ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Hau Giang

(VOVWORLD) - នៅទីនេះ ប្រធានរដ្ឋសភា លោក Tran Thanh Man បានជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ១០០ គ្រួសារ ជនក្រីក្រ ប្រជាជនមានស្ថានភាពលំបាក ជាពិសេស ជនជាតិភាគតិចនៃស្រុក Chau Thanh A និងយុទ្ធជនចំនួន ១០ នាក់ដែលមានស្ថានភាពលំបាក។ 
ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Hau Giang - ảnh 1ប្រធានរដ្ឋសភា  លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយតេតដល់ប្រជាជន (រូបថត៖ VOV)

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តនៃវាលសណ្តរ នាព្រឹកថ្ងៃទី១២ ខែមករានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយបុណ្យ តេតដល់គ្រួសារគោលនយោបាយ ជនក្រីក្រ និងប្រជាជនមានស្ថានភាពលំបាក ជាពិសេសជនជាតិភាគតិចនៅស្រុក Chau Thanh A និងយុទ្ធជនកងកម្លាំងប្រដាប់អាវុធមានស្ថានភាពលំបាកនៃខេត្ត Hau Giang។

នៅទីនេះ ប្រធានរដ្ឋសភា លោក Tran Thanh Man បានជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ១០០ គ្រួសារ ជនក្រីក្រ ប្រជាជនមានស្ថានភាពលំបាក ជាពិសេស ជនជាតិភាគតិចនៃស្រុក Chau Thanh A និងយុទ្ធជនចំនួន ១០ នាក់ដែលមានស្ថានភាពលំបាក។ លោកប្រធានរដ្ឋសភាក៏បានធ្វើជាសាក្សីចំពោះធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ ប្រគល់ថវិកាចំនួន ៥០០ លានដុង (២០.០០០ ដុល្លារអាមេរិក) ដល់រណសិរ្សមាតុភូមិស្រុក Chau Thanh A។

ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេស ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឱ្យខេត្ត Hau Giang ចាប់ផ្តើមចលនាប្រឡងប្រណាំងថ្នាក់ខេត្ត ស្រុក និងឃុំ ហើយខិតខំសម្រេចបាននូវគោលដៅកំណើនសម្រាប់ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ