ្មី ជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍
ក្នុងអនាគត៕