ប្រទេសអារ៉ាប់ជំរុញបញ្ហាបង្កើតរដ្ឋប៉ាឡេស្ទីន

(VOVWORLD) - សេចក្តីថ្លែងការណ៍រួមមួយស្តីពីការជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីនត្រូវបានរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ចំនួនប្រាំគឺ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី បារ៉ែន និងកាតា ចេញផ្សាយនាថ្ងៃទី ៧ ខែកុម្ភៈ ក្នុងអំឡុងពេលពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសស្លូវេនីនៅទីក្រុង Ljubljana ប្រទេសស្លូវេនី។ 

នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីការបរទេសអារ៉ាប់បានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការពន្លឿនដំណើរការនៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានព្រំដែនឆ្នាំ ១៩៦៧ និងក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ដោយចាត់ទុកថា នេះជាផ្លូវតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ ទូលំទូលាយ និងយូរអង្វែងនៅមជ្ឈិមបូព៌ា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះផងដែរ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ទាំងប្រាំរូបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សាយ៉ាងពេញលេញក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ