ប្រធានាធិបតី UAE និងប្រធានាធិបតីអាមេរិក ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានអេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃទី ២៤ មីនា បានរាយការណ៍ថា ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក Mohamed bin Zayed និងប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងឈប់បាញ់នៅតំបន់ហ្គាហ្សា ក៏ដូចជាការពង្រឹងទំនាក់ទំនងទ្វេភាគី។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតី UAE បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្គាហ្សានៅចំពោះមុខស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ។ អ៊ីស្រាអែលបានហ៊ុំពទ្ធ័ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ២ ខែមីនា បន្ទាប់ពីការបញ្ចប់ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស ហើយបានបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ១៨ ខែមីនាមក។ លោកប្រធានាធិបតី Mohamed bin Zayed ក៏បានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់ UAE សម្រាប់ដំណោះស្រាយរដ្ឋពីរ ដោយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះសម្រាប់ខឿនសន្តិភាពទូលំទូលាយ តម្លាភាពនិងយូរអង្វែង ក៏ដូចជាធានាសន្តិសុខនិងស្ថេរភាពសម្រាប់បណ្តាប្រទេសនិងប្រជាជនក្នុងតំបន់។
លោក Mohamed bin Zayed ប្រធានាធិបតី UAE ។ រូបថត៖ The Gulf Observer |
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីផងដែរ។ នាសប្តាហ៍កន្លងទៅ អេមីរ៉ាតអារ៉ាប់រួមបានសន្យាថានឹងវិនិយោគនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ឆ្នាំ ដោយផ្តោតលើបញ្ញាសិប្បនិមិត្ត (AI) ឧបករណ៍អេឡិចត្រូនិក ថាមពល និងផលិតកម្មនៅក្នុងសហរដ្ឋអាមេរិក៕