ប្រតិភូជាតិនិងអន្តរជាតិចំនួន ២.៧០០នាក់ នឹងចូលរួមមហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ ២០២៥

(VOVWORLD) - មហាពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែឧសភា នៅទីក្រុង ហូជីមិញ។ 
ប្រតិភូជាតិនិងអន្តរជាតិចំនួន ២.៧០០នាក់ នឹងចូលរួមមហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ ២០២៥ - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន ដើម្បីជូនដំណឹងអំពីមហាពិធីបុណ្យវិសាខបូជា អង្គការសហប្រជាជាតិ ឆ្នាំ២០២៥ (រូបថត៖ Vinh Phong/VOV5)

នេះជាព្រឹត្តិការណ៍ព្រះពុទ្ធសាសនាអន្តរជាតិដ៏សំខាន់បំផុតមួយ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចាប់តាំង ពីឆ្នាំ ១៩៩៩ សំដៅលើកតម្កើងព្រឹត្តិការណ៍ធំៗ ចំនួនបី ក្នុងជីវិតរបស់ព្រះពុទ្ធសក្យមុនីគឺ ការប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ មហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥ មានការចូលរួមពីប្រតិភូចំនួន ២.៧០០ រូប ដែលតំណាងឱ្យអង្គការសហប្រជាជាតិ ប្រមុខរដ្ឋ ព្រះសង្ឃ សម្តេចព្រះសង្ឃរាជ... ។ ក្នុងសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែមេសា នៅទីក្រុងហាណូយ ព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាអភិបាល ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងមជ្ឈិម នៃសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដីកាថា៖ នេះជាលើកទី៤ហើយ ដែលវៀតណាមបានរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ។

ប្រតិភូជាតិនិងអន្តរជាតិចំនួន ២.៧០០នាក់ នឹងចូលរួមមហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ ២០២៥ - ảnh 2ព្រះតេជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាអភិបាល ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងមជ្ឈិម នៃសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដីកាក្នុងសន្និសីទកាសែត (រូបថត៖ Vinh Phong/VOV5)

“ការរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ ២០២៥ បានបញ្ជាក់ជាថ្មីម្តងទៀតជាមួយសហគមន៍អន្តរជាតិអំពីតួនាទី និងឋានៈរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមក្នុងសហគមន៍ពុទ្ធសាសនាពិភពលោក។ សមាគមព្រះពុទ្ធសាសនាវៀតណាមកំពុងក្លាយជាបង្គោល សឺន ក្នុងការកំណត់សកម្មភាពអន្តរជាតិនៃព្រះពុទ្ធសាសនាពិភពលោក ក្នុងការលើកកម្ពស់តម្លៃនៃការបង្រៀនធម៌របស់ព្រះពុទ្ធសម្រាប់សន្តិភាព និងការបម្រើមនុស្សជាតិក្នុងបរិបទពិភពលោកបច្ចុប្បន្ន”។

តាមគម្រោង មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិនឹងចេញសេចក្តីថ្លែងការណ៍វិសាខបូជាទីក្រុងហូជីមិញ ដោយបញ្ជាក់ពីការរួមចំណែករបស់វៀតណាមក្នុងបេសកកម្មបំពេញគោលដៅសហសវត្សរ៍របស់អង្គការសហប្រជាជាតិសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ការបើកនិងបិទសម័យប្រជុំនៃមហាពិធីបុណ្យវិសាខបូជា នៃអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នឹងផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ