បើកផ្សារតេតសហជីពទូទាំងប្រទេស ឆ្នាំ ២០២៥

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែមករា នៅវិមានការងារមិត្តភាព Viet Tiep នៃទីក្រុង Hai Phong សហព័ន្ធសហជីពពលកម្មវៀតណាមបានបើកផ្សារតេតឆ្នាំ ២០២៥។ នេះគឺជាផ្សារដែលត្រូវបានសហព័ន្ធសហជីពពលកម្ម ជ្រើស រើសជាពិព័រណ៍ជាតិដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុនមក។

បើកផ្សារតេតសហជីពទូទាំងប្រទេស ឆ្នាំ ២០២៥ - ảnh 1គណៈប្រតិភូបានអញ្ជើញចូលរួមពិធីបើកផ្សារណាត់សហជីពឆ្នាំ ២០២៥  (រូបថត៖ Thanh Nga/VOV)

“ផ្សារតេតសហជីពឆ្នាំ ២០២៥” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមករា ដោយមានស្តង់ជាង ២០០ លក់ផលិតផលនិងទំនិញមានគុណភាពជាមួយនឹងការបញ្ចុះតម្លៃ ១០% ឬច្រើនជាងនេះ រួមជាមួយនឹងស្តង់សូន្យដុង សម្រាប់សមាជិកសហជីពនិងពលករ។ ក្នុងកម្មវិធីនោះ សមាជិកសហជីព និងពលករជិត ៨.០០០ នាក់នៅទីក្រុង Hai Phong បានទទួលប័ណ្ណទិញទំនិញដែលមានតម្លៃ ២០០.០០០ ដុង/ប័ណ្ណ។ តាមគម្រោង  នឹងមានសមាជិកសហជីព ពលករ និងប្រជាពលរដ្ឋជាង ៤៥.០០០នាក់នឹងមកទស្សនា និងទិញទំនិញនៅផ្សារតេត ២០២៥ នេះ។

បើកផ្សារតេតសហជីពទូទាំងប្រទេស ឆ្នាំ ២០២៥ - ảnh 2លោក Nguyen Dinh Khang ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម ថ្លែងមតិក្នុងពិធីបើក (រូបថត៖ Thanh Nga/VOV)

ក្នុងពិធីបើក ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម លោក Nguyen Dinh Khang បានឲ្យដឹងថា ក្នុងឱកាសនេះ ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាមក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីអនឡាញ “ផ្សារតេតសហជីពឆ្នាំ ២០២៥” តាមរយៈគេហទំព័ររបស់សហព័ន្ធសហជីពពលកម្ម សម្រាប់សមាជិកសហជីព និងពលករនៃប្រព័ន្ធសហជីពវៀតណាម ទិញទំនិញក្នុងអំឡុងពេលបុណ្យតេតក្នុងតម្លៃអនុគ្រោះ នៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ