បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាន និងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ពិធីបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមករា នៅមជ្ឈមណ្ឌលសន្និសីទជាតិនៅទីក្រុងហាណូយ ដែលក៏ជាកន្លែងរៀបចំមហាសន្និបាតលើកទី១៤ របស់បក្សផងដែរ។ 
បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាន និងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1ប្រតិភូកាត់ខ្សែបូរសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានដែលបម្រើមហាសន្និបាតលើកទី១៤ របស់បក្ស។ (រូបថត៖ VGP)

អញ្ជើញចូលរួមពិធីនេះរួមមាន តំណាងអចិន្រ្តៃយ៍នៃគណៈលេខា លោក ត្រឹន កឹមទូ ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួនធំ។ បន្ទាប់ពីពិធីបើកសម្ពោធ គឺសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី១៤ របស់បក្ស។

ចូលរួមផ្សព្វផ្សាយព័ត៌មាននៅមហាសន្និបាតលើកនេះ មានអ្នកសារព័ត៌មាន និងអ្នកបច្ចេកទេសជាង ៥៩០នាក់ មកពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកចំនួន ១១៣; អ្នកសារព័ត៌មាន និងជំនួយការសារព័ត៌មានជិត ៨០ នាក់ មកពីទីភ្នាក់ងារសារព័ត៌មានបរទេសចំនួន ៤៣ អ្នកសារព័ត៌មានជាអាណិកជនវៀតណាមនៅបរទេស និងអ្នកសារព័ត៌មានមកពីគណបក្សនយោបាយនានា ផងដែរ។

បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មាន និងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 2លោក ត្រឹន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាតំណាងអចិន្ត្រៃយ៍នៃគណៈលេខា ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VGP/Vu Phong) 

បន្ទាប់ពីពិធីកាត់ខ្សែបូរសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអំពីមហាសន្និបាតលើកទី១៤ សន្និសីទសារព័ត៌មានអន្តរជាតិត្រូវបានធ្វើឡើង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រឹន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាតំណាងអចិន្ត្រៃយ៍ នៃគណៈលេខា បានមានប្រសាសន៍ថា៖

“ទាក់ទងនឹងការត្រៀមរៀបចំឯកសារ បក្សកុម្មុយនិស្តវៀតណាមបានអនុវត្តន៍កំណែទម្រង់សំខាន់ៗ ដោយបញ្ចូលរបាយការណ៍ចំនួនបី៖ របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍កសាងបក្ស ទៅជារបាយការណ៍នយោបាយតែមួយ។ ជាពិសេស នេះជាលើកដំបូងដែលឯកសារមានកម្មវិធីធ្វើសកម្មភាពអម ដោយកំណត់យ៉ាងច្បាស់អំពីគម្រោងនីមួយៗ វឌ្ឍនភាព និងការទទួលខុសត្រូវសម្រាប់ការអនុវត្ត ដោយធានាថា សេចក្តីសម្រេចចិត្តនេះអាចត្រូវបានអនុវត្តន៍ភ្លាមៗបន្ទាប់ពីមហាសន្និបាត។ ការងារកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ត្រូវបានអនុវត្តន៍ស្របតាមបទប្បញ្ញត្តិរបស់បក្ស គោលការណ៍ប្រមូលផ្ដុំប្រជាធិបតេយ្យ និងបទប្បញត្តិនានាក្នុងច្បាប់ ដោយធានាបាននូវលក្ខណៈសមកាលកម្ម វិទ្យាសាស្ត្រ ជាប្រព័ន្ធ ម៉ត់ចត់ ប្រជាធិបតេយ្យ សត្យានុម័ត និងតម្លាភាព”។

ឆ្លើយតបទៅនឹងសំណួរអំពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនៅក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាត ក្នុងបរិបទអន្តរជាតិដែលមានការប្រែប្រួលយ៉ាងខ្លាំង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយទ្រុង បានឲ្យដឹងថា៖

“គោលមាគ៌ាកិច្ចការបរទេស បានបំពេញបន្ថែមទស្សនៈដែលថា៖ ការពង្រឹងការពារជាតិ សន្តិសុខ និងការលើកកម្ពស់កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិគឺជាកិច្ចការដ៏សែនសំខាន់និងជាប្រចាំ។ នេះគឺជាទស្សនៈថ្មី និងសំខាន់ណាស់។ សេចក្តីព្រាងឯកសារ បានបំពេញបន្ថែមខ្លឹមសារស្តីពីការអភិវឌ្ឍទំនាក់ទំនងការបរទេសក្នុងយុគសម័យថ្មី ឲ្យសក្តិស្របនឹងប្រវត្តិសាស្ត្រ វប្បធម៌ និងឋានៈរបស់ប្រទេសជាតិ។ មហាសន្និបាតបានបំពេញបន្ថែម ការធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ ស៊ីជម្រៅ សមកាលកម្ម និងមានប្រសិទ្ធភាព ដោយលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមលើឆាកនយោបាយពិភពលោក និងសេដ្ឋកិច្ចពិភពលោក ចូលរួមកាន់តែសកម្ម និងមានទំនួលខុសត្រូវក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិនិងតំបន់; រួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិ និងតំបន់ដ៏យុត្តិធម៌ សមភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយផ្អែកលើច្បាប់អន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ