បន្តធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហររបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

(VOVWORLD) - នារសៀល ថ្ងៃទី១១ ខែមីនា នៅទីស្នាក់ការមជ្ឈិម (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានធ្វើជាអធិបតីនៃកិច្ចប្រជុំត្រីមាសទី១ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមដឹកនាំការសុក្រិតស្ថាប័ននិងច្បាប់។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន ផងដែរ។

បន្តធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហររបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា ក្នុងដំណើរការកសាងសេចក្តីព្រាងផែនការស្តីពីទិសដៅនីតិបញ្ញត្តិសម្រាប់រដ្ឋសភានីតិកាលទី១៦ គួរតែយកចិត្តទុកដាក់ពិសេសចំពោះការធ្វើស្ថាប័នភាវូបនីយកម្មនូវខ្លឹមសារស្នូល និងសំខាន់ៗនៅក្នុងឯកសារនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ ក្នុងពេលជាមួយគ្នានេះ ធានានូវភាពស៊ីសង្វាក់គ្នាជាមួយនឹងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការសុក្រិតរចនាសម្ព័ន្ធនៃប្រព័ន្ធច្បាប់របស់វៀតណាម ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មីផងដែរ។

ទាក់ទងនឹងរបាយការណ៍ឯកទេសស្តីពីយន្តការ គោលនយោបាយ និងដំណោះស្រាយសំខាន់ៗ ដើម្បីធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរនិងទិសដៅរបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ស្របតាមសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ លោកអគ្គលេខាបក្សបានស្នើថា៖ “បន្តធ្វើស្ថាប័នភាវូបនីយកម្មយ៉ាងពេញលេញនូវគោលជំហររបស់បក្សស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ក្នុងស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស សេចក្តីសម្រេចចិត្តលេខ ៦៨ និងសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រផ្សេងទៀតរបស់គណៈកម្មាធិការមជ្ឈិម។ កែលម្អយន្តការ និងគោលនយោបាយ បង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មអំណោយផល កាត់បន្ថយការចំណាយលើការប្រតិបត្តិតាមច្បាប់ ធានាធនធានទាក់ទងនឹងដីធ្លី មូលធន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងក្លានៃវិស័យសេដ្ឋកិច្ចឯកជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ