ប្រជាជនទូទាំងប្រទេសប្រារព្ធពិធីសែនខួបស្តេច Hung

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែមេសា ប្រជាជនរាប់ពាន់នាក់នៅទីក្រុងហូជីមិញ បានចូលរួម ពិធីសែនខួបស្តេច Hung ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅតំបន់គោរពវិញ្ញាណក្ខន្ធស្ដេច Hung ទីក្រុង Thu Duc។

ប្រជាជនទូទាំងប្រទេសប្រារព្ធពិធីសែនខួបស្តេច Hung - ảnh 1ពិធីនេះបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណបំណាច់របស់ស្តេច Hung ក្នុងការកសាង និងការពារប្រទេសជាតិ ព្រមទាំងបំផុស មោទនភាពជាតិផងដែរ។ (រូបថត៖ VOV)
ពិធីនេះបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណ បំណាច់របស់ស្តេច Hung ក្នុងការកសាង និងការពារប្រទេសជាតិ ព្រមទាំងបំផុស មោទនភាពជាតិផងដែរ។ ចូលរួមពិធីតាំងពីព្រឹកព្រលឹម លោក Nguyen Van Vinh អាយុ ៧៤ ឆ្នាំ នៅខណ្ឌទី ៧ ទីក្រុងហូជីមិញ បានចែករំលែកថា៖
“យើងត្រូវតែរំលឹកដល់ឫសគល់របស់យើង ដូច្នេះដរាបណាខ្ញុំមានសុខភាពល្អ ខ្ញុំនឹងបន្តចូលរួម។ ខ្ញុំសង្ឃឹមថាទីក្រុងនឹងកាន់តែមានសុភមង្គល កាន់តែរីកចម្រើន និងសម្បូរធូធារពីមួយឆ្នាំទៅមួយឆ្នាំ”។
នៅទីក្រុង Vung Tau ខេត្ត Ba Ria-Vung Tau តាំងពីព្រឹកព្រលឹមថ្ងៃទី ៧ មេសា ប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់បានហូរមកវិហារស្ដេច Hung - ព្រះម៉ែ Cuu Thien ដើម្បីចូលរួមក្នុងពិធីសែនខួបស្ដេច Hung។ មុននោះ នាយប់ថ្ងៃទី ៦ មេសា នៅសួនឧទ្យាន Quang Trung ទីក្រុង Vung Tau មានសកម្មភាពជាច្រើនក្នុងក្រប ខ័ណ្ឌពិធីសែនខួបស្តេច Hung ត្រូវបានរៀបចំឡើងដូចជា៖ ការសម្តែងរបាំម៉ុងសាយ តន្ត្រីនិងរបាំ និងមន្តអាគម។
នៅខេត្ត Dak Lak សំឡេងគងឃ្មោះ និងស្គររបស់បងប្អូនជនជាតិ Ede បានបើកពិធីសែនខួបស្តេច Hung ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ៧ មេសា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិវិហារ Lac Giao ទីក្រុង Buon Ma Thuot៕

ប្រតិកម្មទៅវិញ

ផ្សេងៗ