បើកការតាំង​ពិព័រណ៍ "បក្សកុម្មុយនិស្តវៀតណាម - សញ្ញាសំគាល់ជា​ប្រវត្តិសាស្ត្រ"

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) នាព្រឹកថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ សារមន្ទីរប្រវត្តិសាស្ត្រជាតិបានសម្របសម្រួលជាមួយនាយកដ្ឋានបណ្ណសារនៃការិយាល័យមជ្ឈិមបក្ស បានរៀបចំការតាំងពិព័រណ៌ “បក្សកុម្មុយនិស្តវៀតណាម - សញ្ញាសំគាល់ជាប្រវត្តិសាស្ត្រ”។
បើកការតាំង​ពិព័រណ៍ ពិធីកាត់ខ្សែបូបើកការតាំងពិពណ៌។ រូបថត៖ Ngoc Anh/VOV 5

ការតាំងពិព័រណ៍មានវត្ថុបុរាណ ឯកសារ និងរូបភាពជាង ១៥០ លើប្រធានបទ "ការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០)" "បក្សកុម្មុយនិស្តវៀតណាម -សញ្ញាសំគាល់ជាប្រវត្តិសាស្ត្រ"; “ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស” ដោយឧទ្ទេសនាមអំពីការត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤របស់បក្ស។ លោកបណ្ឌិត Nguyen Van Doan នាយកសារមន្ទីរប្រវត្តិសាស្ត្រជាតិបានឲ្យដឹងថា៖ “ការតាំងពិព័រណ៍នេះ ជួយឲ្យកម្មាភិបាលនិងបក្ខជនម្នាក់ៗ ក៏ដូចជាសាធារណជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់អំពីប្រវត្តិនៃការបង្កើតនិងអភិវឌ្ឍន៍បក្សកុម្មុយនិស្តវៀតណាម ការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស កម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល ដើម្បីបង្កើតបង្គោលប្រវត្តិសាស្ត្រក្នុងរយៈពេល ៩៥ ឆ្នាំកន្លងទៅ។ តាមនោះ ជំរុញឱ្យមានមោទនភាព ភាពខ្លួនទីពឹងខ្លួន និងកម្លាំងចលករជាវិជ្ជមានសម្រាប់ប្រជាជនវៀតណាមគ្រប់រូបក្នុងដំណើរការកសាងនិងការពារមាតុភូមិ នាំប្រទេសជាតិឈានចូលយុគសម័យថ្មី៖យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ”។

បើកការតាំង​ពិព័រណ៍ គណៈប្រតិភូ ទស្សនាការតាំងពិព័រណ៍។ រូបថត៖ Ngoc Anh/VOV 5

ការតាំងពិព័រណ៌ “បក្សកុម្មុយនិស្តវៀតណាម - សញ្ញាសំគាល់ជាប្រវត្តិសាស្ត្រ” បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែមករា ដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ នៅឯសារមន្ទីរប្រវត្តិសាស្ត្រជាតិក្នុងទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ