ប្រកាសសេចក្តី​សម្រេច​របស់ប្រធាន​រដ្ឋ ​ក្នុង​ការ​លើក​លែង​ទោស​ចំពោះ​​អ្នក​ទោស​ជាង ៨​.០០០ ​នាក់

(VOVWORLD) - នារសៀលថ្ងៃទី ២៩ មេសា នៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋបានសម្របសម្រួលជាមួយក្រសួងនគរបាល តុលាការប្រជាជនកំពូល ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ រៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២៥ សម្រាប់អ្នកទោសជាង ៨.០០០ នាក់ ក្នុងឱកាសខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ  ((៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។
ប្រកាសសេចក្តី​សម្រេច​របស់ប្រធាន​រដ្ឋ ​ក្នុង​ការ​លើក​លែង​ទោស​ចំពោះ​​អ្នក​ទោស​ជាង ៨​.០០០ ​នាក់ - ảnh 1សន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសឆ្នាំ ២០២៥ សម្រាប់អ្នកទោសជាង ៨.០០០ នាក់ ក្នុងឱកាសខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។ រូបថត៖ VGP/Đức Tuân

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha បានឲ្យដឹងថា ការលើកលែងទោសឆ្នាំ ២០២៥ បានអះអាងសារជាថ្មីម្តងទៀតនូវគោលនយោបាយសណ្ដោសប្រណីរបស់បក្សនិងរដ្ឋវៀតណាម និងប្រពៃណីមនុស្សធម៌របស់ប្រជាជនវៀតណាមចំពោះជនល្មើស លើកទឹកចិត្តពួកគេឱ្យប្រែចិត្ត និងបណ្តុះបណ្តាលឱ្យក្លាយជាអ្នកមានប្រយោជន៍សម្រាប់សង្គម។ ដំណើរការពិនិត្យនិងសម្រេចលើការលើកលែងទោសនេះ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ជាសាធារណៈ យុត្តិធម៌ ត្រឹមត្រូវ និងធានាបាននូវលទ្ធិប្រជាធិបតេយ្យភាពស្របតាមបទប្បញ្ញត្តិរបស់ច្បាប់។

ប្រកាសសេចក្តី​សម្រេច​របស់ប្រធាន​រដ្ឋ ​ក្នុង​ការ​លើក​លែង​ទោស​ចំពោះ​​អ្នក​ទោស​ជាង ៨​.០០០ ​នាក់ - ảnh 2អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ VGP/Duc Tuan

ក្នុងចំណោមទណ្ឌិតជាង ៨.០០០នាក់ ដែលត្រូវបានលើកលែងទោសលើកនេះ មានទណ្ឌិតបរទេស ២៥នាក់ (ប្រុស ២១នាក់ និងស្រី ៤នាក់) ដែលមានសញ្ជាតិចំនួន ៩ ផ្សេងគ្នា។ លោក Pham Thanh Ha បានសង្កត់ធ្ងន់ថា ការលើកលែងទោសមិនរើសអើង ឬកំហិត បើទោះបីអ្នកទោសជាជនជាតិវៀតណាម ឬជនបរទេសនោះទេ; ប្រសិនបើទណ្ឌិតនោះ បំពេញលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់វៀតណាម សុទ្ធតែត្រូវបានពិចារណាលើកលែងទោស។ ទណ្ឌិតភាគច្រើនដែលត្រូវបានលើកលែងទោស មានចេតនាកែទម្រង់ ងាកទៅរកភាពល្អ និងកសាងជីវភាពឡើងវិញយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ