ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយលេខានៃគណៈ លេខាបក្សកុម្មុយនិស្តចិន

(VOVWORLD) - នាថ្ងៃទី ១៩ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមវេទិកាជាន់ខ្ពស់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់និងផ្លូវ" លើកទី ៣ ដែលប្រារព្ធឡើងនៅ ទីក្រុងប៉េកាំង ប្រទេសចិន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញ ជួបសន្ទនាជាមួយសមាជិកគណៈអចិន្រ្តៃយ៍នៃការិយាល័យនយោបាយលេខានៃគណៈលេខា និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Cai Qi។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយលេខានៃគណៈ លេខាបក្សកុម្មុយនិស្តចិន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសន្ទនាជាមួយលេខានៃគណៈ លេខាបក្សកុម្មុយនិស្តចិនលោក Cai Qi។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យ ភាគីទាំងពីរ ជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក្រសួង គណៈកម្មាធិការ ស្ថាប័ននិងមូលដ្ឋាននៃប្រទេសទាំងពីរនាពេលខាងមុខ។ លោកប្រធានរដ្ឋបានស្នើឱ្យចិនបន្តជួយសម្រួលនិងពង្រីកការនាំចូលកសិផលរបស់ វៀតណាម បង្កើនការវិនិយោគនៅវៀតណាមជាមួយនឹងគម្រោងធំៗ ពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ជំរុញកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចឌីជីថល លើកកំពស់សមត្ថភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិង ធនធានមនុស្សឌីជីថល; ពង្រីកកិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន ជាមួយប្រជាជន។
ដោយឈរលើការយល់ដឹងរួមជាន់ខ្ពស់ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរ គ្រប់គ្រង និងដោះស្រាយឱ្យបានសមហេតុផលនូវការខ្វែងគំនិតគ្នា និងបញ្ហាដែលនៅ សេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្របតាមធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
រីឯខ្លួនវិញ លោក Cai Qi លេខាគណៈលេខា ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស កុម្មុយនិស្តចិន បានអះអាងថា វៀតណាម និងចិនចែករំលែកផលប្រយោជន៍រួមយ៉ាង ទូលំទូលាយ។ ប្រទេសចិនជានិច្ចកាលចាត់ទុកវៀតណាមជាអាទិភាពក្នុងគោល នយោបាយកិច្ចការបរទេសជាមួយប្រទេសជិតខាង; ឯកភាពជំរុញការពង្រីកកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល; លើកទឹកចិត្តសហគ្រាសចិនឲ្យ បន្តពង្រីកការវិនិយោគនៅវៀតណាម; បង្កើនបរិមាណ និងគុណភាពនៃកិច្ចសហ ប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ