ពិព័រណ៍អន្តរជាតិផ្នែកវាយនភណ្ឌកាត់ដេរនិងបច្ចេកវិទ្យាវាយនភណ្ឌវៀតណាម-VIATT ២០២៥ នឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ
(VOVWORLD) - ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និបាតសាយ ហ្គន នៃទីក្រុងហូជីមិញ នឹងប្រព្រឹត្តទៅការតាំងពិព័រណ៍អន្តរជាតិ ផ្នែកវាយនភណ្ឌកាត់ដេរ និងបច្ចេកវិទ្យាវាយនភណ្ឌ វៀតណាម - VIATT ២០២៥។
VIATT ២០២៥ គ្រោងនឹងទាក់ទាញការចូលរួមពីអ្នកតាំងពិព័រណ៍ជាង ៤០០ ដែលមានស្តង់ជាង ៥០០ កន្លែង ដោយផ្តោតលើការបង្ហាញផលិតផល និងដំណោះស្រាយយ៉ាងទូលំទូលាយនៅក្នុងវិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ទាំងមូល រួមមានៈ ក្រណាត់ និងគ្រឿងបន្លាស់ អំបោះ និងសរសៃ សម្លៀកបំពាក់ វាយនភណ្ឌស៊ីវិល និងកែច្នៃ វាយនភណ្ឌឧស្សាហកម្មនិងផលិតផលកាត់ដេរ...។ ការចូលរួមយ៉ាងខ្លាំងក្លារបស់អ្នកតាំងពិព័រណ៍អន្តរជាតិនិងតំបន់ ពីប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ប៉ាគីស្ថាន តៃវ៉ាន់ (ចិន) និងប្រទេសថៃ រួមជាមួយនឹងការបង្ហាញមុខស្តង់ទំនិញអឺរ៉ុបជាលើកដំបូងនៅក្នុងពិព័រណ៍នេះផងដែរ។
VIATT ២០២៥ នឹងផ្តោតលើនិន្នាការនាពេលអនាគតនៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងការណែនាំអំពីតំបន់សេដ្ឋកិច្ច (តំបន់ផលិតកម្មប្រកបដោយនិរន្តរភាព) និងតំបន់ដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និង ឌីជីថល ដោយសង្កត់ធ្ងន់លើការផ្លាស់ប្តូររបស់ផ្នែកឆ្ពោះទៅរកនិរន្តរភាព និងការច្នៃប្រឌិតបច្ចេកវិទ្យា៕