លោកប្រធានរដ្ឋ លឿង គឿង ប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូត
(VOVWORLD) - នាព្រឹកថ្ងៃទី ២ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូតវៀតណាមដល់ កម្មាភិបាល និងមន្ត្រីរដ្ឋការនៃក្រសួងការបរទេសក្នុងឆ្នាំ ២០២៤។
លោកប្រធានរដ្ឋ លឿង គឿង បានប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូតវៀតណាមជូនលោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស។
(រូបថត៖ VOV) |
លោកប្រធានរដ្ឋ លឿង គឿង បានប្រគល់សេចក្តីសម្រេចតែងតាំងឋានៈឯកអគ្គរដ្ឋទូតវៀតណាមជូនលោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការ បរទេស; លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេស; លោក Nguyen Thanh Hai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសាធារណ រដ្ឋឥណ្ឌា; លោក Ngo Toan Thang អនុប្រធាននាយកដ្ឋាន អនុប្រធានការិយាល័យ ក្រសួងការបរទេស និងលោក Nguyen Vu Tung គ្រូបង្រៀនជាន់ខ្ពស់នៃវិទ្យាស្ថាន ការទូត។ លោកប្រធានរដ្ឋ លឿង គឿង មានបំណងថា បណ្ដាឯកអគ្គរដ្ឋទូតនឹងបន្ត លើកកំពស់តួនាទីរបស់ខ្លួន និងរួមចំណែកយ៉ាងសកម្មក្នុងភារកិច្ចរួមនៃកិច្ចការបរទេស ក្នុងឆ្នាំ ២០២៥ ក៏ដូចជានាពេលខាងមុខ បន្តរួមចំណែកពង្រឹងស្ថានភាពកិច្ចការបរ ទេសអំណោយផល កំណត់ឋានៈរបស់វៀតណាមក្នុងលំហូរនៃសម័យកាល ក៏ដូចជា ជំរុញផលប្រយោជន៍ជាតិផងដែរ។
ឋានៈឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គឺជាឋានៈការទូតដ៏ ថ្លៃថ្នូបំផុតក្នុងចំណោមឋានៈការទូតដែលមានចែងក្នុងបទបញ្ញត្តិច្បាប់របស់វៀតណាម។ នេះជាមុខតំណែងរដ្ឋដែលត្រូវបានប្រគល់ជូនមន្ត្រីរដ្ឋការនៃផ្នែកការទូត ដើម្បីបម្រើ កិច្ចការបរទេសនៅក្នុងនិងក្រៅប្រទេស៕