បង្កើតគំរូកំណើនថ្មី ដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ វិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមនិងពិភពលោក ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានរៀបចំវេទិកា “បង្កើតគំរូកំណើនថ្មីសម្រាប់វៀតណាម ដំណាក់កាល ២០២៦ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។
នៅក្នុងវេទិកានេះ គណៈប្រតិភូ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសេដ្ឋកិច្ចបានពិភាក្សា និងបញ្ជាក់អំពីមូលដ្ឋានទ្រឹស្តី វិភាគការពិតជាក់ស្តែងក្នុងស្រុកនិងអន្តរជាតិ និងវាយតម្លៃគំរូកំណើននាពេលបច្ចុប្បន្ន។ ពីទីនោះ ដាក់សំណើរទិសដៅគោលនយោបាយ និងប្រព័ន្ធដំណោះស្រាយដើម្បីបង្កើតគំរូកំណើនថ្មី សម្រាប់វៀតណាមក្នុងដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
លោក Nguyen Hong Son អនុប្រធានគណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិមបានមានប្រសាសន៍ថា “ចាំបាច់ត្រូវមានដំណោះស្រាយជាក់ស្តែង ដើម្បីលុបបំបាត់បញ្ហាកកស្ទះដែលមានស្រាប់ ឱ្យបានឆាប់រហ័ស ជាពិសេសបញ្ហាកកស្ទះអំពីស្ថាប័ន ត្រូវបានចាត់ទុកថាជាចំណុចកកស្ទះនៃចំណុចកកស្ទះ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ធនធានប្រពៃណី ដូចជាធនធានមនុស្ស ធនធានសម្ភារៈ ជាពិសេសធនធានដីធ្លី ធនធានធម្មជាតិ និងធនធានហិរញ្ញវត្ថុ។ ចាំបាច់ត្រូវមានរបកគំហើញអំពីស្ថាប័ន និងគោលនយោបាយ ដើម្បីស្ថាបនាការអភិវឌ្ឍ ជាពិសេសដើម្បីបង្កើនធនធានថ្មីសម្រាប់កំណើន ដូចជាធនធានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល; ធនធានម៉ាកយីហោរបស់ប្រទេស សហគ្រាស និងផលិតផលវៀតណាម”៕