ប្រធានតំណាង UNFPA៖ វិសោធនកម្មបទបញ្ញត្តិចំនួនប្រជាជន គឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងការជំរុញសិទ្ធិមនុស្សនៅវៀតណាម
(VOVWORLD) - ថ្ងៃទី ១១ កក្កដានេះ គឺជាទិវាប្រជាជនពិភពលោក។ ទិវាប្រជាជនពិភពលោកឆ្នាំនេះ មានប្រធានបទ "ស្វ័យភាពបន្តពូជក្នុងពិភពលោកដែលផ្លាស់ប្តូរ" ជាមួយនឹងអត្ថន័យ ដាក់មនុស្ស ជាមួយនឹងសេចក្តីប្រាថ្នា ស្ថានភាពរស់នៅ និងសមត្ថភាពចេញសេចក្តីសម្រេចចិត្ត នៅចំកណ្តាលនៃគោលនយោបាយនិងកម្មវិធីចំនួនប្រជាជន។
យោងតាមលោក Matt Jackson ប្រធានតំណាងមូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាម ប្រធានបទនេះមានអត្ថន័យពិសេស និងបានទទួលស្គាល់ការខិតខំប្រឹងប្រែងដោយឥតឈប់ ឈររបស់វៀតណាមក្នុងការងារប្រជាជនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នាខែមិថុនា ឆ្នាំ ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបានអនុម័តលើបទបញ្ញត្តិវិសោធនកម្មនិងបំពេញបន្ថែមមាត្រា ១០ នៃបទបញ្ញត្តិស្តីពីចំនួនប្រជាជន ក្នុងនោះបទប្បញ្ញត្តិថ្មីស្តីពីគូស្វាមីភរិយា និងបុគ្គល ដែលសម្រេចចិត្តលើពេលវេលាសម្រាលកូន ចំនួនកូន និងគម្លាតរវាងកំណើត។ លោក Matt Jackson បានបញ្ជាក់ថា UNFPA គាំទ្រយ៉ាងពេញទំហឹងចំពោះបទប្បញ្ញត្តិថ្មីនេះ ហើយចាត់ទុកនេះជាចំណុចរបត់ដ៏សំខាន់នៃសិទ្ធិមនុស្ស ដែលបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់វៀត ណាមក្នុងការលើកកម្ពស់ស្វ័យភាពបន្តពូជ។
លោក Matt Jackson ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម (រូបថត៖ TTXVN) |
“វៀតណាមសម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងការងារប្រជាជន ជាពិសេសក្នុងការលើកកម្ពស់សិទ្ធិបន្តពូជ និងផ្តល់សិទ្ធិអំណាចដល់ប្រជាជនក្នុងការសម្រេចចិត្តអំពីជីវិតផ្ទាល់ខ្លួន។ ខណៈពេលដែលវៀតណាម ក៏ដូចប្រទេសជាច្រើនផ្សេងទៀតដែរ ប្រឈមមុខនឹងការផ្លាស់ប្តូរប្រជាសាស្រ្តដូចជា ភាពមានកូនតិច និងចំនួនប្រជាជនវ័យចំណាស់ ហេតុដូច្នេះ ការបន្តជំរុញរាល់គោលនយោបាយផ្អែកលើសិទ្ធិមនុស្សកាន់តែចាំបាច់ជាងពេលណាៗទាំងអស់។ ។ ប្រការនេះមានន័យថា ធានាឲ្យមនុស្សទាំងអស់ អាចធ្វើការសម្រេចចិត្តបន្តពូជដោយសេរី ដោយមានចំណេះដឹង និងដោយគ្មានសម្ពាធ ការមាក់ងាយ ឬការរើសអើង។ សេរីភាពបន្តពូជមានន័យថាធានាសិទ្ធិ និងជម្រើសសម្រាប់មនុស្សគ្រប់រូប”។ នេះបើយោងតាមប្រសាសន៍របស់លោក Matt Jackson។
លោក Matt Jackson បានអះអាងថា UNFPA ត្រៀមខ្លួនជាស្រេចដើម្បីអមដំណើររដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តស្មារតីនៃបទប្បញ្ញត្តិនេះឆ្ពោះទៅសង្គមមួយដែល “មនុស្សគ្រប់រូប - គ្រប់ជម្រើស - គ្រប់អនាគត” ត្រូវបានគោរព និងការពារ៕
វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលអនុវត្តបានល្អបំផុតនូវគោលដៅលេខ ៥ ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ អត្រាសមាជិការសភានៃរដ្ឋសភាវៀតណាមនីតិកាលទី ១៥ គឺ ៣០,២៦% ខ្ពស់ជាងមធ្យមភាគលើពិភពលោកនិងតំបន់ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងក្រុមប្រឹក្សាសហភាពអន្តរសភាអាស៊ាន។ វៀតណាមក៏ជាប្រទេសឈានមុខគេមួយក្នុងចំណោមភាគរយនៃស្ត្រីដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពចំនួន ១៦%។ ហើយវៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោកដែលមានរយៈពេល ២ ថ្ងៃក្នុងមួយឆ្នាំដើម្បីលើកតម្កើងស្ត្រី - ពោលគឺ ទិវានារីអន្តរជាតិ ៨ មិនានិងទិវាបង្កើតសហភាពនារីវៀតណាម ថ្ងៃទី ២០ខែតុលា៕