រៀបចំធនធានមនុស្សសម្រាប់ការអភិវឌ្ឍថាមពលអគ្គីសនីនុយក្លេអ៊ែរ

(VOVWORLD) - នាព្រឹកថ្ងៃទី ២ មករា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំសន្និសីទ “អភិវឌ្ឍន៍ធនធានមនុស្សវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបម្រើកម្មវិធីថាមពលអគ្គីសនីនុយក្លេអ៊ែរ”។

ថ្លែងមតិក្នុងពិធីបើកសន្និសីទ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឲ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យនយោបាយនិងរដ្ឋសភាបានចេញគោលនយោបាយចាប់ផ្តើមឡើងវិញនូវកម្មវិធីថាមពលអគ្គីសនីនុយក្លេអ៊ែរ និងគម្រោងថាមពលអគ្គីសនីនុយក្លេអ៊ែរ Ninh Thuan ១ និង Ninh Thuan ២ ក្រោយរយៈពេល៨ឆ្នាំរងការអាក់ខាន ដើម្បីធានាសន្តិសុខថាមពលអគ្គីសនីជាតិនិងបំពេញតម្រូវការអគ្គិសនីរបស់វៀតណាមនាប៉ុន្មានឆ្នាំខាងមុខ។ នេះជាគោលនយោបាយដ៏អស្ចារ្យ ត្រឹមត្រូវ ជោគជ័យនិងសមស្របសម្រាប់ស្ថានភាពបច្ចុប្បន្ន។

រៀបចំធនធានមនុស្សសម្រាប់ការអភិវឌ្ឍថាមពលអគ្គីសនីនុយក្លេអ៊ែរ - ảnh 1សន្និសីទ “អភិវឌ្ឍន៍ធនធានមនុស្សវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបម្រើកម្មវិធីថាមពលអគ្គីសនីនុយក្លេអ៊ែរ”។ រូបថត៖ VGP

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “ដើម្បីបម្រើសម្រាប់កម្មវិធីថាមពលអគ្គីសនីនុយក្លេអ៊ែរ និងគម្រោងថាមពលអគ្គីសនីនុយក្លេអ៊ែរ Ninh Thuan យើងទាំងអស់គ្នាមើលឃើញថា ធនធានមនុស្ស ទាំងរយៈពេលខ្លី និងរយៈពេលវែង សម្រាប់កម្មវិធីនេះគឺចាំបាច់បំផុត។ កាលពីមុន គិតត្រឹមរោងចក្រថាមពលអគ្គីសនីនុយក្លេអ៊ែរ Ninh Thuan ១ និង Ninh Thuan ២ ក៏យើងត្រូវការវិស្វករនិងកម្មករបច្ចេកទេសរាប់ពាន់នាក់។ ឥឡូវនេះ ប្រសិនបើយើងមានគម្រោងអភិវឌ្ឍរោងចក្រថាមពលអគ្គីសនីនុយក្លេអ៊ែរបន្ថែមទៀតនៅទូទាំងប្រទេស ច្បាស់ណាស់ថា ការរៀបចំធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងធនធានមនុស្សបច្ចេកទេស ដើម្បីឆ្លើយតបនឹងកម្មវិធីថាមពលអគ្គីសនីនុយក្លេអ៊ែរ និងគម្រោងថាមពលអគ្គីសនីនុយក្លេអ៊ែរនៅវៀតណាម ពិតជាមានសារៈសំខាន់ខ្លាំងណាស់”។

យោងតាមប្រតិភូដែលចូលរួមសន្និសីទនេះ ការអភិវឌ្ឍធនធានមនុស្សមានលក្ខណៈយុទ្ធសាស្ត្រនិងមានអត្ថន័យកំណត់ជោគជ័យនៃគម្រោងរោងចក្រថាមពលអគ្គីសនីនុយក្លេអ៊ែរ បំពេញគោលដៅសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ