បើកសន្និសីទ​គណៈ​ប្រតិបត្តិនៃសហភាពសភាហ្វ្រង់កូហ្វូនី

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែមករា (តាមម៉ោងក្នុងស្រុក) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក នៅទីក្រុង Prague នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - ឆែក។

នាព្រឹកថ្ងៃទី ២១ មករា នៅទីក្រុង Can Tho បានប្រព្រឹត្តិទៅវេទិកាសភាដោយប្រធានបទ កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនីស្តីពីកសិកម្មនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយរដ្ឋសភាវៀតណាមក្នុងឱកាសធ្វើជាម្ចាស់ផ្ទះនៃសន្និសីទគណៈប្រតិបត្តិនៃសហភាពសភាហ្វ្រង់កូហ្វូនី(APF)។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងសន្និសីទ។

បើកសន្និសីទ​គណៈ​ប្រតិបត្តិនៃសហភាពសភាហ្វ្រង់កូហ្វូនី - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ថ្លែងសុន្ទរកថាបើកវេទិកា។ រូបថត៖ VGP/LS

ការដែលវៀតណាមរៀបចំវេទិកាសភាហ្វ្រង់កូហ្វូនី និងកិច្ចប្រជុំគណៈប្រតិបត្តិ APF ជាថ្មីម្តងទៀតបានអះអាងនូវភាពសកម្ម ភាពវិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី។ ទន្ទឹមនឹងនោះ វាបង្ហាញពីអាទិភាព ការយកចិត្តទុកដាក់ និងការចូលរួមរបស់វៀតណាមក្នុងបញ្ហាតំបន់និងពិភពលោក។ សាមគ្គីភាព និងភាពជាដៃគូសម្រាប់ការអភិវឌ្ឍនៃសហគមន៍ហ្វ្រង់កូហ្វូនី និងប្រទេសជាសមាជិក។ ថ្លែងមតិក្នុងពិធីបើកវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា តាមរយៈសកម្មភាពនេះ រដ្ឋសភាវៀតណាមមានបំណងចង់រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី៖ “វេទិកានេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីកសាងកសិកម្មប្រកបដោយនិរន្តរភាព ធានានូវជីវភាពរស់នៅសម្រាប់គ្រួសារនីមួយៗ និងសន្តិសុខស្បៀងសម្រាប់ប្រទេសនីមួយៗ ដើរទន្ទឹមជាមួយការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ ជាមួយនឹងមុខងារនិងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ បណ្តារដ្ឋសភា សភាតំណាងរាស្រ្ត និងសមាជិកសភាផ្ទាល់ មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងត្រួតពិនិត្យការអនុវត្តគោលដៅទាំងនេះ។ វេទិកានេះគឺជាឱកាសសម្រាប់គណៈប្រតិភូដើម្បីពិភាក្សាអំពីគំនិតនិងសកម្មភាពរបស់សភាសមាជិកហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព និងធានាសន្តិសុខស្បៀងអាហារក្នុងបរិបទដែលត្រូវឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ដើម្បីឱ្យសមាជិកសភាចែករំលែកមេរៀននិងបទពិសោធន៍ល្អៗ ក្នុងការកសាងគោលនយោបាយ និងច្បាប់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព សំដៅធានាសន្តិសុខស្បៀង អាហារ ជំរុញការសម្របខ្លួននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ”។

វេទិកាជាមួយសម័យពិភាក្សាលើប្រធានបទ “កិច្ចសហប្រតិបត្តិការរវាងប្រទេសហ្វ្រង់កូហ្វូនី ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព”; “សហគមន៍ហ្វ្រង់កូហ្វូនីនិងបញ្ហាសន្តិសុខស្បៀងអាហារ”; “ចែករំលែកមេរៀនបទពិសោធន៍របស់ប្រទេសនានា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ”។ វេទិកានេះត្រូវបានរំពឹងថានឹងអនុម័តលើសេចក្តីប្រកាសទីក្រុង Can Tho ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ