ម៉ាឡេស៊ី​ចូល​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៥ ជា​ផ្លូវការ

(VOVWORLD) - ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២ ខែមករា បានចូលកាន់តំណែងជាផ្លូវការជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ឆ្នាំដ៏សំខាន់ក្នុងការកសាងសហគមន៍អាស៊ានឲ្យកាន់តែជិតស្និត មានភាពធន់ និងយកមនុស្សជាមជ្ឈភាព។
ម៉ាឡេស៊ី​ចូល​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២៥ ជា​ផ្លូវការ - ảnh 1នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបថត៖ Bernama

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអះអាងថា ប្រទេសនេះនឹងខិតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ ជាមួយនឹងទំនួលខុសត្រូវជាច្រើននៅក្នុងឆ្នាំដ៏សំខាន់នៃដំណើរការកសាងសហគមន៍។ អាស៊ាននឹងប្រារព្ធខួប ១០ឆ្នាំដំបូងនៃដំណើរការកសាងសហគមន៍ដែលមានការផ្សារភ្ជាប់ផ្នែកនយោបាយ សេដ្ឋកិច្ច និងចែករំលែកទំនួលខុសត្រូវសង្គម។ តាមនោះ មេដឹកនាំជាន់ខ្ពស់អាស៊ាននឹងអនុម័តលើចខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ដោយគូសបញ្ជាក់ផែនទីបង្ហាញផ្លូវរបស់ប្លុកសម្រាប់ពីរទសវត្សរ៍ខាងមុខ សំដៅកសាងអាស៊ានទៅជាសហគមន៍កាន់តែជិតស្និត មានភាពធន់ និងយកប្រជាជនជាមជ្ឈភាព។ តាមផែនការ ប្រធានអាស៊ានឆ្នាំ២០២៥ នឹងធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៨-១៩ ខែមករា។ ម៉ាឡេស៊ីក៏គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលចំនួនពីរដាច់ដោយឡែកពីគ្នា ដែលក្នុងនោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ គ្រោងរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៧ ខែឧសភា បន្ទាប់មកកិច្ចប្រជុំកំពូលលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងធ្វើឡើងនៅចុងខែតុលាខាងមុខ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសំខាន់ៗក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ នឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែកក្កដាឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ